កីឡា - ទេសចរណ៍ ទេសចរណ៍

11/12/2017 - 16:26

ទេស​ចរណ៍​ទ្រី​តូង

ថ្មី​ៗ​នេះ វិ​ស័យ​ទេស​ចរណ៍​ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើនមក​ទស្ស​នា​កម្សាន្ត​។

ចៅ​ការប្រុស-ស្រី​តែង​មក​ថតរូប​នៅស្រះ​ស្វាយ​ស និងភ្នំ​តា​ប៉ា​។

ពី​មុន បណ្តា​ជើង​ទេស​ចរណ៍​តែង​បាន​រចនា​ត​ភ្ជាប់​គោល​ដៅ​មក​ដល់ គឺ​ភ្នំ​ទឹក​យប់​វត្ត​ស្វាយ​ទង​។ល។ ប៉ុន្តែ​នា​បច្ចុប្បន្ន ប្រ​ព័ន្ធ​ស្រះ​ទឹក​លើ​កំ​ពូល​ភ្នំ និង​ជើង​ភ្នំ​គឺ​ជា​គោល​ដៅ​មក​ដល់​របស់​ស្រុក​តំ​បន់​ភ្នំ​ដែល​ប្រិយ​មិត្រ​មិន​គួរ​រំ​លង​។ ក្នុង​នោះ លេច​ធ្លោ​បំ​ផុត​គឺ​ស្រះ​តា​ប៉ា​លើ​កំ​ពូល​ភ្នំ​តា​ប៉ា ចំ​ណុះ​ឃុំ​ណូយ​តូ​។ បង​ចៅ​ស៊ីណា​ន នៅ​ភូមិ​តូ​ធ្វឹង ឃុំ​ណូយ​តូ ឲ្យ​ដឹង​៖ “ពេល​មេឃ​ក្តៅ ស្រះ​ទឹក​ថ្លា​ឆ្វង់ បង្ក​បាន​ជា​សម្រស់​ស្រស់​អស្ចារ្យ​ម៉្លោះ​ហើយ​ទាក់​​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​មក​ទស្ស​នា​កម្សាន្ត​”។ នៅ​ក្បែរ​ស្រះ​តា​ប៉ា​គឺ​វត្ត​តា​ប៉ា ជា​វត្ត​បុ​រាណ​ត្រូវ​បាន​កសាង​តាម​បែប​ស្ថា​បត្យ​កម្ម​ខ្មែរ​។ វត្ត​កំ​ពុង​ជួស​ជុល​និង​កសាង​នៅ​សំ​ណង់​ថ្មី​ៗ​ជា​ច្រើន​។ ភ្ញៀវ​ទេស​ចរ​ឈរ​លើ​ធារ​ព្រះ​វិ​ហារ​អាច​ទស្ស​នា​ទេស​ភាព​ជុំ​វិញ​ទី​ប្រ​ជុំ​ជន​ទ្រី​តូង​។  នៅ​រ​ដូវ​វស្សា​វាល​ស្រែ​នៅ​ជើង​ភ្នំ​តា​ប៉ា​លូត​លាស់​ខៀវ​ស្រ​ងាត់​លាយ​ឡំ​ដោយ​ដើម​រុក្ខ​ជាតិ​ធំៗ​បែក​មែក​ត្រ​ឈឹង​ត្រ​ឈៃ ស្រូប​យក​ទឹក​សន្សើម​មើល​ទៅ​គួរ​ជា​ទី​ម​នោ​រម្យ​។ នៅ​ជើង​ភ្នំ​តា​ប៉ា​មាន​ស្រះ​ទឹក​មួយ​ទៀត នោះ​គឺ​ស្រះ​ស្វាយ​ចេក​នៅ​កណ្តាល​ស្រះ​មាន​ដើម​ឈើ​ធំ​ៗមួយ​ចំ​នួន​ងាប់​ដើម មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ​។ ក្រៅ​ពី​នោះ​នៅ​មាន​ស្រះ​មួយ​ទៀត​ក្បែរ​ជើង​ភ្នំ ត្រូវ​បាន​រៀប​ចំ​ក្លាយ​ជា​មណ្ឌល​ទេស​ចរណ៍​សុ​យ​​វ៉ាង​ស្វាយ​ស នោះ​គឺ​ស្រះ​ស្វាយ​ស​។ ស្រះ​នេះ​ឋិត​នៅ​ជើង​ភ្នំ​ណូយ​តូ​មាន​ជួរ​រុក្ខ​ជាតិ​ធំ​ៗ​ដុះ​ក្នុង​ស្រះ​មើល​គួរ​ឲ្យ​ទាក់​ទាញ​។ វិសេស​គឺ​មាន​ផ្លូវ​ឡើងភ្នំ​ងាយ​ស្រួល​។ ភ្ញៀវ​ទេស​ចរ​ភាគ​ច្រេី​ឡើង​ទៅ​កាន់​កំ​ពូល​ភ្នំ​ដោយថ្មើរ​ជើង ប៉ុន្តែ​មាន​ភ្ញៀវ​ទេស​ចរ​មួយ​ចំ​នួន​ឡើង​ដោយ​ម៉ូ​តូ​។ នៅ​ចង្កេះ​ភ្នំ​និង​ជើង​ភ្នំ​ណូយ​តូ មា​មីង​ដាំ​ឈើ​ហូប​ផ្លែ​គ្រប់​ប្រ​ភេទ​។ ព្រោះ​ហេតុ​នោះ ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​នៅ​ទី​នេះ​ប៉ះ​រដូវ​ផ្លែ​បឺ ទៀប ខ្នុរ ស្វាយ​ទុំ​។ល។ នឹង​បាន​ភ្លក់​រស​ជាតិ​ផ្លែ​ឈើ​ស្រស់​ៗ​ដ៏​ផ្អែម​ឆ្ងាញ់​។ ពុំ​នោះ​សោត នៅ​ទ្រី​តូង​មាន​លង្វែក​ថ្ម​បា​ចុក​ ស្រះ​ឡា​ទី​ណា(Latina)​។ល។ ជា​កន្លែង​ទេស​ចរណ៍​គួរ​ឲ្យ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​កម្សាន្ត​។

