17/01/2017 - 08:46

រួសរាន់ធ្វើគម្រោងនិងចងសម្ព័ន្ធអភិវឌ្ឍតំបន់វាលរាបទន្លេគឺវឡុង

 ថ្នាក់ដឹកនាំគណៈចង្អុលការតីណាមបូ រួមជាមួយនឹងថ្នាក់ ដឹកនាំបណ្ដា ក្រសួង ផ្នែក និងភូមិភាគនានាក្នុងពិធីចុះហត្ថលេខា។ 

នោះគឺការចង្អុលការរបស់ឧបនាយករដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល វ៉ឿង​ឌិន​ហ្វែ ប្រ​ធាន​គណៈ​ចង្អុល​ការ​តី​ណាម​បូ ក្នុង​អង្គ​ប្រ​ជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១៦ និង​ផ្សព្វ​ផ្សាយ​ទិស​ដៅ​ភារ​កិច្ច​ឆ្នាំ​១០១៧​។ ឆ្លង​តាម​រយៈ​នោះ ក្នុង​ឆ្នាំ​២០១៧ គ្រប់​ក្រ​សួង ផ្នែក​មជ្ឈិម​និង​ភូមិ​ភាគ គប្បី​សហ​ការ​ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​ការ​កែ​សម្រួល​លើ​គម្រោង​រួម និង​ធ្វើ​ពិ​សោធន៍​ក្នុង​ការ​ចង​សម្ព័ន្ធ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង; បង្កើន​ការ​ទាក់​ទាញ​វិនិ​យោគ​ទុន ទប់​ស្កាត់​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ជ្រាប​ជាតិ​ប្រៃ ប្រើ​ប្រាស់​ប្រ​ភព ទឹ​កក្រោម​ដី វិនិ​យោគ កសាង​គម្រោង​ទំនប់​បង្ការ​ទឹក​ប្រៃ; កសាង​ផែនការ​អភិវឌ្ឍ​សង្វាក់​តម្លៃ​ផលិត កសិ​កម្ម​ជា​ចម្បង​របស់​តំបន់​សម្រាប់​ដំ​ណាំ ហូបផ្លែ បង្កង ស្រូវ​អង្ករ និង​ត្រី​ប្រា;  ធ្វើ​ឲ្យ​សុក្រឹត​នូវ​ប្រព័ន្ធ​គមនា​គមន៍ និង​អភិ​វឌ្ឍ​អប់រំ បណ្ដុះ​បណ្ដាល​ប្រភព​ធន​ធាន​មនុស្ស​របស់​តំ​បន់ ។ល។ លោក​ឧប​នាយក​រដ្ឋ​មន្រ្តី  សំ​ណូម​ពរ​គ្រប់​ភូមិ​ភាគ​ក្នុង​តំបន់ គប្បី​បន្ត​ម្ចាស់​ការ​ក្នុង​ការ​ងារ​ធានា​សន្តិ​សុខ​ព្រំ​ដែន សន្តិ​សុខ​នយោ​បាយ  អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ធានា​មធ្យោ​បាយ​ចិញ្ចឹម​ជីវ​ភាព​សម្រាប់​ប្រ​ជា​ជន ពិ​សេស​គឺ​ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច​។ តាម​គណៈ​ចង្អុល​ការ​តី​ណាម​បូ ក្នុង​ឆ្នាំ​២០១៦ ទូទាំង​តំបន់​ធានា​នូវ​សន្តិ​សុខ​នយោ​បាយ  សន្តិ​សុខ​ព្រំ​ដែន ដោះ​ស្រាយ​បាន​ល្អនូវ​បញ្ហា​សន្តិ​សុខ​ក្រៅប្រ​ពៃ​ណី​ ការ​រក​ស៊ី​ចិញ្ចឹមជីវិត​សម្រាប់​ប្រ​ជា​ជន ក្នុង​ស្ថាន​ភាព​រាំង​ស្ងួត ការ​ជ្រាប​ជាតិ​ប្រៃ ដែល​កើត​មាន​ឡើង​យ៉ាង​តឹង​តែង។ ទោះ​បី​រង​ឥទ្ធិ​ពល​នៃ​ការ​រាំង​ស្ងួត ជ្រាប​ជាតិ​ប្រៃ បណ្ដាល​ឲ្យ​៨​ខែ​ដើម​ឆ្នាំ​២០១៦ កំ​ណើន​ផ្នែក​ក​សិ​កម្ម វាល​រាប​ទន្លេ​គឺវ​ឡុង​ធ្លាក់​ចុះ​ក៏​ពិត​មែន ប៉ុន្តែ​ជា​មួយ​នឹង​វិធាន​ការ​ស្ដុកទឹក​សាប​បង្ការ ទឹក​ប្រៃ​និង​រៀប​ចំ​ផលិត​កម្ម​ឡើង​វិញ ហេតុ​នោះ​កសិ​កម្ម មាន​កម្រិត​កំណើន​ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ ញាំង​ឲ្យ​កសិ​កម្ម​ក្នុង​តំ​បន់​នៅ​ឆ្នាំ ២០១៦ កើន​ប្រ​មាណ​០,៣%​។ ព្រម​ជា​មួយ​នោះ រាល់​ភាគ​កម្រិត​សេដ្ឋកិច្ច​សង្គម ត្រូវ​បាន​ខេត្ត​នានា​ក្នុង​តំ​បន់​អនុ​វត្ត​ប្រ​កប​ដោយ​ជោគ​ជ័យ​។ ក្នុង​ឆ្នាំ​២០១៦ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង មាន​GDP កើន​៦,៩% សរុប កម្រិត​លក់​រាយ​ក្នុង​តំបន់​កើន​ជាង​១៣% (ទូ​ទាំង​ប្រ​ទេស​មិន​ដល់​១០%) និង​សរុប​ការ​ប្រ​មូល​ថវិ​កា​រដ្ឋ​លើស​ផែន​ការ ខ្ពស់​ជាង​បើ​ប្រៀប​នឹង កម្រិត​មធ្យម​ភាគ​ក្នុង​ទូ​ទាំង​ប្រ​ទេស។

