នៅក្នុងមហាសន្និបាតសម្ព័ន្ធយុវជនទូទាំងប្រទេស លើកទីXI អាណត្តិ២០១៧-២០២២ លោកអគ្គលេខា ង្វៀនភូត្រុង អញ្ជើញចូលរួមនិងមានប្រសាសន៍ចង្អុលការ។ លោកអគ្គលេខា គូសបញ្ជាក់ ចាប់តាំងពីមានបក្សនិងអ៊ំហូជាមគ្គុទេសក៍ លត់ដំ បានធ្វើឲ្យយុវវ័យវៀតណាមកាន់តែពង្រីកជាងទៀតនូវប្រពៃណីវីរភាព និងមានការរួមចំណែកយ៉ាងច្រើន ក្នុងជ័យជំនះដ៏មហិមារបស់បដិវត្តវៀតណាម។
សមមិត្តឡេក្វឹកផុងនិងបណ្តាសមមិត្តលេខាមជ្ឍិមសម្ព័ន្ធយុវជនទទួលបាច់ផ្កាពីសមមិត្តអក្គលេខា។
ប៉ុន្មានឆ្នាំជិតៗនេះ សម្ព័ន្ធយុវជនកុម្មុយនិស្តរៀតណាមចូលរួមដោះស្រាយយ៉ាងសកម្មរាល់ការលំបាកដែលកើតឡើង យថាហេតុ ដូចជាជំនះផលវិបាកគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ រាំងរឹះ ជ្រាបប្រៃ; ជំនួយ និងផ្តល់នូវលក្ខណៈងាយស្រួលដើម្បីយុវជនសិក្សារៀនសូត្រ ដាស់ភ្ញោក ស្មារតីកសាងអាជីពក្នុងស្រទាប់យុវជន។ អង្គការសម្ព័ន្ធយុវជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំនិងអភិវឌ្ឍ។ រណសិរ្សសាមគ្គី ប្រមូលផ្ដុំយុវជនត្រូវបានបើកទូលាយ។ ការទទួលបន្ទុកកងកុមារឈានមុខហូជីមិញនិង ថែទាំយុវវ័យ កុមារត្រូវបានចាប់អារម្មណ៍។ ស្មារតីនយោបាយរបស់សមាជិកកើនឡើងមួយកម្រិត ធ្វើឲ្យកងជួរកម្មាភិបាល សម្ព័ន្ធយុជនមានភាពសុក្រឹត ក្លាយជាប្រភពកម្មាភិ បាលជិតដិតទំនុកចិត្តរបស់បក្ស រដ្ឋអំណាច និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់។ ផ្ដើមពីភាពជាក់ស្ដែងសកម្មភាពសម្បូរបែបនិងពុះពោររបស់យុវវ័យលើគ្រប់វិស័យបានលេចឡើងនូវគំរូឆ្នើមជាច្រើន យុវជនបាននាំមុខនិងសម្រេចជោគជ័យក្នុងការសិក្សារៀនសូត្រ ពលកម្ម ផលិតពាណិជ្ជកម្មនិងសមាហរណកម្ម រួមចំណែកកសាងរូបភាពស្អាតស្អំក្នុងស្រទាប់យុវជនវៀតណាមសម័យថ្មី គូសបញ្ជាក់នូវតួនាទីរបស់អង្គការសម្ព័ន្ធយុវជនក្នុងប្រព័ន្ធនយោបាយ ធ្វើឲ្យប្រសើរឡើងនូវប្រពៃណីដ៏ត្រចះត្រចង់របស់សម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញ។
