ខេត្តត្រាវិញ គិតគូរបានល្អដល់អ្នកមានប្រជាប្រិយភាពចំនួន៤៣០នាក់ លើភូមិសាស្រ្តជួយឲ្យអ្នកមានប្រជាប្រិយភាពទាំងនេះ ជឿជាក់ជាងក្នុងការជំនួយភូមិភាគ ផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយ របស់បក្ស ច្បាប់របស់រដ្ឋដល់ជនរួមជាតិភាគតិច។
កម្មាភិបាលភូមិភាគទៅសួរសុខទុក្ខអ្នកមានប្រជាប្រិយភាព។
តាមប្រសាសន៍របស់លោកគឹមហុងយ័ញ អនុប្រធានគណៈជនជាតិខេត្តត្រាវិញ បច្ចុប្បន្នខេត្តមានអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច៤៣០នាក់ ភាគច្រើនជាជនរួមជាតិខ្មែរ។ អ្នកមានប្រជាប្រិយភាពនៅភូមិភាគចូលរួមបានល្អក្នុងការផ្សព្វផ្សាយការងារជនជាតិ រួមចំណែកផ្សព្វផ្សាយគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋដល់ប្រជាជន។ ក្រៅពីនោះ អ្នកមានប្រជាប្រិយភាពនៅទាំងជួយរដ្ឋអំណាចភូមិភាគ ក្នុងការចលនាមាមីងចូលរួមអនុវត្តបង្កើតវាលស្រែគំរូធំ បណ្តាទម្រង់រូបភាពសេដ្ឋកិច្ចសមស្រប និងចលនាយុវជនចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ មានកន្លែងជាច្រើន អ្នកមានប្រជាប្រិយភាពនៅទាំងទទួលរ៉ាប់រងធ្វើចលនាសប្បុរសជន ប្រជាជនរួមវិភាគទាន កសាងស្ពានផ្លូវគមនាគមន៍។ ដើម្បីជួយអ្នកមានប្រជាប្រិយភាពនឹងនរចិត្តចូលរួមការងារភូមិភាគក្នុងអំឡុង៦ ខែដើមឆ្នាំ២០១៥ ខេត្តត្រាវិញ បានចំណាយថវិកាជាង១៥០លានដុង ដើម្បីឧបត្ថម្ភដល់អ្នកមានប្រជាប្រិយភាព។ ក្រៅពីនោះ មានក្រុមការងារជាច្រើនទៀតពីមជ្ឈិមចុះមក ដល់ផ្ទះអ្នកមានប្រជាប្រិយភាពដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្ត។ សកម្មភាពទាំងនេះបានបង្កក្តីជំនឿពីសំណាក់អ្នកមានប្រជាប្រិយភាព ក៏ដូចជាជនរួមជាតិ។
លោកឡឺខាក់ហោយ លេខាគណៈកម្មាធិការបក្សឃុំដាឡុក ឲ្យដឹង៖" ឃុំដាឡុក ជាភូមិភាគមួយក្នុងចំណោមភូមិភាគមានអ្នកមានប្រជាប្រិយភាពច្រើន ហេតុនោះតែងទទួលបានកិច្ចចង្អុលការ បង្កលក្ខណៈរបស់ខេត្ត ដើម្បីគិតគូរឲ្យបានល្អដល់អ្នកមានប្រជាប្រិយភាព។ ក្រៅពីថវិការបស់ភូមិភាគឃុំ នៅទាំងចលនាសប្បុរសជនឧបត្ថម្ភ ដើម្បីគិតគូរឲ្យបានល្អជាងទៀតដល់អ្នកមានប្រជាប្រិយភាពលើភូមិសាស្រ្ត"។ លោកថាច់ង៉ាង អ្នកមានប្រជាប្រិយភាពនៅឃុំដាឡុក មានប្រសាសន៍៖ "មិនដោយឡែកតែរូបខ្ញុំម្នាក់ទេ អ្នកមានប្រជាប្រិយភាពដទៃទៀតមានក្តីរីករាយ ពេលបានថ្នាក់ដឹកនាំឃុំចុះមកសួរសុខទុក្ខពេលមានជំងឺ តម្កាត់ម្តងម្កាល។ ក្នុងពេលចុះសួរសុខទុក្ខស្និទ្ធស្នាលដូច្នេះ បានបង្កលក្ខណៈដល់យើងខ្ញុំផ្តល់យោបល់ដោយផ្ទាល់។ តាមរយៈនៃការសួរសុខទុក្ខ ឃើញថាមានប្រសិទ្ធភាពជាងពេលជួបជុំធម្មតា"។
តាមប្រសាសន៍លោកហោយ ទោះបីអំណោយទៅសួរសុខទុក្ខមានភាពសាមញ្ញ ប៉ុន្តែបង្ហាញពីការយកចិត្តទុកដាក់រឹតបន្តឹងជាងទៀតនូវមនោសញ្ចេតនា ផ្សារភ្ជាប់រវាងអ្នកមានប្រជាប្រិយភាពជាមួយនឹងរដ្ឋអំ ណាចភូមិភាគ។ ផ្តើមពីនោះ លើកទឹកចិត្តអ្នកមានប្រជាប្រិយភាព ទាំងឡាយឲ្យមានការរួមចំណែកប្រកបដោយប្រសិទ្ធភាពជាងទៀត ចំពោះការអភិវឌ្ឍន៍របស់ជនរួមជាតិខ្មែរ៕
ថាច់ថាញ់ភូ-វិមាន