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ទី​ប្រ​ជុំ​ជន​ទ្រី​តូង​លេច​ឡើង​នៅ​សណ្ឋា​គារ​ភោជ​នីយ​ដ្ឋាន​ហាង​កា​ហ្វេ​ទំ​នើប​ៗ​ជា​ច្រើន​។ បើ​ភ្ញៀវ​ទេស​ចរ​មក​ដល់​ទ្រី​តូង​កុំ​ភ្លេច​ភ្លក់​រស​ជាតិ​បបរ​ពោះ​គោ​។ បបរ​ពោះ​គោ​ទ្រី​តូង​លក់​នៅ​ពេល​ព្រឹក​បបរ​ និង​ពោះ​គោ​ត្រូវ​បាន​គេ​ចម្អិន​ក្នុង​ឆ្នាំង​តែ​មួយ ពេល​បបរ​ឆ្អិន​ដួស​ដាក់​ចាន​គោម ដាក់​បន្ថែម​ពោះ​គោ​ដែល​គេ​ស្រង​ចេញ​និង​គ្រឿង​ទេស​។ អ្នក​មីង​នាង​សុខ​ពៅ នៅ​ទី​ប្រ​ជុំ​ជន​ទ្រី​តូង ឲ្យ​ដឹង​បើ​ចង់​ដណ្តាំ​បបរ​ពោះ​គោ​មាន​រស​ជាតិ​ឆ្ងាញ់ ត្រូវ​ជ្រើស​អង្ករ​ស្រូវ​ធ្ងន់ បាយ​ទន់​ក្រ​អូប ដណ្តាំ​បបរ​ទើប​មាន​រស​ជាតិ​ឆ្ងាញ់​ពិ​សារ​៕

                      ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​អាង​យ៉ាង