លោកង៉ោហ៊ុងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ប្រគេនទេយ្យ
វត្ថុដល់ព្រះឧបជ្ឈាយ៍យឿងញុើង ព្រះចៅអធិការវត្តព្រែកអណ្តើក ។
ស្របឱកាសបុណ្យសែនដូនតាប្រវេណីរបស់ជនរួមជាតិខ្មែរ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ចាត់ចែងក្រុមទៅសួរសុខទុក្ខ ប្រគេននិងជូនទេយ្យវត្ថុដល់កម្មាភិបាលចូលនិវត្តន៍គ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយ ព្រះសង្ឃ លើភូមិសាស្រ្តខេត្តសុកត្រាំង។ ក្នុងឱកាសអញ្ជើញចូលរួម ក្រុមបានសម្តែងបិយវាចាសួរសុខទុក្ខនិងស័ព្ទសាធុការពរព្រមទាំងប្រគេននិងជូនទេយ្យវត្ថុរបស់ខេត្តដល់កម្មាភិបាលចូលនិវត្តន៍ គ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយ ព្រះសង្ឃ អំណរបុណ្យសែនដូនតាប្រពៃណីខ្មែរប្រកបដោយភាពសប្បាយរីករាយ សុភមង្គល៕
សុផល-មុនី