ថ្មីៗនេះ នៅការិយាល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀនស្វឹងភុក បានទទួលជួបកីឡាករក្រុមជម្រើសបាល់ទាត់ U23 វៀតណាម។ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ឌោវុាំងចៀង បានអញ្ជើញចូលរួមជូនបណ្ណសរសើរ និងរង្វាន់ដល់ក្រុមជម្រើសបាល់ទាត់ និងកីឡាករជាជនជាតិភាគតិចចំនួន៣នាក់។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀងស្វឹងភុក និងរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ
ឌោវុាំងចៀង រួមជាមួយនឹងតំណាងទាំងឡាយថតរូបអនុស្សាវរីយ៍ជាមួយនឹងក្រុមជម្រើសបាល់ទាត់U23វៀតណាម នៅការិយាល័យរដ្ឋាភិបាល។
ពានរង្វាន់ជើងឯកបាល់ទាត់U23អាស៊ី ឆ្នាំ២០១៨ ក្រុមជម្រើសបាល់ទាត់ U23 វៀតណាម បានបង្កើតទំព័រប្រវត្តិសាស្រ្តថ្មីជូនបាល់ទាត់វៀតណាម អាស្រ័យឈ្នះដៃគូខ្លាំងៗនៅអាស៊ីជាបន្តបន្ទាប់ចូលដល់វគ្គផ្ដាច់ព័្រត។ U23វៀតណាមបានធ្វើឲ្យអ្នកគាំទ្រឆ្លងពីភាពផ្ញាក់ផ្អើលមួយទៅភាពផ្ញាក់ផ្អើលមួយទៀត ជាមួយអារម្មណ៍រំភើបរីករាយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តបាល់ទាត់វៀតណាម។ កត់សម្គាល់និងស្ងើចសរសើរនូវស្នាដៃរបស់គណៈបង្វឹក ក៏ដូចជាកីឡាករក្នុងក្រុមជម្រើសបាល់ទាត់U23វៀតណាម នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀនស្វឹងភុក ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ ជូនគ្រឿងឥស្សរិយយសពលកម្មចំណាត់ថ្នាក់លេខ១ ចំពោះក្រុមជម្រើសបាល់ទាត់ U23 វៀតណាម និងគ្រឿង ឥស្សរិយយសពលកម្មចំណាត់ថ្នាក់លេខ៣ ចំពោះគ្រូបង្វឹក Park Hang-seo អ្នកចាំ ទីប៉ូយតៀងយុង និងខ្សែបម្រើ ង្វៀនក្វាងហាយ ព្រមទាំងជូនបណ្ណសរសើរ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដល់កីឡាករ ក្រុមជម្រើសបាល់ទាត់U23វៀតណាម ចំនួន៣១នាក់។
នៅក្នុងពិធីជំនួបជាប្រវត្តិសាស្រ្តនេះ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ឌោវុាំងចៀង ក៏បានជូនរង្វាន់ដល់សមូហភាពក្រុមជម្រើសបាល់ទាត់ និងជូនបណ្ណសរសើរ រង្វាន់ដល់កីឡាករU23វៀតណាម ជាជនជាតិមឿង៣នាក់ គឺ៖ អ្នកចាំទីប៉ូយតៀងយុង ខ្សែបម្រើប៉ូយតៀងយង់ និងខ្សែប្រយុទ្ធហាឌឹកជិន។ ទាំងនេះគឺជាកីឡាករដែលបានរួមចំណែកយ៉ាងច្រើនក្នុងភាពជោគជ័យរបស់ក្រុមជម្រើសU23 វៀតណាមនៅវគ្គផ្តាច់ព្រ័ត្រ U23អាស៊ី ឆ្នាំ២០១៨៕
បកប្រែ៖ វិមាន