ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/01/2015 - 10:00

សន្និបាតគណៈប្រតិបត្តិការមជ្ឈិមបក្សលើកទី១០ ទទួលជោគជ័យដ៏ត្រចះត្រចង់

ថ្លែងសុន្ទរកថាក្នុងសម័យបិទវគ្គ​សន្និ​បាត​លើក​ទី​១០ នៃ​គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បក្ស​នី​តិ​កាល​១១ លោក​អគ្គ​លេ​ខា ង្វៀន​ភូ​ត្រុង បាន​អះ​អាង​ថា សន្និ​បាត​បាន​ប្រ​ព្រឹត្ត​ឡើង​ដោយ​ទទួល​បាន​នូវ​ជោគ​ជ័យ​ដ៏​ត្រ​ចះ​ត្រ​ចង់។

  

ទិដ្ឋភាពពិធីបិទវគ្គនៃអង្គសន្និបាត។ រូបៈ ថុងញឹក (សារព័ត៌ មានវៀតណាម)

គណៈប្រតិបត្តិការមជ្ឈិមបក្ស បានចំណាយពេលច្រើនសម្រាប់ពិភាក្សាហ្មត់ចត់ ផ្តល់យោបល់ជាក់ច្បាស់ និងឯកច្ឆ័ន្ទខ្ពស់លើបញ្ហាដែលគប្បីបន្តកិច្ចចង្អុលការធ្វើឲ្យសុក្រឹត នូវបណ្តាសេចក្តីព្រៀងឯកសារមហាសន្និបាត១២ ដើម្បីលើកជូនមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់បំពេញយោបល់។ មជ្ឈិមជាសារវ័ន្ត បានយល់ព្រមចំពោះបណ្តាខ្លឹមសារ និងបញ្ហាដែលបានលើកបង្ហាញក្នុងបណ្តាសេចក្តីព្រៀងរបាយការណ៍ និងយល់ឃើញថាបណ្តាសេចក្តីព្រៀងឯកសារត្រូវបានសម្រិតសម្រាំង និងឆ្លុះបញ្ចាំងលទ្ធផលបូកសរុបបញ្ហាមួយចំនួនស្ដីពីទ្រឹស្តី ភាពជាក់ស្តែងក្នុងរយៈពេល៣០ឆ្នាំផ្លាស់ថ្មី និងពិនិត្យវាយតម្លៃឡើងវិញ ក្នុងអំឡុង៥ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត១១របស់បក្ស ដោយជិតដិតជាមួយនឹងសភាពការពិត រកឃើញនិងសំណើជាច្រើន។ ទន្ទឹមនឹងនោះ មជ្ឈិមក៏បានរួមវិភាគទានក្នុងការផ្តល់យោបល់សំខាន់ៗជាច្រើន ពិសេសគឺលើបញ្ហាធំៗ និងបណ្តាបញ្ហាដែលមានមតិខុសគ្នា ។ អំពីគម្រោងការបន្សុតសម្រាំងក្របខណ្ឌ និងរៀបចំរចនាសម្ព័ន្ធកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកឡើងវិញ មជ្ឈិមបានគូសបញ្ជាក់៖ គប្បីជ្រួតជ្រាបអនុវត្តចំទិសដៅ ទស្សនៈ សតិអារម្មណ៍ ចង្អុលការ និងភារកិច្ចដំណោះស្រាយដែលមហាសន្និបាត១១ និងសេចក្តីសន្និដ្ឋានរបស់សន្និបាតមជ្ឈិម៧ នីតិកាល១១ បានដាក់ចេញ។ ខិតខំធ្វើឲ្យមានការផ្លាស់ប្តូរពិតប្រាកដក្នុងការបន្សុតសម្រាំង ក្របខណ្ឌ និងរៀបចំរចនាសម្ព័ន្ធកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកឡើងវិញ; ទាក់ទាញអ្នក មានគុណសម្បត្តិ និងមានបញ្ញាចូលធ្វើការក្នុងបណ្តាស្ថាប័ន អង្គការ ចាត់តាំង អង្គភាពរដ្ឋការរបស់បក្ស រដ្ឋ និងបណ្តាអង្គការនយោបាយ- សង្គម។

អំពីការរៀបចំគម្រោងផែនការអភិវឌ្ឍ និងគ្រប់គ្រងសារព័ត៌មាន លើមូលដ្ឋានវែកញែក វាយតម្លៃស៊ីជម្រៅអំពីសភាពពិតនៃការអភិវឌ្ឍន៍ គ្រប់គ្រងសារព័ត៌មាន ជាមួយនឹងបណ្តាលទ្ធផលភាពមានកម្រិតទន់ខ្សោយ និងមូលហេតុជាក់ស្តែង; ឃើញច្បាស់និន្នាការអភិវឌ្ឍសារព័ត៌មាន​សារ​គមនា​គមន៍​លើពិភពលោក មជ្ឈិមបានអះអាងថា ការចាំបាច់ គឺឆាប់ប្រកាសឲ្យប្រើនិងរៀបចំអនុវត្តគម្រោងផែនការអភិវឌ្ឍ និងគ្រប់គ្រងសារព័ត៌មានដល់ឆ្នាំ២០២៥។

ជាមួយនឹងស្មារតីទទួលបន្ទុកខ្ពស់ចំពោះបក្ស ចំពោះប្រជាជន និងចំពោះប្រទេសជាតិ សមមិត្តសមាជិកមជ្ឈិមទាំងឡាយ បានដំណើរការសិក្សាស្រាវជ្រាវ ត្រួតពិនិត្យ បន្តការឧទ្ទេសនាម បំពេញបន្ថែមលើការរៀបចំគម្រោងកម្មាភិបាលថ្នាក់យុទ្ធសាស្រ្ត; ស្រង់មតិទំនុកចិត្តរបស់មជ្ឈិមចំពោះសមមិត្តជាសមាជិកការិយាល័យនយោបាយ គណៈលេខា; បោះឆ្នោតបំពេញបន្ថែមសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម; ត្រួតពិនិត្យ ដោះស្រាយការតវ៉ា ពិន័យក្នុងបក្ស; ដំណើរការចោទសួរ និងឆ្លើយនៅក្នុងសន្និបាត។ល។ ត្រឹមត្រូវតាមសេចក្តីកំណត់របស់បក្ស សម្រេចបាននូវគោលដៅ តម្រូវការដាក់ចេញនិងឋិតក្នុងបរិយាកាសប្រជាធិបតេយ្យ សាមគ្គី ឯកច្ឆ័ន្ទពិតប្រាកដ៕

ហៀងហ្វា(បក្សកុម្មុយនិស្តវៀតណាម)-វិមាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀន​ភូ​ត្រុង