ជាពិសេសគឺ ថ្នាក់យុទ្ធសាស្រ្តមានគ្រប់លក្ខណសម្បត្តិសមត្ថភាព និងមានកិត្យានុភាព ភារកិច្ចស្មើភាព គម្រោងកំណែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍ សម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក កម្លាំងប្រដាប់អាវុធនិងពលករធ្វើការនៅតាមមណ្ឌលអាជីវកម្ម គម្រោងកំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គមនិងបញ្ហាសំខាន់ៗឯទៀត។
សមមិត្តអគ្គលេខា ង្វៀនភូត្រុង និងអ្នកតំណាងចូលរួមអង្គសន្និបាត។
បន្ទាប់ពីពិនិត្យពិច័យ ពិភាក្សាសេចក្តីរាយការណ៍ គម្រោងនិងរបាយការណ៍របស់ការិយាល័យនយោបាយ គណៈប្រតិបត្តិការមជ្ឈិមបក្ស បានចេញសេចក្តីសម្រេច៖
១.អនុម័តិខ្លឹមសារជាមូលដ្ឋានឯកសារដូចតទៅ៖
-សេចក្តីសម្រេចអំពីការផ្តុំកម្លាំងកសាង កងជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់ ពិសេស គឺថ្នាក់យុទ្ធសាស្រ្តមានគ្រប់លក្ខណសម្បត្តិ សមត្ថភាពនិងមានកិត្យានុភាព ភារកិច្ចស្មើភាព។
-សេចក្តីសម្រេចអំពីកំណែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍ សម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក កម្លាំងប្រដាប់អាវុធ និងពលករធ្វើការនៅតាមមណ្ឌលអាជីវកម្ម។
-សេចក្តីសម្រេចអំពីកំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម។ ប្រគល់ឲ្យការិយាល័យនយោបាយ យោងតាមមតិពិភាក្សារបស់មជ្ឈិម របាយការណ៍និងការបកស្រាយរបស់ការិយាល័យនយោបាយ ដើម្បីចង្អុលការសម្រេចប្រកាសឲ្យប្រើជាផ្លូវការ និងចាត់តាំងអនុវត្តនូវសេចក្តីសម្រេចដូចពោលខាងលើ។
២.តាមលក្ខន្តិកៈធ្វើការរបស់គណៈប្រតិបត្តិការមជ្ឈិម ការិយាល័យនយោបាយនិងគណៈលេខានីតិកាលXII គណៈប្រតិបត្តិការមជ្ឈិមបក្ស បានពិនិត្យពិច័យ ពិភាក្សា អនុកូល និងឯកភាពខ្ពស់ចំពោះរបាយការណ៍ ធ្វើវិវេចនាក្នុងការដឹកនាំ ចង្អុលការរបស់ការិយាល័យនយោបាយ គណៈលេខាឆ្នាំ២០១៧។ របាយការណ៍កិច្ចការសំខាន់ៗ របស់ការិយាល័យនយោបាយដោះស្រាយ ក្រោយពីអង្គសន្និបាតមជ្ឈិម៦ រហូតដល់អង្គសន្និបាតមជ្ឈិម៧ នីតិកាលXII។ របាយការណ៍ពីការងារត្រួតពិនិត្យ ឃ្លាំមើលនិងពិន័យក្នុងបក្ស អនុវត្តភារកិច្ចរបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនិងគណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ឆ្នាំ២០១៧។
៣. គណៈប្រតិបត្តិការមជ្ឈិមបក្ស បានអនុម័តិយល់ព្រមដើម្បីសមមិត្ត ត្រឹងក្វឹកវឿង សមាជិកការិយាល័យនយោបាយ ប្រចាំការគណៈលេខា ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាលXII បពា្ឈប់តំណែងប្រធានគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈិមនិងសមាជិកគណៈកម្មាធិការត្រួត ពិនិត្យមជ្ឈិម នីតិកាលXII។ តែងតាំងសមមិត្តត្រឹងកឹមទូ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានប្រចាំការគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាលXII កាន់តំណែងជាប្រធានគណៈកម្មាធិការត្រួត ពិនិត្យមជ្ឈិមនីតិកាលXII តែងតាំងសមមិត្តហ្វាងវុាំងត្រា អនុលេខាគណៈកម្មាធិការបក្សខេត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានប្រតិភូតំណាងរដ្ឋសភា នីតិកាល XIV ខេត្តភូអៀន កាន់តំណែងសមាជិក គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាល XII។
គណៈប្រតិបត្តិការមជ្ឈិមបក្ស តែងតាំងសមាជិកគណៈលេខា នីតិកាល XII បន្ថែម២រូប រួមមាន៖ សមមិត្តត្រឹងថាញ់មឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាអង្គការបក្ស ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម សមមិត្ត ត្រឹងកឹមទូ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាលXII។
៤.គណៈប្រតិបត្តិការមជ្ឈិមបក្ស បានត្រួតពិនិត្យនិងសម្រេចអនុវត្ត ពិន័យសមមិត្តឌិញឡាថាំង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈសេដ្ឋកិច្ចមជ្ឈិម ដោយរូបភាពរំសាយចេញពីបក្ស។
៥.គណៈប្រតិបត្តិការមជ្ឈិមបក្ស អំពាវនាវទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ព បង្កើនស្មារតីសាមគ្គី ឯកភាព ពង្រីកលទ្ធផលដែលសម្រេចបាន ខិតខំយ៉ាងពេញទំហឹង ជម្នះលំបាក សាកល្បងការពាររឹងមាំ ឯករាជ្យ អធិបតេយ្យដែនដីនិងសន្តិសុខជាតិ អនុវត្តសម្រេចជោគជ័យទិសដៅ ភារកិច្ចដាក់ចេញឆ្នាំ២០១៨-២០១៩ និងឆ្នាំបន្តបន្ទាប់ចាត់ចែងអនុវត្តប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចអង្គសន្និបាតលើកទី៧ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលXII រួមចំណែកអនុវត្តជោគជ័យសេចក្តីសម្រេចមហាសន្និបាតទូទាំងប្រទេសលើកទីXII របស់បក្ស៕
យោងៈdangcongsan.vn-មុនី