16/02/2016 - 14:04

សហគមន៍ជនជាតិវៀតណាមនៅកម្ពុជា អំណរនិទាឃរដូវប៊ិញថឹង២០១៦

ស្របក្នុងបរិយាកាសអំណរនិទាឃរដូវ ប៊ិញថឹង២០១៦ ស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជា បានរៀបចំពិធីជួបជុំអាណិកជនកំពុងរស់នៅទីនេះ។ អញ្ជើញចូលរួមក្នុងពិធីជួបជុំអបអរសាទរ និទាឃរដូវឆ្នាំថ្មី មានថ្នាក់ដឹកនាំយោធភូមិភាគ៧ យោធភូមិភាគ៩ គណៈចង្អុលការតីណាមបូ ខេត្តព្រំដែនតីណាមបូមួយចំនួន តំណាងសហគមន៍ជនជាតិ កម្ពុជាដើមកំណើតវៀតណាមនិងអាជីវករវៀតណាមជាដើម។

លោកង្វៀងត្រាកត្វង ជូនប័ណ្ណសរសើរដល់តំណាង សមូហភាពឯកជនសម្រេចស្នាដៃឆ្នើមក្នុងការងារកសាង សហគមន៍។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ស្តីទីតំណាងនៃស្ថានឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំប្រទេសកម្ពុជា លោកង្វៀងត្រាកត្វង បានផ្តាំផ្ញើវាចាសួរសុខទុក្ខដល់អាណិកជន និងសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា ហើយបានប្រសិទ្ធពរឆ្នាំថ្មីពោរពេញទៅដោយកម្លាំងពលំសុភមង្គល និងជោគជ័យ។ លោកង្វៀងត្រាកត្វង រីករាយជូនដំណឹងអំពីចំណុចសំខាន់ៗមួយចំនួន ស្តីពីស្ថានភាពប្រទេសជាតិយើងនាបច្ចុប្បន្ន។ ក្នុងនោះ គូសបញ្ជាក់ពីសមិទ្ធផលដ៏ធំធេងដែលប្រទេសយើងសម្រេចបាន ក្រោមការដឹកនាំរបស់បក្សនិងការខិតខំរបស់ទូទាំងប្រជាជនយើង។

ស្តីពីទំនាក់ទំនងវៀតណាម-កម្ពុជា ស្តីទីតំណាងនៃស្ថានឯកអគ្គរដ្ឋទូត លោកង្វៀងត្រាកត្វង ឲ្យដឹង៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានបន្តការពង្រឹងពង្រីក និងស៊ីជម្រៅលើគ្រប់វិស័យ ពិសេសគឺលទ្ធផល សកម្មក្នុងការងារខណ្ឌសីមាបោះបង្គោលព្រំដែន។


ស្តីពីតំណាងនៃស្ថានឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមថា មាមីងអាណិកជននឹងបន្តការពង្រីកប្រវេណីសាមគ្គីជួយគ្នាទៅវិញទៅមករកស៊ីមាន បានសម្របខ្លួនបានល្អជាមួយនឹងសហគមន៍ក្នុងប្រទេសដែលខ្លួនរស់នៅ និងជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា។ លោកង្វៀនត្រាកត្វង អំពាវនាវសមូហភាព កម្មាភិបាល បុគ្គលិកស្ថាប័នតំណាងសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា បន្តការរួមចំណែកខិតខំជាងទៀត ដើម្បីបុព្វហេតុអភិវឌ្ឍប្រទេសជាតិ; បង្កើនការជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសវៀតណាមជាមួយនឹងប្រទេសកម្ពុជា និងប្រទេសជិតខាង រួមចំណែកលើកកម្ពស់ឋានៈរបស់ប្រទេសវៀតណាម នៅក្នុងតំបន់ក៏ដូចជាលើឆាកអន្តរជាតិ៕

យោងៈ VOV 

ចែករំលែកអត្ថបទ