20/04/2016 - 14:52

អ្នកស្នងបន្តសិល្បៈរបាំ(រាំ)ខ្មែរណាមបូ

ជិត​៤០​ឆ្នាំ​កន្លង  អ៊ំ​ថាច់​សាង នៅ​ភូមិ​យ៉ុង​ឡឹក ឃុំ​ដា​ឡុក ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ  បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​ណាម​បូ ដើម្បី​ជួយ​អ​ភិ​រក្ស​និង​ពង្រីក​ទម្រង់​សិល្បៈ​របាំ​។ ឆ្នាំ​២០១៥ អ៊ំ​ថាច់​សាង បាន​ប្រ​ធាន​រដ្ឋ​ប្រ​ទាន​កិត្តិ​នាម​សិប្ប​ករ​ឆ្នើម ក្នុង​វិស័យ​ទម្រង់​សិល្បៈ​ សម្តែង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ​។

 សិប្ប​ករ​ឆ្នើម​ថាច់​សាង​ជា​មួយ​នឹង​ម្កុដ​ក្រុង​រាបណ៍)​​។ 

ដោយ​ការ​ចាប់​អា​រម្មណ៍ និង​ប្តេជ្ញា​ចិត្ត​ចង់​អ​ភិ​រក្ស​សិល្បៈ​របាំ​ប្រ​ពៃ​ណី​ជាទម្រ​ង់​សិល្បៈ​ដ៏​ពិ​សេស​​របស់​ជន​ជាតិ​ខ្មែរ​។ ឆ្នាំ​១៩៧៦​ក្រោយ​ពី​លា​ចាក​សិក្ខា​បទ​ អ៊ំ​ថាច់​សាង​បាន​ជី​តា​ខាង​ឪ​ពុក និង​គ្រូ​ម្នាក់​ទៀត​ឈ្មោះ​ថាច់​អ៊ុក​បង្ហាត់​បង្រៀន​ផ្ទាល់​ លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​សិប្ប​ករ​មាន​​ឈ្មោះ​​បោះ​​សម្លេង​​ក្នុង​​វិ​​ស័យ​​សិល្បៈ​​របាំ​។ ដោយ​​សារ​​មាន​​ចិត្ត​​ស្រ​​ឡាញ់​​ចូល​​ចិត្ត​​រ​បាំ​តាំង​ពី​​តូច​​ស្រាប់ ម្ល៉ោះ​​ហើយ​​ក្រោយ​​មួយ​​រយៈ​​កាល​​ហាត់​​ពត់ លោក​​ថាច់​​សាង​​ចាប់​​ផ្ដើម​សម្តែង​​បាន​​ជា​​ច្រើន​​តួ​​ដូច​​ជា​ក្រុង​រាបណ៍​ ហនុ​មាន​។ល។ ជា​​ពិសេស​​គឺ​​ឈុត​​សម្ដែង​​ស្រង់​ចេញ​ពី​រឿង​​រាម​កេរ្តិ៍​។ អ៊ំ​សាង រៀប​រាប់​៖" ខ្ញុំ​ជា​អ្នក​ជំ​នាន់​ទី​៣ ដែល​បាន​ស្នង​បន្ត​ទម្រង់​សិល្បៈ​នេះ​ពី​បុព្វ​បុរស​បន្សល់​ទុក​មក​។  កាល​ស​ម័យ​នោះ ក្រោយ​ពីរ​ដូវ​ច្រូត​កាត់​រួច​ស្រេច​ ក៏​ជា​រដូវ​ដែល​ក្រុម​យើង​ខ្ញុំ​ចេញ​ទៅ​សម្តែង​បម្រើ​មា​មីង​តាម​ភូមិ​ស្រុក ពី​ព្រោះ​របាំ​ជា​ប្រ​ការ​សំ​ខាន់​ខាង​ស្មារ​តី​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ"។ 

ឆ្នាំ​២០១៣ នៅ​ពេល​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ស​ហ​ការ​ជា​មួយ​នឹង​មជ្ឈមណ្ឌល​ប្ដូរ​យោ​បល់​អប់រំ បើក​ថ្នាក់​បណ្តុះ​បណ្តាល​ដោយ​ឥត​គិត​ថ្លៃ​ជូន​យុ​វ័ន យុ​វ​តី​ខ្មែរ​  ពេល​នោះ​មាន​តែ​អ៊ំ​ថាច់​សាង​ម្នាក់​គត់​ដែល​បាន​អញ្ជើញ​មក​បង្ហាត់​បង្រៀន​។ ការ​បណ្តុះ​បណ្តាល​ក្នុង​មួយ​ថ្នាក់ៗ​រួម​មាន​សិក្ខា​កាម​ចំនួន​២០​រូប សិក្ខា​កាម​ទាំង​នោះ​សុទ្ធ​តែ​ជា​សិស្សា​នុ​សិស្ស និ​ស្សិត​វ័យ​ក្មេង​។ ក្រៅ​ពី​នោះ នៅ​ទាំង​មាន​សិក្ខា​កាម​ពី​២០-៣០​រូប​ជា​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក​ និង​នៅ​ក្នុង​ភូមិ​សាស្រ្ត​ដ​ទៃ​ទៀត​មក​ចូល​រៀន​។ អ៊ំ​ថាច់​សាង រៀប​រាប់៖ "ខ្ញុំ​រីក​រាយ​ណាស់ ពេល​ ដែល​បាន​ចូល​រួម​គម្រោង​ស្តារ​ឡើង​វិញ និង​ស្នង​បន្ត​សិល្បៈ របាំ ហើយ​ប្រ​ការ​ត្រេក​អរ​ជាង​នេះ​ទៅ​ទៀត គឺឃើញ​ក្មួយៗ​យុ​វជន​ខ្មែរ​មាន​ការ​ចាប់​អា​រម្មណ៍​ទៅ​លើ​ទម្រង់​សិល្បៈ​នេះ"។  ទន្ទឹម​នឹង​នោះ ការ​ស្តារ​ឡើង​វិញ និង​ស្នង​បន្ត​សិល្ប​របាំ​ខ្មែរ​ណាម​បូ អ៊ំ​សាង​នៅ​ទាំង​ច្នៃ​ម្កុដ​និង​ឧប​ករណ៍ ភ្លេងបុរាណដ៏ប្រណីតរបស់ជនរួមជាតិខ្មែរមានដូច៖ ម្កុដក្រុងរាបណ៍ ហ​នុមាន​និង​ឆៃ​យុាំ​។ល។។ 

អ៊ំ​ថាច់​សាង​រីក​រាយ​ណាស់​ពេល​ឃើញ​កូន​ស្រី​ពៅ​របស់​អ៊ំ​ ឈ្មោះ​ថាច់​ធី ង៉ុក​យ្វៀង ជា​អ្នក​ស្នង​បន្ត​ "អា​ជីព"ពី​អ៊ំ ដើម្បី​អ​ភិ​រក្ស​ទម្រង់​សិល្បៈ​ដ៏វិ​សេស​នេះ៕

លីសៀ - សុផល

ចែករំលែកអត្ថបទ