សមមិត្តយឿងសាខា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង
ប្រគេនប័ណ្ណសរសើរចំពោះមន្ត្រីសង្ឃ។
សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តសុកត្រាំង ទើបរៀបចំមហាសន្និបាតតំណាងលើកទី VIII អាណត្តិកាល២០១៧-២០២២។ អាណត្តិកាលកន្លង សមាគមអនុវត្តបានល្អនូវការឃោសនាផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋដល់ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរ; លើកទឹកចិត្តអ្នករាល់គ្នាចូលរួមបានល្អនូវចលនាប្រឡងប្រណាំងស្នេហាជាតិ ពលកម្មផលិត ចលនាកសាងជីវភាពវប្បធម៌នៅតំបន់តាំងទីលំនៅទិវាដើម្បីអ្នកក្រ សប្បុរសធម៌សង្គម លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ប្រជាបញ្ញា ធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម និងរឹតបន្តឹងសាមគ្គីភាពក្នុងសហគមន៍។ល។ បច្ចុប្បន្ន ទូទាំងខេត្តសុកត្រាំង មានមូលដ្ឋានគោរពបូជា១៣០កន្លែង ក្នុងនោះវត្តខ្មែរចំនួន៩២ សាលាទានចំនួន៣៨ មានព្រះសង្ឃ១.៨០០អង្គ។ អាស្រ័យការយកចិត្តទុកដាក់វិនិយោគទុនរបស់បក្សនិងរដ្ឋ មកទល់ពេលនេះ ការរស់នៅរបស់ជនរួមជាតិខ្មែរនិងព្រះសង្ឃ បានកែលម្អដោយឥតឈប់ឈរ។
អាណត្តិកាល២០១៧-២០២២ សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តសុកត្រាំងនឹងបន្តការកសាងអង្គការសមាគមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍ សកម្មភាពតាមគោលលំនាំរបស់សមាគមពុទ្ធសាសនាវៀតណាម “សាសនាជាតិ សង្គមនិយម” រួមចំណែកអនុវត្តនូវទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-វប្បធម៌-សង្គម ធានាសន្តិសុខការពារប្រទេសលើភូមិសាស្រ្ត។ មហាសន្និបាត បានបោះឆ្នោតគណៈប្រតិបត្តិការសមាគមអាណត្តិកាល២០១៧-២០២២ រួមមាន៥៨អង្គ; ក្នុងនោះ ឧត្តមប្រឹក្សាមានព្រះឧបជ្ឈាយ៍៥អង្គគណៈប្រតិបត្តិការ៥៣អង្គ។ ព្រះឧបជ្ឈាយ៍យឿងញេីុង បានមហាសន្និបាតបោះឆ្នោតតែងតាំងជាប្រធានសមាគមបន្ត។ ស្របក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានប្រគេនប័ណ្ណសរសើរដល់សមូហភាពចំនួន១០ និងព្រះសង្ឃចំនួន២០អង្គ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ប្រគេនប័ណ្ណសរសើរដល់ព្រះសង្ឃចំនួន៩អង្គ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិ ក្នុងសកម្មភាពសមាគមនិងកសាងផែនមហាសាមគ្គីទូទាំងជនជាតិដំណាក់កាល២០១២-២០១៧៕
ត្រឿងផល-វិមាន