13/12/2016 - 08:41

ពិធីជួបជុំជនរួមជាតិជាជនជាតិភាគតិច មន្ត្រីសង្ឃ អ្នកមុខអ្នកការបណ្តាសាសនា

គណៈចង្អុលការតីណាមបូ បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ បក្ស​ខេត្ត​សុក​ត្រាំង រៀប​ចំ​ពិធី​ជួប​ជុំ​តំ​ណាង​ជាង​៦០០​អង្គ​និង​រូប ដែល​ជា​កម្មា​ភិ​បាល​ចូល​និ​វត្តន៍ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច មន្ត្រី​សង្ឃ អ្នក​មុខ អ្នក​ការ​បណ្តា​សា​ស​នា និង​កម្មា​ភិ​បាល បុគ្គ​លិក អ្នក​រដ្ឋ​ការ​ក្នុង​ខេត្ត​។ ក្នុង​ពិធី​ជួប​ជុំ​នេះ តំ​ណាង​គ្រប់​រូប​បាន​ស្តាប់​បណ្ឌិត​-​អ្នក​ប្រ​វត្តិ​វិទូ ង្វៀន​ខាក់​ធ្វឹង រៀប​រាប់​ពី​ប្រវត្តិ​តំ​បន់​ដី​ណាម​បូ​-​វៀត​ណាម  តាម​ទស្សនៈ​វិ​ទ្យា​សាស្រ្ត​និង​ភាព​ជាក់​ស្តែង ។  ផ្តើម​ពី​នោះ​ស​ឲ្យ​ឃើញ ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ ក្នុង​នោះ  មាន​ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច មន្ត្រី​សង្ឃ អ្នក​មុខ អ្នក​ការ​បណ្តា​សា​ស​នា អ្នក​បួស សា​ស​និក​តំ​បន់​តី​ណាម​បូ  ត្រូវ​បាន​ឆ្លង​កាត់​ជាង​៣០០​ឆ្នាំ ចង​សម្ព័ន្ធ​ជា​ធ្លុង​មួយ ដើម្បី​តស៊ូ​និង​ការ​ពារ​មាតុ​ភូមិ​វៀត​ណាម​។

ទិដ្ឋភាពនៃពិធីជួបជុំ។

តាមប្រសាសន៍លោក​សើុង​មិញ​ថាំង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​​ចង្អុល​ការ​តី​ណាម​បូ ការ​ជួប​ជុំ​នេះ ដើម្បី​ជូន​ដំ​ណឹង​ជួយ​ឲ្យ​តំ​ណាង​គ្រប់​​រូ​ប​យល់​ច្បាស់​ជាង​ទៀត អំពី​បញ្ហា​សំ​ខាន់​ដែល​ទាក់​ទង​ដល់​ប្រ​វត្តិ​​​តំ​បន់​​ដី​ណាម​បូ លើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន តស៊ូ​ប​ដិ​សេធន៍ ​ចំ​ពោះ​ការ​​ឃោស​នា​មួល​បង្កាច់​ប្រ​វត្តិ​សាស្រ្ត​ របស់​អា​នុ​ភាព​អមិត្ត អង្គ​ការ​ប្រ​តិ​កិ​រិ​​យា​​នានា បាន​និង​កំ​ពុង​ស្វែង​រក​វិ​ធី​ដើម្បី​ញុះ​ញង់ ប្រ​ឆាំង បំ​ផ្លិច​បំ​ផ្លាញ​​រដ្ឋ​​យើង ពិ​សេស​គឺ​ឆ្លៀត​យក​បញ្ហា​ជន​ជាតិ សា​ស​នា​នៅ​តំ​បន់​តី​ណាម​​បូ ៕

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អ្នកប្រវត្តិវិទូ