ព្រឹកថ្ងៃទី៧ ខែឧសភា នៅទីស្នាក់ការមជ្ឈិមបក្ស អង្គសន្និបាតលើកទី៧ គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាល១២ បានបើកអង្គសន្និបាតយ៉ាងឱឡារិក។ លោកអគ្គលេខា ង្វៀនភូត្រុង ធ្វើជាអធិបតីនៃអង្គសន្និបាត ។
ទិដ្ឋភាពទាំងមូលនៃអង្គសន្និបាត។
អង្គសន្និបាតលើកនេះ មជ្ឈិមនឹងពិភាក្សាផ្តល់ មតិលើខ្លឹមសារមានដូច៖ កសាងកងជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រមានគ្រប់លក្ខណសម្បត្តិសមត្ថភាពនិងមានកិត្យានុភាព។ កំណែទម្រង់ គោលនយោបាយ ប្រាក់បៀវត្សរ៍សម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក កម្លាំងប្រដាប់អាវុធ និងពលករធ្វើការនៅអាជីវកម្មនានា។ កំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម និងបញ្ហាសំខាន់ៗមួយចំនួនឯទៀត។
ថ្លែងការណ៍បើកអង្គសន្និបាត លោកអគ្គលេខា ង្វៀនភូត្រុង បានមានប្រសាសន៍ថា៖ កន្លងហើយ ការិយាល័យនយោបាយ គណៈលេខាបានចង្អុលការនៃគណៈជំនាញការបក្សនៃរដ្ឋាភិបាល គណៈកម្មការបក្សនានា និងបណ្តាស្ថាប័នពាក់ព័ន្ធ គប្បីរួសរាន់ ហ្មត់ចត់រៀបចំគ្រោងការធ្វើរបាយការណ៍ និងដាក់សេចក្តីរាយការណ៍ស្តីពីបញ្ហាដែលបានរៀបរាប់ខាងលើ ផ្ញើឡើងមជ្ឈិមត្រូវតាមបទបញ្ជាការងារ ដើម្បីឱ្យសមមិត្តទាំងឡាយបានសិក្សាស្រាវជ្រាវជាមុន។ លោកអគ្គលេខា បានផ្តល់យោបល់មួយចំនួនមានលក្ខណៈណែនាំមតិ លើកឡើងនូវបញ្ហាដើម្បីមជ្ឈិមពិនិត្យអង្កេត និងសម្រេចចិត្ត។
លោកអគ្គលេខាបានសង្កត់ធ្ងន់ថា៖ សន្និបាតមជ្ឈិមបក្សលើកនេះ ប្រព្រឹត្តឡើងត្រូវនឹងពាក់កណ្តាល អាណត្តិនៃនីតិកាល១២ ក្នុងបរិកាណ៍ក្រោយពីពីរឆ្នាំកន្លះ ដែលបក្សនិងប្រជាជនទាំងមូលបានខិតខំ ប្រឹងប្រែង ប្រទេសជាតិមានការវិវឌ្ឍជាវិជ្ជមាន កំពុងប្រឈមមុខនឹងឱកាសថ្មី ល្អប្រសើរសម្រាប់បុព្វហេតុផ្លាស់ថ្មី។ លោកអគ្គលេខាបានស្នើមជ្ឈិម និងសមមិត្តទាំងឡាយដែលចូលរួមក្នុងអង្គសន្និបាតគប្បីបញ្ចេញឲ្យអស់ពីលទ្ធភាពនូវស្មារតី ការទទួលខុសត្រូវ ផ្តោតលើការស្រាវជ្រាវ ពិភាក្សាឲ្យបានហ្មត់ចត់ផ្តល់យោបល់ដើម្បីសម្រេចនូវរបាយការណ៍ គម្រោងនិងពិនិត្យអង្កេតអង្គសន្និបាតនឹងធ្វើការសម្រេចចិត្តនៅចុងបញ្ចប់នៃសម័យប្រជុំនេះ។ តាមកម្មវិធីនេះ សន្និបាតនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៧ ដល់១២ ខែឧសភា ឆ្នាំ២០១៨នេះ៕
យោង៖ Dangcongsan.vn -វ៉ាន់តឹន