នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុកនិងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសជប៉ុន និងចូលរួមសន្និបាត អនាគតទ្វីបអាស៊ីលើកទី២៣នៅTokyo ចាប់ពីថ្ងៃ៤ដល់៨ ខែមិថុនា តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន Shinzo Abe។
![នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន](https://baocantho.com.vn/image/fckeditor/upload/2020/20201110/images/khmer/470.jpg)
ក្នុងអំឡុងពេលទៅបំពេញទស្សនកិច្ច នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស្វឹងភុក បានចូលរួមនិងថ្លែងការណ៍ក្នុងពិធីបើកសន្និបាតអនាគត ទ្វីបអាស៊ីនិងសន្ទនាជាមួយអ្នកតំណាងដែលចូលរួមក្នុងអង្គសន្និបាត។ លោកនាយករដ្ឋមន្រ្តី ចូលរួមជាអធិបតីក្នុងអង្គសន្និបាតជំរុញដំណើរការវិនិយោគទុនដោយទ្រង់ទ្រាយធំមួយនៅក្រុងTokyoធ្វើកសិណសក្សី ក្នុងការចុះហត្ថលេខាលើឯកសារសហការមួយចំនួនរវាងក្រសួង ផ្នែក និងអាជីវកម្មប្រទេសទាំងពីរ និងពិធីប្រគល់ជូនលិខិតទទួលស្គាល់ចុះឈ្មោះវិនិយោគទុន និងកិច្ចសន្យាកិច្ចព្រមព្រៀងសហការ MOU ចំនួន៣៦ច្បាប់មានតម្លៃជាង២២ពាន់លានUSD។ ក្នុងឱកាសបំពេញទស្សនកិច្ចនៅTokyoនោះដែរ នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក ក៏មានកិច្ចជំនួបប្រស្រ័យថ្នាក់កំពូល និងជំនួបមន្រ្តីភូមិភាគប្រទេសជប៉ុន។ នាយករដ្ឋមន្រ្តីក៏ឆ្លៀតពេលជំនួបសំណេះសំណាលជាមួយអង្គការពាណិជ្ជកម្មមិត្តភាពជប៉ុន - វៀត៕
(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-ថាច់សេរី