31/05/2016 - 17:31

គម្ពីរសាស្រ្តាស្លឹករឹតអាយុកាល២.០០០ឆ្នាំ

ក្រោយ​ពី​ដង្ហែ​គម្ពីរ​យក​មក​ពី​ប្រ​ទេស​ថៃ គ​ណៈ​អ​ភិ​បាល​សមា​គម​ព្រះ​ពុទ្ធ​សា​ស​នា​វៀត​ណាម​ខេត្ត​​ថឿ​ថៀង​-ហ្វេ គ​ណៈ​ពុទ្ធ​សា​ស​នា​ទក្ខិ​ណ​និ​កាយ​នៅ​ហ្វេ បាន​រៀប​ចំ​តាំង​ពិ​ព័រណ៍​ "ព្រះ​ត្រៃ​បិ​ដក​ -​ចារ​លើ​ស្លឹក​រឹត មាន​អា​យុ​កាល​២.០០០​ឆ្នាំ​"​ នៅ​វត្ត​ហ្វៀង​ខុង​ សង្កាត់​ហឿង​ហូ ក្រុង​ ហឿង​ត្រា​។

តំ​ណាង​សមា​គម​ពុទ្ធ​សា​ស​នា​ប្រ​ទេស​ថៃ​ ប្រ​គេន​ទេយ្យ​វត្ថុដល់​ព្រះ​ឧបជ្ឈាយ៍​ នៅ​សមា​គម​ពុទ្ធ​សា​ស​នា​វៀត​ណាម​ខេត្ត​ថឿ​ថៀង​-​ហ្វេ​។

នេះ​គឺ​ជា​គម្ពីរ​បុរាណ ត្រូវ​បាន​អង្គ​ការ UNESCO ទ​ទួល​ស្គាល់​ជា​កេរ​ដំ​ណែល​វប្ប​ធម៌​មនុស្ស​ជាតិ​។ ម្យ៉ាង​ទៀត ការ​តាំង​ពិ​ព័រណ៍​បាន​ទាក់​ទាញ​ព្រះ​សង្ឃ ពុទ្ធ​ប​រិ​ស័ទ​ ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ចូល​បូ​ជា​និង​ទស្ស​នា​ច្រើន​កុះ​ករ​។ ពិ​សេស គម្ពីរ​បុ​រាណ​ទាំង​នេះ រួម​មាន​ព្រះ​សូត្រ ព្រះ​វិ​ន័យ ព្រះ​អ​ភិ​ធម្ម​និង​គម្ពីរ​ផ្សេងៗ​ទៀត​របស់​ព្រះ​ម​ហា​កច្ចាយនត្ថេរ​។ នេះ​គឺ​ជា​វត្ថុ​បុ​រាណ​ វប្ប​ធម៌​ពិ​សេស​ស្ថិត​ក្នុង​កម្រង​ស​មូ​ហ​កម្ម​​រ​បស់​លោក​ Schoeyen ​វិទ្យា​ករ​និង​ជា​បុ​រាណ​វិ​ទូ​មួយ​រូប​ជា​ជន​ជាតិ​ន័រវេស ត្រូវ​បាន​ធ្វើ​កំ​ណាយ​ក្នុង​រូង​ភ្នំ​តាម​បន្ទាត់​ព្រំ​ដែន​ប្រ​ទេស​ប៉ា​គី​ស្ថាន​ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​-​កន្លែង​នៅ​ជិត​ទី​តាំង​ព្រះ​ពុទ្ធ​រូប​ទ្រង់​ឈរ​ពីរ​អង្គ​ ឆ្លាក់​ក្នុង​រូង​ភ្នំ​បាន​ទ​ទួល​រង​បំ​ផ្លាញ​ពី​កង​កម្លាំង​ឥ​ស្លាម​ជ្រុល​និ​យម​ Taliban បំ​ផ្ទុះ​ដោ​យ​គ្រាប់​ម៉ីន​បំ​ផ្លិច​​បំ​ផ្លាញ​កាល​ពី​ដើម​សត​វត្សរ៍​ទី​ XXI (ឆ្នាំ២០០១); តាម​ពិត​នេះ​គឺ​ជា​រ​ត​ន​វត្ថុ​មិន​អាច​កាត់​ថ្លៃ​បាន​អំ​ពី​វប្ប​ធម៌​ ពុទ្ធ​សា​ស​នា​; ជា​ឯក​សារ​ភ័ស្តុ​តាង​ប្រ​កប​ដោយ​វោ​ហា​កោសល្យ​ទូន្មាន​ ប្រៀន​ប្រ​ដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ និង​ជា​ដំ​ណាក់​កាល​មួយ​ដ៏​រុង​រឿង​នៃ​ព្រះ​ពុទ្ធ​សា​ស​នា​២.០០០​ឆ្នាំ​មុន​។

