22/02/2016 - 14:37

លោកប្រធានរដ្ឋ ត្រឿងតឹងសាង បំផុសចលនា "តេតដាំដើមឈើនឹកគុណអ៊ំហូ ជានិច្ច"

ក្នុងបរិយាកាសសប្បាយរីករាយប៉ុន្មានថ្ងៃដើមឆ្នាំ និងអបអរសាទរភាពជោគជ័យមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XII របស់បក្ស លោកប្រធានរដ្ឋ ត្រឿងតឹងសាង អញ្ជើញចូលរួមពិធីនិងទូងស្គរបំផុសចលនា "តេតដាំដើមឈើនឹកគុណអ៊ំហូ ជានិច្ច" និទាឃរដូវប៊ិញថឹងឆ្នាំ ២០១៦។ ពិធីនេះ អាស្រ័យក្រសួងកសិកម្ម និងអភិវឌ្ឍជនបទសហការជាមួយនឹងខេត្តតៀងក្វាង ចាត់ចែងឡើងនៅឃុំហ្វាងខាយ ស្រុកអៀងសើុង​ ខេត្តតៀងក្វាង។ នេះជាឃុំមួយឋិតក្នុងតំបន់ "រដ្ឋធានីតស៊ូ" ពីមុន​និងមានចលនាដាំព្រៃឈើ ការពារព្រៃបានល្អក្នុងប៉ុន្មានឆ្នាំកន្លង។ 

លោកប្រធានរដ្ឋ អំពាវនាវប្រជាជនខ្នះខ្នែងដាំដើមឈើ និងការពារព្រៃឈើ។ 

ប៉ុន្មានឆ្នាំកន្លង ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ មួយអន្លើដោយការ​ខំ​ប្រឹងយ៉ាងពេញទំហឹងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់​ថ្នាក់ និងប្រជាជននៅភូមិភាគនានា បានធ្វើឲ្យការចលនាចូលរួម ដាំដើមឈើការពារព្រៃសម្រេចបានលទ្ធផលដ៏ប្រសើរ។ ឆ្នាំ២០១៥ ទូទាំងប្រទេសដាំព្រៃឈើបានជិត២៤៦,៥ពាន់ហិកតា ប្រគល់ព្រៃឈើឲ្យគ្រប់គ្រង និងការពារចំនួន៦,៧លានហិកតា ព្រៃកែលម្អឡើងវិញបានចំនួន៣៣៥ហិកតា ដោយដាំដើមឈើបាន៥៦លានដើម។ ភាគកម្រិតនៃ ភារកិច្ចការពារ និងអភិវឌ្ឍព្រៃឈើទាំងអស់សុទ្ធសឹងកើនឡើងបើប្រៀបធៀបជាមួយនឹងឆ្នាំ២០១៤។ តម្លៃនីហរណកម្មរុក្ខផលសម្រេច ៧,២៤៣ពាន់​លានUSDកើនជាង១០,២% បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៤។ ការងារគ្រប់គ្រងនិងការពារព្រៃឈើកំពុងមានការវិវឌ្ឍន៍យ៉ាងសកម្ម។ គោលនយោបាយចំណាយសងសេវាបរិស្ថានព្រៃឈើ បន្តបង្កជាប្រភពចំណូលជិត១.៣៣០ពាន់លានដុង ជូនគ្រួសារប្រជាជនដែលបានចូលរួមការពារព្រៃឈើ។ ប្រការទាំងនេះ បញ្ជាក់ពីតួនាទីសង្គមូបនីយកម្មរបរព្រៃឈើ បង្កជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញដំណើរការបង្កើតឡើងវិញរចនាសម្ព័ន្ធផ្នែករុក្ខកម្ម។

ថ្លែងយោបល់នៅក្នុងពិធីនេះ លោកប្រធានរដ្ឋ ត្រឿងតឹងសាង គូសបញ្ជាក់៖ រយៈកាល៥៦ឆ្នាំកន្លង ឲ្យតែដល់បុណ្យតេត និទាឃរដូវចូលមកដល់ ដើម្បីចងចាំនិងធ្វើតាមដំបូន្មានរបស់អ៊ំហូ" និទាឃរដូវគឺតេត ដាំដើមឈើធ្វើឲ្យប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាត " ប្រជាជនយើងតែងតែរៀបចំថ្ងៃបុណ្យ"តេតដាំដើមឈើនឹកអ៊ំហូជានិច្ច"​  ។ តេតដាំដើមឈើបានក្លាយជាទម្លាប់មួយដ៏ប្រសើររបស់ប្រជាជន យើងក្នុងប៉ុន្មានថ្ងៃតេត ទទួលនិទាឃរដូវបាននាំមកនូវលទ្ធផលដ៏ធំធេង រួមចំណែកយ៉ាងសកម្មក្នុងការការពារបរិស្ថាន អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចប្រទេសជាតិ៕

(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-មុនី

 

ចែករំលែកអត្ថបទ