21/11/2017 - 08:10

ភាព​ពុះ​ពោរ​នៃ​ទិ​វា​វប្ប​ធម៌​កី​ឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​លើក​ទី​៧

ចាប់​ពី​ថ្ងៃ​ទី​១៧ រ​ហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិ​កា ឆ្នាំ​២០១៧ នៅ​ខេត្ត​បាក​លីវ ក្រ​សួង​វប្ប​ធម៌​កី​ឡា​និង​ទេស​ចរណ៍ ស​ហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជ​ន​ខេត្ត​បាក​លីវ​រៀប​ចំ​ទិ​វា​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​លើក​ទី​៧-​បាក​លីវ​ឆ្នាំ​២០១៧​។

  ទិ​វា​បុណ្យ​គឺ​ជា​ឱ​កាស​រឹត​ចំ​ណង​សាម​គ្គី​បណ្តា​ជន​ជាតិ​និង​វប្ប​ធម៌​ខ្មែរ​ណាម​បូ​។

​ជា​មួយ​ប្រ​ធាន​បទ ​“អ​ភិ​រក្ស ពង្រីក​វប្ប​ធម៌ ជន​ជាតិ​ខ្មែរ​ណាម​បូ ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិ​វឌ្ឍ​ចីរ​ភាព​ប្រ​ទេស​ជាតិ​” ពិ​ធី​បុណ្យ​បាន​ទាក់​ទាញ​ជន​រួម​ជាតិ​ខ្មែរ​និង​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​យ៉ាង​កុះ​ករ​។ តាម​ការ​ឲ្យ​តម្លៃ​របស់​គណៈ​ចាត់​តាំង​ទិ​វា​បុណ្យ​បាន​ឧទ្ទេស​នាម ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​មិត្ត​ភ័ក្ត​ក្នុង​ប្រ​ទេស​​​ និង​អន្តរ​ជាតិ​អំ​ពី​សក្តា​នុ​ភាព​ប្រៀប​ខ្លាំង​ផ្នែក​ខាង​វប្ប​ធម៌ កី​ឡា ទេស​ចរណ៍​និង​តម្លៃ​នៃ​កេរ​ដំ​ណែល​វប្ប​ធម៌របស់​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​រួម ខេត្ត​បាក​លីវ​និ​យាយ​ដោយ​ឡែក​។ តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​អភិ​រក្ស​ពង្រឹង​ពង្រីក​និង​លើក​តម្កើង​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរណាម​បូ បង្កើន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​; ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម;​ លើក​កម្ពស់​កម្រិត​នៃ​ការ​ទទួល​​យក​វប្ប​ធម៌​ស្មារ​តី​ជូន​ប្រ​ជា​ជន​។ ទិ​វា​បុណ្យ​​ថែម​ទាំង​ជា​ស្ពាន​ត​ភ្ជាប់ ផ្លាស់​ប្តូរ​ជួប​ជុំ ដោះ​ដូរ​បទ​ពិ​សោធន៍​រវាង​សិប្ប​ករ សិល្ប​ករ កី​ឡា​ករ ជា​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត ក្រុង​នា​នា​នៅ​ណាម​បូ​។ ចូល​រួម​ក្នុង​ទិ​វា​បុណ្យ មាន​សិប្ប​ករ សិល្ប​ករ​ប្រ​មាណ​២.០០០​រូប និង​កី​ឡា​ករ ម​ហា​ជន​ជិត​៥.០០០​រូប​​មក​​ពី​ខេត្ត ក្រុង​ទាំង​១២​នៅ​តំ​បន់​ណាម​បូ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​មាន​ដូច​៖ ខេត្ត​បាក​លីវ តី​និញ ប៊ិញ​ភឿក វិញ​ឡុង​ត្រា​វិញ អាង​យ៉ាង កៀង​យ៉ាង សុក​ត្រាំង ហូវ​យ៉ាង កា​ម៉ាវ ក្រុង​កឹង​ធើ និង​ទី​ក្រុង​ហូ​ជី​មិញ​។

ស​កម្ម​ភាព​ទាំង​ឡាយ​ដែល​រៀប​ចំ​ក្នុង​ទិ​វា​បុណ្យ​រួម​មាន​៖ ស​មោ​សរ​សិល្ប​ម​ហា​ជន​; សម្តែង​បង្ហាញ​និង​ឧទ្ទេស​នាម​អំ​ពី​ពិ​ធី​បុណ្យ​ប្រ​ជា​ប្រិយ​; សម្តែង​បង្ហាញ​និង​ឧទ្ទេស​នាម​សំ​លៀក​បំ​ពាក់​ប្រ​ពៃ​ណី; តាំង​ពិ​ព័រណ៍​ និងឧទ្ទេស​នាម​របរ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​; ឧទ្ទេស​នាម​វប្ប​ធម៌​ម្ហូប​អា​ហារ​តាំង​ពិ​ព័រណ៍​កេរ​ដំ​ណែល​វប្ប​ធម៌​បណ្តា​ជន​ជាតិ​វៀត​ណាម​;​តាំង​ពិ​ព័រណ៍ ឧទ្ទេស​នា​អំ​ពី​សៀវ​ភៅ ឯក​សារ និង​វណ្ណ​កម្ម អក្សរ​សិល្ប៍​ស្តី​ពី​ជីវ​ភាព និង​ជំ​នឿ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ ក្រៅ​ពី​នោះ​ទិ​វា​បុណ្យ​ថែម​ទាំង​មាន​ស​កម្ម​​ភាព​កី​ឡា​យ៉ាង​ពុះ​ពោរ​មាន​ដូច​៖ ប្រ​ណាំង​ទូក​-ង បាល់​ទាត់ បាល​ទះ រាត់​ម៉ា​រា​តុង​ទាញ ព្រ័ត្រ​ រុញឈើ​​​ ប៉េតង់​ ។ល។ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ទិ​វា​បុណ្យ​នៅ​ទាំង​មាន​សកម្ម​ភាព​ជម្រុញ​ដំ​ណើ​ការ​ទេស​ចរណ៍ ផ្សារ​ណាត់​ពា​ណិជ្ជ​កម្ម-ទេស​ចរណ៍​ទៀត​ផង​៕ 

                             ថាញ់ផុង-វ៉ាន់តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​បាក​លីវ