ចូលរួមសន្និបាតគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លើកទី៨ (នីតិកាលVIII) លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក គូសបញ្ជាក់ រណសិរ្សមាតុភូមិ គឺជាកន្លែងដែលប្រជាជនគ្រប់គ្នា អាចលាតត្រដាង ថ្កោលទោសកម្មាភិបាលដែលមានអាកប្បកិរិយាឆ្មើងឆ្មៃ ក្រអឺតក្រទមចំពោះប្រជាជន។ លោកនាយករដ្ឋមន្រ្តី ទទួលស្គាល់រណសិរ្សមាតុភូមិ បានខ្នះខ្នែងផ្សព្វផ្សាយចលនាប្រជាជនអនុវត្តតាមគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ដើម្បីប្រជាជនបានជ្រួតជ្រាប បានយល់ដឹងនិងខ្នះខ្នែងអនុវត្តដើម្បីគោលនយោបាយបានស៊ីជម្រៅក្នុងជីវភាព។ រណសិរ្សមាតុភូមិ គប្បីយកចិត្តទុកដាក់ស្ដាប់ និងបូកសរុបមតិយោបល់ បំណងប្រាថ្នារបស់ប្រជាជនដើម្បីឆ្លុះបញ្ចាំងដល់បក្ស រដ្ឋ ដើម្បីអនុវត្តទិសដៅកសាងរដ្ឋរបស់ប្រជាជន អាស្រ័យប្រជាជន និងដើម្បីប្រជាជន ជាមួយតួលេខដែលរណសិរ្សមាតុភូមិថ្នាក់ខេត្ត បានធ្វើរបាយការណ៍បូកសរុបចំនួន២.៥៧៨ ដោយមានមតិយោបល់និង សំណើចំនួន១១៣.២៤១ ដែលប្រជាជនស្នើឡើងដល់ស្ថាប័ន បក្ស រដ្ឋ ហើយ“សំណើធំៗគប្បីប្រមូលផ្ដុំដោះស្រាយ ទើបប្រជាជនស្ងប់ចិត្ត”។
លោកនាយករដ្ឋមន្រ្តី ជួបសំណេះសំណាលជាមួយអ្នកតំណាងចូលរួមក្នុងអង្គសន្និបាត។
លោកនាយករដ្ឋមន្រ្តី មានប្រសាសន៍និងជំនួសមុខរដ្ឋាភិបាល ឲ្យតម្លៃខ្ពស់និងសម្ដែងនូវការដឹងគុណចំពោះគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ តែងអមដំណើរជាមួយនឹងរដ្ឋាភិបាល ក្រសួង ផ្នែក ភូមិភាគ ក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ មោទនភាពចំពោះលទ្ធផលដែល សម្រេចបានក្នុងឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ឲ្យដឹង រដ្ឋាភិបាលបានប្រកាសជាធរមាននូវសេចក្ដីសម្រេចលេខ០១ ដោយមានដំណោះស្រាយ៩ក្រុម និងភារកិច្ចជាក់ស្ដែងចំនួន២៤២។ រដ្ឋាភិបាលបានកំណត់ច្បាស់គោលនយោបាយច្បាប់បម្រើប្រជាជន ដឹកនាំប្រទេសជាតិឈានឡើងឆ្ពោះទិសដៅ សង្គមនិយមដោយមិនទុកបុគ្គលណាមួយនៅក្រោយគេឡើយ ជាពិសេស មិនទុកឲ្យកើតមានស្ថានភាពក្រីក្រ។ ទប់ស្កាត់ជំងឺ ការិយាធិបតេយ្យឆ្ងាយប្រជាជន ដោះស្រាយយ៉ាងបន្ទាន់ ទប់ស្កាត់ស្ថានភាព “ក្ដៅលើត្រជាក់ក្រោម” គប្បីធ្វើឲ្យកម្មាភិបាលនៅមូលដ្ឋានកម្មាភិបាលនៅគ្រប់លំដាប់ថ្នាក់ មាន ការឈឺឆ្អាលចំពោះប្រជាជន គិតគូរដល់ប្រជាជន។ ជំនះលើកដំបូងនូវភាពអសកម្មនៃសេដ្ឋកិច្ចទីផ្សារ ដូចជាការបែងចែកមាន ក្រ វិបត្តិទៅតាមខួប ធ្វើឲ្យជះឥទ្ធិពលដល់សង្គម។
លោកនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ភារកិច្ច សំខាន់នោះគឺបង្កើនកិច្ចសហការរវាងរដ្ឋាភិបាលនិងស្ថាប័ននានារបស់បក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជន ប្ដេជ្ញាចិត្តអនុវត្តជោគជ័យភារកិច្ច ទិសដៅ និងវិធានការដែលបានដាក់ចេញ។ លោកនាយករដ្ឋមន្រ្តី ស្នើឲ្យមានកិច្ចសហការជិតស្និទ្ធជាងទៀត ក្នុងការអនុវត្តភារកិច្ច អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ជាពិសេសគឺថ្នាក់មូលដ្ឋាន។ “យន្តការទាំងឡាយណាដែលធ្វើឲ្យសេដ្ឋកិច្ច-សង្គមមិនរីកចម្រើន រាល់សកម្មភាពចង្អុល ការទាំងឡាយណាផ្ទុយនឹងច្បាប់ មិនស្របតាមសេដ្ឋកិច្ចទីផ្សារ ឆ្ពោះទៅកាន់សង្គមនិយម អស់លោកគួរតែនិយាយ គួរតែលើកឡើង” លោកនាយករដ្ឋមន្រ្តី សម្ដែងនិងស្នើរណសិរ្សមាតុភូមិ ច្បាមជាប់ភារកិច្ចសេដ្ឋកិច្ច-សង្គមរបស់ផ្នែកនីមួយៗ ភូមិភាគនីមួយៗ ដើម្បីដាក់សំណើនូវកម្មវិធីទិសដៅសម្រាប់សហការអនុវត្ត៕
យោងៈ Chinhphu.vn - ប្រែសម្រួលៈ ពេជ្រសឿន