16/10/2017 - 14:42

ស​កម្ម​ភាព​វប្ប​ធម៌ សិល្បៈ​ក្នុង​ទិ​វា​វប្ប​ធម៌

យោង​ក្រ​សួង​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ ដើម្បី​ស​កម្ម​ភាព​វប្ប​ធម៌ សិល្បៈ​ក្នុង​ទិ​វា​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ លើក​ទីVII​-២០១៧​ នៅ​បាក​លីវ (ហៅ​កាត់​ថា​ថ្ងៃ​បុណ្យ​) កាន់​តែ​វិ​សេស​វិ​សាល​ រាល់​ឈុត​សម្ដែង​ត្រូវ​បាន​រៀប​ចំ​ឡើង​បង្ហាញ​ពី​ភាព​ផ្ចិត​ផ្ចង់​និង​គុណ​ភាព​។

 

ពិ​ធី​សុំ​ទឹក​ភ្លៀង​របស់​ជន​រួម​ជាតិ​ខ្មែរ​និង​ដាក់​តាំង​ផលិត​ផល​សិប្ប​កម្ម​។

អនុ​រដ្ឋ​មន្រ្តី​ក្រ​សួង​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍ ត្រិញ​ធី​ធ្វី ឲ្យ​ដឹង​៖ ស​កម្ម​ភាព វប្ប​ធម៌​សិល្បៈ​ទិ​វា​បុណ្យ រួម​មាន​៖ សមោ​សរ​សិល្បៈ​ម​ហា​ជន ដក​ស្រង់​ពី​ពិ​ធី​បុណ្យ ​ប្រ​ជា​ប្រិយ​សម្ដែង​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី ឧទ្ទេស​នាម​វប្ប​ធម៌​ចំ​ណី​អា​ហារ; តាំង​ពិ​ព័​រណ៍​និង​ឧទ្ទេស​នាម​របរ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។

និ​យាយ​រួម សិល្បៈ​ម​ហា​ជន​ទាំង​១២​ក្រុម​របស់​ខេត្ត ក្រុងនឹង​សម្ដែង​ដក​ស្រង់​ពី​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​។ គណៈ​រៀប​ចំ​សំ​ណូម​ពរ​គ្រប់​ពិ​ធី​បុណ្យ​គប្បី​ពង្រីក​កត្តា​វិជ្ជ​មាន​និង​កម្ចាត់​ចោល​កត្តា​អវិជ្ជ​មាន  ឧន​ថយ​មិន​សម​ស្រប​ជា​មួយ​នឹង​ជីវ​ភាព​វប្ប​ធម៌​នា​បច្ចុប្បន្ន លើក​ទឹក​ចិត្ត​ចំ​ពោះ​​ក្រុម​ណា​ដែល​បាន​ឧទ្ទេស​នាម​ពី​ពិ​ធី​បុណ្យ​ទើប​ស្រាវ​ជ្រាវ​ថ្មី​និង​បង្ហាញ​លើក​ដំ​បូង​។ ចំ​ណែក​ការ​សម្ដែង​សម្លៀក​បំ​ពាក់​ជន​ជាតិ​ខ្មែរ​រួម​មាន​សម្លៀក​បំ​ពាក់​៣​រ​បៀប​៖ ជីវ​ភាព​ប្រ​ចាំ​​ថ្ងៃ​ពិ​ធី​បុណ្យ​ពិ​ធី​អា​ពាហ៍​ពិ​ពាហ៍​។​ខ្លឹម​សារ​ប្រ​ឡង​សម្ដែង​សិល្បៈ ​បង្ហាញ​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​និង​ឧទ្ទេស​នាម​ដក​ស្រង់​ពី​ពិ​ធី​បុណ្យ​ប្រ​ជា​ប្រិយ​អាច​រួម​ចូល​ទៅ​ជា​កម្ម​វិ​ធី​មួយ​ឬ​ដាច់​ឃ្លាត​ពី​គ្នា​។

តាំង​ពិ​ព័រណ៍​ទៅ​តាម​ប្រ​ធាន​បទ ​“វប្ប​ធម៌បណ្ដា​ជន​​ជាតិ​​វៀត​​ណាម ជា​មួយ​នឹង​ការ​ឆ្លើយ​តប​តម្រូវ​ការ​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​របស់​ប្រ​ទេស​ជាតិ​” និង​ឧទ្ទេស​នាម​៖ “សៀវ​ភៅ​ពុម្ព​ឯក​សារ​និង​បណ្ដា​វណ្ណ​កម្ម​អក្សរ​សិល្ប៍ អំ​ពីរ​ជីវ​ភាព​និង​ជំ​នឿ​សាស​នា​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ”​ គឺ​អា​ស្រ័យ​សារ​មន្ទីរ​វប្ប​ធម៌​បណ្ដា​ជន​ជាតិ​វៀត​ណាម​និង​បណ្ណា​ល័យ​ជាតិ​ទទួល​បន្ទុក​។ ដោយ​ឡែក​រាល់​អង្គ​ភាព​ចូល​រួម​ត្រូវ​មាន​ល្វែង​តាំង​ពិ​ព័រណ៍​ឆ្លុះ​បញ្ចាំង​ពី​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ និង​ភូ​មិ​ភាគ​ក្នុង​ការ​ឯក​ភាព​នៃ​ខឿន​វប្ប​ធម៌​វៀត​ណាម​; ឆ្លុះ​បញ្ចាំង​ភាព​ជោគ​ជ័យ​ដែល​សម្រេច​បាន​ក្នុង​ការ​បង្ក​បង្កើន​ផល​កសាង​និង​ការ​ពារ​ប្រ​ទេស​ជាតិ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​និង​ពិ​សេស​ទៀត​គឺ​ក្នុង​ការ​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​មូល​ដ្ឋាន​។

“ដើម្បី​ឧទ្ទេស​នាម​របរ​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​រួម​ជាតិ​ខ្មែរ គណៈ​រៀប​ចំ​លើក​ទឹក​ចិត្ត​ក្រុម​នី​មួយ​ៗ គប្បី​ដាក់​តាំង ឧទ្ទេ​នាម​ពី​របៀប​ធេី្វ ចៃ្ន​ប្រ​តិដ្ឋ​បង្កេីត​ផលិត​ផល​សិប្ប​-វិចិត្រ​កម្ម​និង​របរ​ប្រ​ពៃ​ណី​សម្រាប់​បម្រើ​ភ្ញៀវ​ទេស​ចរ​ចូល​រួម​ទិ​វា​វ​បុណ្យ​។ ចំ​ណែក​វប្ប​ធម៌​ចំ​ណី​អា​ហារ គប្បី​ឧទ្ទេស​នាម​គ្រឿង​អា​ហារ ភេ​សជ្ជៈ របៀប​រក្សា​ទុក​កែ​ច្នៃ​និង​ភ្លក់​រស​ជាតិ​ភ្ជាប់​ជា​មួយ​នឹង​ទំ​នៀម​ទម្លាប់​វប្ប​ធម៌ ចំ​ណី​អា​ហារ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​រាល់​ភូមិ​ភាគ​”-អនុ​រដ្ឋ​មន្រ្តី ត្រិញ​ធី​ធ្វី ឲ្យ​ដឹង​បន្ថែម​ដូច្នេះ​៕

              អត្ថ​បទ រូប​៖ ថាញ​ផុង​-ទី​ទុយ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រិញ​ធី​ធ្វី