05/03/2018 - 16:13

បេក្ខ​សិស្ស​ចំ​នួន​៤១៦​អង្គ​និង​រូប ប្រ​ឡង​បញ្ចប់​កម្រិត​ពុទ្ធិ​កសិក្សា​បឋម​ភូមិ ឆ្នាំ​ទី​៤ និង​ពុទ្ធិក​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ទី​៣

​ បេក្ខ​សិស្ស​កំ​ពុង​ធ្វើ​មេ​រៀន​ប្រ​ឡង​។


ស​មា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ ទើប​ចាត់​តាំង​ពិ​ធី​ប្រ ឡង​បញ្ចប់​កម្រិត​ពុទ្ធិ​ក​សិក្សា​បឋម​ភូមិ​ឆ្នាំ​ទី​​​៤ និង​ពុទ្ធិ​ក​សិក្សា​ទុតិយ​ភូមិ​ ឆ្នាំ​ទី​៣ ឆ្នាំ​សិក្សា​២០១៧​-២០១៨ នៅ​វត្ត​ពោ​ធិ​គិ​រី​វង្សា​រាម​ (ស្វាយ​សៀម​ថ្មី)​ ឃុំ​ង៉ាយ​ស្វៀង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​។

ចូ​ល​​រួ​ម​ពិ​ធី​ប្រ​ឡង​លើក​នេះ ដោយ​មាន​បេក្ខ​សិស្ស​ចំ​នួន​៤១៦​អង្គ​និង​រូប ក្នុង​នោះ កម្រិត​ពុទ្ធិ​ក​សិក្សា​បឋម​ភូមិ​ឆ្នាំ​ទី​៤  មាន​បេក្ខ​សិស្ស​ចំ​នួន​៣១៨​អង្គ​និង​រូប កម្រិត​ពុទ្ធិ​ក​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ទី​៣  មាន​បេក្ខ​សិស្ស​ចំ​នួន​៩៨​អង្គ​និង​រូប​។ លទ្ធ​ផល​នៃ​ពិ​ធី​ប្រ​ឡង​លើក​នេះ បេក្ខ​សិស្ស​កម្រិត​ពុទ្ធិក​សិក្សា​បឋម​ភូមិ​ឆ្នាំ​ទី៤ ជាប់​ជាង​៩៩,០៥​% បេក្ខ​សិស្ស​កម្រិត​ពុទ្ធិក​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ទី​៣ ជាប់​១០​០​%​៕

                                                                            សុើង​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​ត្រា​វិញ