 

ក្នុងឱកាសនេះ គណៈ​ចង្អុល​ការ​តី​ណាម​បូ បាន​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា លើ​លក្ខន្តិកៈ​នៃ​កិច្ច​សហ​ការ​ការ​ងារ​រវាង​គណៈ​ចង្អុល​ការ​តី​ណាម​បូ និង គណៈ​កម្មា​ធិការ​បក្ស​ផែន​ស្ថាប័ន​មជ្ឈិម​។ ឆ្លង​តាម​រយៈ​នោះ ភាគី​ទាំង​ពីរ​នឹង​ធ្វើ​កិច្ច​សហ​ការ​ជា​មួយ​គ្នា ក្នុង​ការ​បញ្ជ្រាប និង​ផ្សព្វ​ផ្សាយ​ការ​អនុ​វត្តន៍​រាល់​សេចក្ដី​សម្រេច  បទ​បញ្ជា​របស់​បក្ស គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ជម្រុញ​ការ​អនុវត្តន៍​ភារ​កិច្ច​នយោ​បាយ និង​បង្កើន​ការ​ងារ​កសាង​បក្ស ការ​ងារ​កម្មា​ភិបាល​ដឹក​នាំ​អង្គ​ការ​មហា​ជន​ទាំង​ឡាយ​ក​សាង អង្គ​ការ​ចាត់​តាំង​បក្ស​ស្អាត​ស្អំ  រឹងមាំ ស្ថាប័ន​រឹង​មាំគ្រប់​ផ្នែក៕


ថាញ់ផុង- ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វ៉ឿងឌិនហ្វែ