03/04/2018 - 14:49

ប្រ​កាស​ជា​សា​ធារ​ណៈស​​ម័យ​ប្រ​ឡង​វិ​ទ្យា​ល័យ​ជាតិ

ក្រ​​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល ទើប​ចេញ​សេច​ក្តី​ប្រ​កាស​ជា​សា​ធារ​ណៈ ពី​ស​ម័យ​ប្រ​ឡង​វិ​ទ្យាល័​យ​ជា​​តិ នឹង​ប្រ​ព្រឹត្ត​ឡើង​ក្នុង​រយៈ​ពេល​៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៥​ដល់​២៧ ខែ​មិ​ថុ​នា ដោយ​គោល​ដៅ​ពិ​និត្យ​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ និង​ជ្រើស​ចូល​ម​ហា​វិ​ទ្យា​ល័យ​។
បេក្ខ​ជន​ចូល​ប្រ​ឡង​វិ​ទ្យា​ល័យ​ជាតិ​ ដែល​រៀន​តាម​កម្ម​វិ​ធី​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ត្រូវ​ប្រ​ឡង​៥​វិញ្ញា​សា ក្នុង​នោះ​៣​វិញ្ញា​សា ដាច់​ដោយ​ឡែក​ គឺ​គណិត​វិ​ទ្យា និរុតិ្ត​សាស្រ្ត និង​ភា​សាប​រ​ទេស​។ ពីរ​វិញ្ញា​សាសមា​យោគ​ (ផ្សំ​គ្នា)​ គឺ​វិ​ទ្យា​សាស្រ្ត​ធម្ម​ជាតិ​ (រួម​មាន​វិញ្ញា សា​៖ រូប​សាស្រ្ត គី​មី​សាស្រ្ត ជីវ​សាស្រ្ត)​ និង​វិ​ទ្យា​សាស្រ្ត​សង្គម​ (រួ​ម​មាន​វិញ្ញា​សា​៖ ប្រ​វត្តិ​សាស្រ្ត​ ភូមិ​សាស្រ្ត សីល​ធម៌​ពល​រដ្ឋ​)។ ចំ​ណែក​សិស្ស​រៀន​តាម​កម្ម​វិ​ធី​អប់​រំ​ជា​ប្រ​ចាំ​ ចាំ​បាច់ត្រូវ​ប្រ​ឡង​៣​វិញ្ញា​សាជា​កំ​ហិត​ គឺ​គណិត​វិ​ទ្យា និរុត្តិ​សាស្រ្ត និង​ជ្រើស​យក​មួយ​វិញ្ញា​សា​ទៀត​ក្នុង​ចំ​ណោម​សមា​យោគ​ វិ​ញ្ញា​សា​ទាំង​ពីរ​ គឺ​វិ​ទ្យា​សាស្រ្ត​ធម្ម​ជាតិ​ឬ​ ​វិ​ទ្យាសា​ស្រ្ត សង្គម​។ វិញ្ញា​សា​និ​រុត្តិ​សាស្រ្ត​នឹង​ប្រ​ឡង​តាម​បែប​វិញ្ញា​សា​សរ​សេរ​ មាន​រយៈ​ពេល​កំ​ណត់​១២០​នា​ទី​ ក្រៅ​ពី​មុខ​វិជ្ជា​នេះ គឺ​ត្រូវ​ប្រ​ឡង​តាម​បែប​សំ​ណួរ​ចម្លើយ​ជ្រើស​រើស​ធ្វើ​តែ​សទាំង​អស់​។ ក្នុង​នោះ វិញ្ញា​សា​គណិត​វិ​ទ្យា​មាន​រយៈ​ពេល​កំ​ណត់​៩០​នា​ទី ភា​សា​បរ​ទេស​៦០​នា​ទី​។ បណ្តា​វិញ្ញា​សា​ស​មា​យោគ​មាន​រយៈ​ពេល​កំ​ណត់ ស​រុប​១៥០​នា​ទី​ក្នុង​នោះ​វិញ្ញា​សា​ជា​សមា​ស​ភាព​នី​មួយ​ៗ​មាន​រយៈ​ពេល​កំ​ណត់​៥០​នា​ទី​។ ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដា​ល​កំ​ណត់​កម្រិត​ពេល​វេ​លា​ជា​សំ​ខាន់​៖ សម្រេច​ការ​ផ្ទៀង​ផ្ទាត់​លទ្ធ​ផល​ប្រ​ឡង​យឺត​បំ​ផុត​​នៅ​ថ្ងៃ​១១ ខែ​កក្ក​ដា​។ គណៈ​មេ​ប្រ​យោគ ប្រ​កាស​ជា​សា​ធារ​ណៈ​និង​ជូន​ដំ​ណឹង​ពី​លទ្ធ​ផល​ប្រ​ឡង​ដល់​បេក្ខ​ជន​នៅ​ថ្ងៃ​១១​ ខែ​កក្កដា​។

