09/08/2016 - 08:51

រម​ណីយ​ដ្ឋាន​វត្ត​បទុម​វង្សា​សំ​រោង

វត្ត​បទុម​វង្សា​សំ​រោង  ស្ថិត​នៅ​សង្កាត់​៥  ក្រុង​សុក​ត្រាំង  ជា​វត្ត​មួយ​ក្នុង​ចំ ណោម​វត្ត​ដែល​មាន​ស្ថា​បត្យ​កម្ម​ដ៏​ល្អ​វិ​ចិត្រ​របស់​ខេត្ត​សុក​ត្រាំង​។ ព្រោះ​ហេតុ​នោះ ពេល​ភ្ញៀវ​ទេស​ចរ​មក​ដល់​ទី​នេះ  មិន​ត្រឹម​តែ​ល្ហែ​ល្ហើយ ស្ងប់​រំ​ងាប់​ខាង​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ នៅ​ទាំង​បាន​ទស្សនា​រមណីយ​ដ្ឋាន​វប្ប​ធម៌​ជន​ជាតិ​ទៀត​ផង​។

វត្ត​បទុម​វង្សា​សំ​រោង​ជា​មណ្ឌល​ទេស​ចរណ៍​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​និង​ពុទ្ធ​បរិ​ស័ទ​ចូល​មក​ទស្សនា ប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌ និង​ជំ​នឿ​សាស​នា​។ 

ពេល​ឈាន​ចូល​ដល់​ខ្លោង​ទ្វារ​វត្ត ភ្ញៀវ​ទេស​ចរ​នឹង​ឃើញ​ទេស​ភាព​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រ​កាល អម​សង​ខាង​ផ្លូវ​មាន​ដាំ​ដើម​ស្លា ផ្កា​ល​លក​កែវ​ចំ​ប៉ី​រីក​ស្គុស​ស្គាយ ចោល​ក្លិន​ក្រ​អូប​សាយ​និង​ដើម​គ​គីរ ឈើ​ទាល​បែក​មែក​សា​ខា​ចោល​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ​។ ព្រះ​តេជ​ព្រះ​គុណ​លី​មិញ​ឌឹក ព្រះ​ចៅ​អធិ​ការ​វត្ត​បទុម​វង្សា​សំ​រោង មាន​ថេរ​ដី​កា៖ "វត្ត​កសាង​បាន​ជាង​២៨៧​ឆ្នាំ​ហើយ បាន​ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ​ចំ​នួន​១១​ជំ​នាន់ ដោយ​សារ​ការ​ជួស​ជុល​ជា​ច្រើន​លើក វត្ត​បទុម​វង្សា​សំ​រោង បាន​បង្កើន​កម្រិត​មាន​ភាព​សម​រម្យ​ជាង​មុន​ ប៉ុន្តែ​ស្ថា​បត្យ​កម្ម វប្ប​ធម៌​ខ្មែរ​នៅ​តែ​រក្សា​បាន​នូវ​ភាព​ដើម​ដ​ដែល"​។នៅ​តាម​ផ្លូវ​ចាប់​ពី​ខ្លោង​ទ្វារ​រហូត​ដល់​បរិ​វេណ​វត្ត​សុទ្ធ​សឹង​តែ​បាន​ក្រាល​បេ​តុង និង​មាន​សំ​ណង់​នា​នា​ដូច​ជា​ព្រះ​វិ​ហារ ចេតិយ​​តម្កល់​ធាតុ​ព្រះ​តេជ​ព្រះ​គុណ​គ្រប់​ជំ​នាន់ កុដិ សា​លា​។ល។ សុទ្ធ​សឹង មាន​ក្បូរ​ក្បាច់​រចនា​យ៉ាង​ប្រ​ណីត​។ ព្រះ​វិ​ហារ​ជា​កន្លែង​តម្កល់​ព្រះ​ពុទ្ធ​បដិ​មា​ដោយ​មាន​ព្រះ​ជីវ៍​ស្ថិត​នៅ​ចំ​កណ្តាល​។ក្នុង​ព្រះ​វិ​ហារ​មាន​ចម្លាក់​គំ នូរ​ក្បូរ​ក្បាច់​រចនា​បរិ​យាយ​អំ​ពី​ពុទ្ធ​ប្ប​វត្តិ​។ ពិ​សេស ក្នុង​ព្រះ​វិហារ​មាន ពុទ្ធ​បដិ​មា​សាង​ពី​ឈើ​មាន​អា​យុ​កាល​ជាង​២០០​ឆ្នាំ​។ ពូ​ថាច់​ឌឺ ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​វត្ត​បទុម​វង្សា​សំ​រោង ឲ្យ​ដឹង​៖ "វត្ត​ខ្មែរ​នី​មួយ​ៗ​ក្នុង​ខេត្ត សុក​ត្រាំង​សុទ្ធ​តែ​មាន​លក្ខណៈ ស្ថាបត្យ​កម្ម​ដ៏​វិ​ចិត្រ​ផ្សេងៗ​ពី​គ្នា ប៉ុន្តែ​នៅ​តែ​ដិត​ដាម​ដោយ​លក្ខណៈ​វប្ប​ធម៌​ខ្មែរ​ដដែល​។ ពិ​សេស​សាលា​ពីរ​ជាន់ ដែល​កំ​ពុង​ដំ​ណើរ​ការ​កសាង​ជិត​សម្រេច​រួច​រាល់​ ដោយ​ថវិកា​ប្រ​មាណ​ជាង​១៥​ពាន់​លាន​ដុង​។ បើ​ភ្ញៀវ​ទេស​ចរ​មើល​ពី​ខ្លោង​ទ្វារ​ទៅ​នឹង​ឃើញ​កំ​ពូល​ខ្ពស់ ត្រ​ដឹម​ដោយ​មាន​ក្បូរ​ក្បាច់​រចនា​ដ៏​ប្រ​ណីត​រំ​លេច​ពណ៌​ភ្លឺចិញ្ចែង​នៅ​ចំ​លើ​កំ​ពូល​សាលា​មាន​រូប​ចម្លាក់​ព្រះ​ពុទ្ធ​បដិ​មា​មួយ​អង្គ​ធំ​ខ្ពស់"។


