អ្នកមានប្រជាប្រិយភាពនៅខេត្តសុកត្រាំង តែងពង្រីកនូវតួនាទីរបស់ខ្លួនគំរូឈានមុខ និងចលនាប្រជាជនខ្នះខ្នែងចូលរួមចលនាប្រឡងប្រណាំង ស្នេហាជាតិនៅភូមិភាគប្រកបដោយប្រសិទ្ធភាព។
ពិធីជំនួបមុខអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ អាស្រ័យដោយគណៈកម្មាធិ
ការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងរៀបចំឡើង។
តាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង អ្នកមានប្រជាប្រិយ ភាពនៅលើភូមិសាស្រ្តខេត្ត សរុបចំនួន៧៨៤នាក់។ រៀងរាល់ឆ្នាំ ខេត្តតែងរៀបចំហ្វឹកហាត់ ជំនួបមុខអ្នក មានប្រជាប្រិយភាព ដើម្បីផ្ដល់ព័ត៌ មានពីស្ថានភាពសេដ្ឋកិច្ច-សង្គម លទ្ធផលអនុវត្តគោលនយោបាយជនជាតិរបស់ខេត្តសុកត្រាំង។ ក្នុងពិធីបុណ្យទានរបស់ជនរួមជាតិភាគតិច ខេត្តតែងរៀបចំទៅសួរសុខទុក្ខ ជូនអំណោយដល់អ្នកមានប្រជាប្រិយភាព រៀបចំដំណើរជូនអ្នកមានប្រជាប្រិយភាពទៅទស្សនសិក្សាបទពិសោធន៍នៅខេត្តតីង្វៀងជាដើម។ ឆ្លងតាមរយៈនោះ អ្នកមានប្រជាប្រិយភាពកាន់តែមានបទពិសោធន៍បន្ថែម ក្នុងការអនុវត្តល្អតួនាទីរបស់ខ្លួននៅតាមភូមិភាគ។ តួយ៉ាងដូចលោកត្រឹងលីវ នៅភូមិបឹងទ្រៀក ឃុំលីវទូ ស្រុកត្រឹងឌេ។ លោកលីវបានចលនាមាមីងក្នុងភូមិស្រុក ចូលរួមវិភាគទានកសាងផ្លូវដានចម្ងាយ២.២០០ម៉ែត្រ ជួសជុលនិងកសាងស្ពានបេតុងជនបទថ្មីចំនួន១២ខ្សែ សរុបជាទឹកប្រាក់៣៧៥លានដុង។ល។ ក្រៅពីនោះ គាត់នៅទាំងគួបផ្សំជាមួយនឹងគណៈកម្មការវត្តបឹងភ្នៀត ចលនា មាមីពុទ្ធបរិស័ទកសាងសាលា ខ្លោង ទ្វារ ដើម្បីពុទ្ធបរិស័ទនិងព្រះសង្ឃងាយស្រួលក្នុងការគោរពប្រតិបត្តិជំនឿសាសនា។ លោកត្រឹងលីវ ឲ្យដឹង៖ “អ្នកមានប្រជាប្រិយភាពតែងនាំមុខដើម្បីមាមីងពុទ្ធបរិស័ទអនុវត្តតាម ម៉្លោះហើយការងារណាមានប្រយោជន៍ចំពោះមាមីងនៅភូមិភាគ ខ្ញុំចាប់ផ្ដើមធ្វើតែម្ដង ដោយបានមាមីងជំនឿទុកចិត្តទើបងាយស្រួលក្នុងការងារចលនាមាមីងចូលរួមអភិវឌ្ឍផលិតកម្មនៅភូមិភាគ”។
លោកយ៉ឿងសាខា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តសុកត្រាំង ឲ្យដឹង៖ “រយៈពេលកន្លង អ្នកមានប្រជាប្រិយភាពតែងសកម្មចលនាគ្រួសារនិងសហគមន៍ អនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ សេចក្ដីកំណត់របស់ភូមិភាគ សកម្មចូលរួមអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្ម លុបបំបាត់ភាពអត់ឃ្លាតកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី។ អ្នកមានប្រជាប្រិយភាពតែងចលនាប្រជាជនផ្លាស់ប្ដូរទំនៀមទម្លាប់ឱនថយ អបិយជំនឿ អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ល។ រួមចំណែកធ្វើឲ្យតំបន់ជនរួមជាតិរស់នៅកុះករមានភាពលំនឹងនិងអភិវឌ្ឍ”៕
ត្រឿងផល-ទីទុយ