ព្រះ​តេជ​ព្រះ​គុណផាប​តុង អ​នុ​ប្រ​ធាន​គ​ណៈ​អ​ភិ​បាល​សមា​គម​ពុទ្ធ​សា​ស​នា​វៀត​ណាម​ ប្រ​ធាន​គ​ណៈ​ពុទ្ធ​សា​ស​នា​ទក្ខិ​ណ​និ​កាយ​នៅ​ខេត្ត​ថឿ​ថៀ​ង-ហ្វេ ព្រះ​ចៅ​អ​ធិ​ការ​វត្ត​ហ្វៀង​ខុង​ មាន​ព្រះ​ថេ​រ​ដី​កា​៖ "​វត្ថុ​បុ​រាណ​ ក្រោយ​ពី​បាន​ប្រ​ទះ​ឃើញ​ ក​កាយ​ឡើង​​ត្រូវ​​បាន​​ការ​​ពារ​​យ៉ាង​​ហ្មត់​​ចត់​នៅ​ប្រ​ទេស​ន័រ​វេស​។ បច្ចុប្បន្ន វត្ថុ​បុ​រា​ណ​ទាំង​នេះ​ត្រូវ​បាន​សមា​គម​​ពុទ្ធ​សា​ស​នា​ប្រ​ទេស​​ថៃ​​ខ្ចី​យក​ទៅ​ដាក់​តម្កល់​នៅ​ប្រ​ទេស​ឥណ្ឌា (ឆ្នាំ២០១៥)​ និង​បណ្តា​ប្រ​ទេស​ក្នុង​សមា​គម ASEAN ឆ្នាំ​នេះ។​ ដោយ​យល់​ឃើញ​ពី​សា​រៈ​សំ​ខាន់​នៃ​វត្ថុ​បុ​រាណ​វប្បធម៌​នេះ​ហើយ​ បាន​ជា​សមា​គម​ពុទ្ធ​សា​ស​នា​បាន​ទំ​នាក់​ទំ​នង ដោះ​ដូរ​យោ​បល់​ជា​មួយ​នឹង​លោក Siam Saenkhat ​​ភ្នាក់​ងារ​នៃ​រដ្ឋា​ភិ​បាល​ប្រ​ទេស​ន័រ​វេស ហើយ​ក៏​ជា​អ្នក​ត្រូវ​​បាន​សមា​គម​ពុទ្ធ​សា​ស​នា​ប្រ​ទេស​ថៃ​អ​នុ​ញ្ញាត​ឲ្យ​រៀប​ចំ​ការ​ដង្ហែ​វត្ថុ​បុ​រាណ​ទៅ​កាន់​ប្រ​ទេស​នា​នា​ និង​សូម​នាំ​យក​វត្ថុ​បុ​រាណ​វប្ប​ធម៌​ពុទ្ធ​សា​ស​នា​ទាំង​នេះ យក​ទៅ​រៀប​ចំ​តាំង​ពិ​ព័រណ៍​នៅ​វត្ត​ហ្វៀង​ខុង​ ខេត្ត​ថឿ​ថៀង​-​ហ្វេ​៕​

ក្វឹក​វៀត (​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​) លី​សៀ

ចែករំលែកអត្ថបទ