ក្រៅ​ពី​នោះ  នៅ​ក្នុង​បរិ​វេណ​វត្ត​បទុម​វង្សា​សំ​រោង នៅ​ទាំង​មាន​ដើម​ឈើ​ ធំៗ​មាន​អាយុ​កាល​ជាង​១០០​ឆ្នាំ​ឡើង​ទៅ​។ ម្ល៉ោះ​ហើយ​អាច​និ​យាយ​បាន​ថា វត្ត​បទុម​វង្សា​សំ​រោង​ជា​កន្លែង​ប្រ​មូល​ផ្តុំ​នៃ​ធម្ម​ជាតិ​ វប្ប​ធម៌​និង​ប្រ​វត្តិ​សាស្រ្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​។ នេះ​ជា​វត្ត​ដែល​មាន​ព្រះ​ចៅ​អធិ​ការ ជា​តំ​ណាង​រដ្ឋ​សភា អា​ណត្តិ​កាល​២០១៦​-​២០២១ ដូច្នោះ​ពេល​ពុទ្ធ​បរិ​ស័ទ​មក​វត្ត​នៅ​ទាំង​បាន​ស្វែង​យល់​ពី​គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ រួម​ចំ​ណែក​ធ្វើ​ឲ្យ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ទី​នេះ​ កាន់​តែ​មាន​សុ​វត្ថិ​ភាព​។ បច្ចុប្បន្ន វត្ត​ជា​មណ្ឌល​ទេស​ចរណ៍​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​និង​ពុទ្ធ​បរិ​ស័ទ​ចូល​មក​ទស្សនា ប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌​និង​ប្រារព្ធ​ពិ​ធី​ជំ​នឿ​សាស​នា​៕

យ្វីអាញ់-សុផល

ចែករំលែកអត្ថបទ