ទ្រុងថាញ់ ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកវុងលីម (ខេត្តវិញឡុង) ដូច្នេះ តែងបានទទួលផលពីគោលនយោបាយវិនិយោគអាទិភាពដោយឡែករបស់រដ្ឋ។ ទន្ទឹមនឹងនោះភូមិភាគតែងមាន ការព្រួតដៃរបស់សង្គម គិតគូរដល់ជីវភាពគ្រួសារដែលជួបការលំបាកនៅលើភូមិសាស្រ្ត។
ការជូនអាហារូបករណ៍ និងអំណោយដល់សិស្សនៅឃុំត្រុងថាញ់។
បងស្រីសុើងធីត្រាង នៅភូមិស្វឹងមិញ ឲ្យដឹង៖ "អាស្រ័យចៅខ្ញុំរៀនពូកែ ទើបទទួលបានអាហារូបករណ៍និងអំណោយសប្បុរសធម៌។ ដើមឆ្នាំសិក្សានេះ សមាគមជម្រុញការសិក្សាឃុំ ទើបតែជូនសៀវភៅ សម្លៀកបំពាក់ ម៉្លោះហើយគ្រួសារមិនបាច់ខ្វល់រកទិញទៀតឡើយ ខ្ញុំត្រេកអរណាស់"។ តាមការរៀបរាប់របស់បងស្រីត្រាង កាលពីមុនបងស្រីមានជំងឺបានជាជីវភាពគ្រួសារជួបការលំបាក។ កូនៗទៅស៊ីឈ្នួលឆ្ងាយពីផ្ទះទុកចៅៗឲ្យនៅផ្ទះជាមួយនឹងបងស្រី។ បងស្រីត្រាង ឲ្យដឹងបន្ថែម៖ "ដំបូងខ្ញុំគិតថាចង់ឲ្យចៅៗឡើងទៅតាមឪពុកម្តាយវាដែរ ប៉ុន្តែលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាទ្រុងថាញ់១ មកដល់ផ្ទះចលនា ហើយនិយាយថា ចៅៗរបស់ខ្ញុំរៀនពូកែ ប្រសិនបើទៅតាមឪពុកម្តាយរបស់វាអាស្រ័យផ្លាស់កន្លែងរៀនសូត្រ ក្រែងវារៀនមិនបានពូកែ ហើយមានយោបល់ជាមួយនឹងខ្ញុំថាទុកចៅៗ នៅផ្ទះជាមួយនឹងខ្ញុំទុកលោកគ្រូ អ្នកគ្រូទាក់ទងជាមួយនឹងសមាគមជម្រុញការសិក្សាជូនសិក្ខូបករណ៍រៀនសូត្រ និងមិនបាច់បង់ប្រាក់សាលាទៀតផង"។ តាមប្រសាសន៍ លោកត្រឹងហ្វាងថាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ឲ្យដឹង មានសិស្សានុសិស្សជាជនជាតិខ្មែររៀនពូកែ ប៉ុន្តែស្ថានភាពគ្រួសារជួបការលំបាក តែងបានសមាគមជម្រុញការសិក្សាចលនាសប្បុរសជនជំនួយអាហារូបករណ៍ជួយប្អូនៗ នឹងនរចិត្តរៀនសូត្រ។ រៀងរាល់ដើមឆ្នាំ គណៈកម្មាធិការប្រជាជន ឃុំតែងសំណូមពរសាលានានាត្រូវតែសហការជាមួយនឹងសមាគមជម្រុញការសិក្សាឃុំ ត្រួតពិនិត្យ ស្វែងយល់ស្ថានភាពរបស់គ្រួសារប្អូនៗ ត្រូវចុះទៅដល់ផ្ទះ ចលនាបានទាន់ពេល ជំនួយប្អូនៗដែលមានជីវភាពលំបាក។ អាស្រ័យហេតុនោះ លើភូមិសាស្រ្តឃុំទ្រុងថាញ់អត្រាសិស្សបោះបង់ការរៀនសូត្រនិយាយរួម និងសិស្សខ្មែរបោះបង់ការរៀនសូត្រនិយាយដោយឡែកថយចុះជារៀងរាល់ឆ្នាំ ឆ្នាំសិក្សាកន្លងហើយមានប្អូនមួយចំនួន បោះបង់ការរៀនសូត្រ អាស្រ័យស្ថានភាពគ្រួសារជួបការលំបាកខ្លាំងពេក។ អ្នកស្រីង្វៀនធីខា ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកវុងលីម ឲ្យដឹង៖ "ទ្រុងថាញ់ជាឃុំមួយក្នុងចំណោមឃុំនានាដែលមានចលនាសិក្សាអប់រំអភិវឌ្ឍបង្គួរ។ គិតមកដល់ដំណាក់កាលបច្ចុប្បន្ន សាលានានានៅលើភូមិសាស្រ្តឃុំត្រូវបានកសាងរឹងមាំ ដើម្បីធានាការរៀនសូត្ររបស់សិស្ស។ ក្រៅពីនោះ សមាគមជម្រុញការសិក្សាឃុំនៅ ទាំងចលនាបានរាប់រយលានដុង ដើម្បីជំនួយសិស្សដែលមានស្ថានភាពគ្រួសារជួបការលំបាកវិលមកចូលរៀនវិញ។
តាមប្រសាសន៍របស់លោកថាញ់ ការដែលសប្បុរសជនយកចិត្តទុកដាក់លើកទឹកចិត្តមានទាំងអាហារូបករណ៍និងអំណោយនោះ បានរួមចំណែកលើកទឹកចិត្តសិស្ស ដែលមានស្ថានភាពលំបាករបស់ឃុំទ្រុង ថាញ់មានលក្ខណៈបន្តការរៀនសូត្រ៕
ហាថាញ់-សុផល