លោកអគ្គលេខា គូសបញ្ជាក់ បក្ស រដ្ឋអំណាចនិងប្រជាជន តែងដាក់ក្ដីជំនឿយ៉ាងជ្រាលជ្រៅក្នុងស្រទាប់យុវវ័យ។ សម្ព័ន្ធយុវជនគប្បីកំណត់ច្បាស់ឧត្តមគតិបដិវត្តន៍របស់យុវជន គឺឯករាជ្យជាតិផ្សារភ្ជាប់ជាមួយនឹងសង្គមនិយមខិតខំកសាងប្រទេសវៀតណាម ប្រជាជនសម្បូរសប្បាយ ប្រទេសរឹងមាំ ប្រជាធិបតេ្តយ្យ យុត្តិធម៌ អារ្យធម៌ អ្នកស្នង បន្តដ៏ស្មោះត្រង់ និងដ៏ចំណានក្នុងបុព្វហេតុបដិវត្តន៍ត្រចះត្រង់របស់បក្ស របស់ជនជាតិ។ សម្ព័ន្ធយុវជន ចាត់ទុកការផ្សព្វផ្សាយអប់រំ រៀនសូត្រស្រាវជ្រាវនិងអនុវត្តលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍ហូជីមិញ គោលការណ៍ គោលមាគ៌ាសេចក្ដីសម្រេចរបស់បក្សក្នុងការងារជាក់ស្ដែងនិងជីវភាពរបស់យុវជន។ ពិសេស ត្រូវស្វិតស្វាញច្នៃប្រតិដ្ឋ និងជាក់ស្ដែងក្នុងការរៀបចំជូនកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន យុវវ័យកុមាររៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ។
ទន្ទឹមជាមួយនឹងការគិតគូរពង្រឹង រៀបចំកសាងសម្ព័ន្ធយុវជនរឹងមាំពិតប្រាកដទាំងសតិអារម្មណ៍ នយោបាយ អង្គការចាត់តាំង និងសកម្មភាព។ អង្គការសម្ព័ន្ធយុវជនត្រូវមានការផ្លាស់ថ្មី និងបង្កើនប្រសិទ្ធភាពក្នុងការបំផុសចលនា កម្មវិធីសកម្មភាពរបស់សម្ព័ន្ធយុវជន ពង្រីកតួនាទីឈានមុខ ស្ម័គ្រចិត្ត ច្នៃប្រតិដ្ឋរបស់យុវជន បញ្ជាក់ពីតួនាទីរបស់សម្ព័ន្ធយុវជនក្នុងការរួមដំណើរការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ ត្រឹមត្រូវរបស់យុវជន។ យកចិត្តទុកដាក់គិតគូរ ជំនួយតាមតម្រូវការ គោលបំណងដ៏ត្រឹមត្រូវស្របច្បាប់ពិតប្រាកដរបស់យុវជន។ ដាស់ភ្ងោកនូវបំណងប្រាថ្នាកសាងអាជីពនិងរៀបចំសកម្មភាពជំនួយយុវជនកសាងអាជីពបានជោគជ័យ; ពង្រីកប្រភពធនធាន ជំនួយកម្លាំង ដើម្បីយុវជនឈានមុខធ្វើសេដ្ឋកិច្ច ធ្វើមាន ស្របច្បាប់ដល់ខ្លួនឯង គ្រួសារនិងប្រទេសជាតិ។ ជួយយុវជនបង្កើនបំពាក់នូវចំណេះដឹង និងភាពពំណិនដោយខ្លួនឯង ឆ្លើយតបទៅនឹងការទាមទារនៃកិច្ចការបដិវត្តន៍ ឧស្សាហកម្មលើកទី៤។ ចាប់អារម្មណ៍ដល់ការបង្កើនសុខភាព កាយសម្បទាជូនយុវជន ពិសេសយុវជនតំបន់ភ្នំ តំបន់ជ្រៅ តំបន់ឆ្ងាយ និងជនជាតិភាគតិច។ល។
មហាសន្និបាតសម្ព័ន្ធយុវជនទូទាំងប្រទេស មានខ្លឹមសារសំខាន់ៗជាច្រើនមហាសន្និបាទ បានបោះឆ្នោតជ្រើសគណៈប្រតិបត្តិការដំណាក់កាល២០១៧-២០២២ រួមមានសមាជិក១៥១រូប។ សមមិត្តឡេក្វឹកផុង ជាសមាជិកបំរុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស បានជាប់ឆ្នោតសាឡើងវិញក្នុងតំណែងលេខាទីមួយនៃគណៈប្រតិបត្តិការមជ្ឈិមសម្ព័ន្ធយុវជន នីតិកាល XI៕
ថាញ់ផុង(សរុប)-ទីទុយ