 គ្រប់​មន្ទីរ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ត្រូវ​ធ្វើ​ បច្ចុប្បន្ន​ភាព​បញ្ជី​រាយ​នាម​បេក្ខ​ជន ដែល​បាន​ទទួល​ស្គាល់​បញ្ចប់​កម្រិត​មធ្យម​សិក្សាចំ​ណេះ​ទូ​ទៅ​ចូល​ក្នុង​កម្ម​វិ​ធី​ផ្នែក​ទន់​គ្រប់ គ្រង​ការ​ប្រ​ឡង​ យឺត​បំ​ផុត​នៅ​ថ្ងៃ​១៥​/៧; ទន្ទឹម​នឹង​នោះ ផ្ញើ​តា​រាង​ស​រុប​លទ្ធ​ផល​ជម្រើស​ទទួល​ស្គាល់​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​បណ្ដោះ​អា​សន្ន​ តាម​គំ​រូ​ក្នុង​កម្ម​​វិ​ធី​ផ្នែក​ទន់​គ្រប់​គ្រង​ការ​ប្រ​ឡង​តាម​រយៈ​អា​សយ​ដ្ឋាន ​email ដែល​បាន​កំ​ណត់​។

ប្រ​កាស​លទ្ធ​ផល​ដែល​ជម្រើស​ទទួល​ស្គាល់​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ យឺត​បំ​ផុត​នៅ​ថ្ងៃ​១៧ ខែ​កក្កដា​។ គ្រប់​មន្ទីរ​អប់​រំ​និង​បណ្ដុះ​បណ្តាល​ត្រូវ​តែ​ធ្វើ​បច្ចុប្បន្ន​ភាព​តា​រាង​ស​រុប​លទ្ធ​ផល​ដែល​ជម្រើស​ទទួល​ស្គាល់​បញ្ចប់​កម្រិត​មធ្យម សិក្សា​ចំ​ណេះ​ទូ​ទៅ​ជា​ផ្លូវ​ការ ចូល​ក្នុង​ផ្នែក​ទន់​គ្រប់​គ្រង​និង​ផ្ញើ​តាម​អា​សយ​ដ្ឋាន​ mail ដែល​បាន​កំ​ណត់​​យឺត​បំ​ផុត​នៅ​ថ្ងៃ​៣១ ខែកក្កដា; ទន្ទឹម​នឹង​នោះ ផ្ញើ​តាម​ប្រៃ​​ស​ណីយ៍ ដល់​នា​យក​ដ្ឋាន​គ្រប់​គ្រង​គុណ​ភាព​។ គ្រប់​មន្ទីរ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ត្រូវ​ផ្ញើ​បញ្ជី​រាយ​នាម​បេក្ខ​ជន​ដែល​បាន​ទទួល​ស្គាល់​បញ្ចប់​កម្រិតម​ធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជា​ផ្លូវ​ការ ដល់​កា​រិ​យា​ល័យ​នៃ​ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល យឺត​បំ​ផុត​នៅ​ថ្ងៃ​៥/៨​៕

                          យោង៖ VOV-វិមាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ក្រ​​សួង​អប់​រំ