បងស្រីនាងសាមន ភូមិស្រីសាឃត ឃុំវុាំងយ៉ាវ ស្រុកទ្រីតូង ទើបបានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាងជូនកិត្តិនាម "សិប្បករអាងយ៉ាង"។
សិប្បករនាងសាមន ជាមួយនឹងផលិតផលថ្មី។
បងស្រីនាងសាមន កើតនឹងធំដឹងក្តីក្នុងគ្រួសារបដិវត្តន៍ ឪពុកនាមចៅម៉ុម ម្តាយនាងសម។ ជនរួមជាតិខ្មែរនៅភូមិស្រីសាឃត ឲ្យដឹង៖ នាងសាមន មានឈ្មោះបោះសម្លេងដូចសព្វថ្ងៃ ក៏អាស្រ័យថ្វីដៃដ៏ប៉ិនប្រសប់របស់អ្នកម្តាយបង្ហាត់បង្រៀន។ មានអ្នកខ្លះថា យាយនាងសមមានស្របាលជាមួយសិ្បបករ នាងញ៉ី ជាអ្នករក្សានូវខ្លឹមសារភូមិរបរតម្បាញ ហូលផាមួងខ្មែរនៅវុាំងយ៉ាវ និងរក្សាសកម្មភាពភូមិរបររហូតដល់សព្វថ្ងៃ។ ដូច្នេះ នាងញ៉ី ទើបជាអ្នករក្សាភូមិរបរ រីឯនាងសាមន ជាអ្នកនាំយកផលិតផលតម្បាញហូលវុាំងយ៉ាង នេះឈានឡើងកម្រិតមួយថ្ម-គឺ កន្សែងប៉ាក់រូបភាព - ផលិតផល កំពុងពេញនិយមក្នុងប៉ុន្មានឆ្នាំជិតមកនេះ។
រស់នៅជាមួយនឹងរបរជាង៦០ឆ្នាំប្លាយ យាយនាងសម ឲ្យដឹងពីមុនភូមិរបរតម្បាញវុាំងយ៉ាវ គ្រាន់តែត្បាញផលិតផលមួយមុខគឺសារុងតែប៉ុណ្ណោះ ហើយវត្ថុធាតុដើមហាក់ដូចជាគ្មានទិញរបស់អ្វីទាំងអស់គឺមានស្រាប់ក្នុងគ្រួសារតែម្តង។ ស្រ្តីចេះតែដេរប៉ាក់ ចំណែកបុរសគឺធ្វើការងារផ្សេង។ ផ្តើមពីសារុងឆ្នូត និងក្រឡាជ្រុងជាងតម្បាញ ទើបសាកល្បងប៉ាក់បន្ថែមក្បាច់រចនា ឃើញថាអតិថិជនមានការចូលចិត្តជាង។ ដូច្នោះ នាងសាមន ត្រូវបានម្តាយណែនាំបង្ហាត់បង្រៀនយូរៗ ទៅក៏ជំនាញ ហើយនាងថែមទាំងណែនាំបងប្អូននារីជាច្រើនក្នុងភូមិឲ្យចេះរបរទៀតផង។
នាងសាមន បានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ជូនកិត្តិនាម "សិប្បករអាងយ៉ាង"ទូទាំងភូមិរបរតម្បាញហូលខ្មែរវុាំងយ៉ាវ អ្នកណាក៏សប្បាយរីករាយព្រោះថាជនរួមជាតិមិនខ្លាចគ្មានអ្នកបន្តវេនចំពោះផលិតផលកន្សែងប៉ាក់រូបភាព។ "មានបងប្អូននារីជាច្រើន ថ្វីត្បិតតែបានណែនាំរៀនហើយ ប៉ុន្តែនៅតែប៉ាក់មិនទាន់បាន ព្រោះប៉ាក់កន្សែងរូបភាពត្រូវមានការផ្ចិតផ្ចង់ ទាមទារពេលវេលាច្រើន- បងស្រីនាងសាមន ឲ្យដឹងដូច្នេះ។ ជាមួយផលិតផលកន្សែងរូបភាព (រូបសំណាក ក្បាច់រចនា ដើម ស្លឹកឈើ ។ល។) ជនរួមជាតិខ្មែរនៅវុាំងយ៉ាវហៅសប្បាយថា ផលិតផលពិសេស ពីព្រោះពិបាកប៉ាក់ ម្ល៉ោះហើយតម្លៃក៏ខ្ពស់គ្រាន់បើ។ កន្សែងមានបណ្តាយ៣ម៉ែត្រទទឹង០,៩៥ម៉ែត្រ កន្សែងពណ៌តម្លៃពី៩០០.០០០ដល់១លានដុង ចំណែកកន្សែងប៉ាក់រូបភាពមានតម្លៃពី១,២- ១,៣លានដុង។ បងស្រីនាងសាមនល្បីឈ្មោះដោយកន្សែងប៉ាក់រូបភាព "ពុទ្ធប្បវត្តិ"ជាផលិតផល ភ្ញៀវទេសចរក្នុងនិងក្រៅខេត្តចូលចិត្ត។
បងស្រីនាងសាមន បានឲ្យដឹង៖ មុននេះខ្ញុំត្រូវទៅទិញចេសនៅឯបាវឡុក ឡឹមដុងមកជ្រលក់ ម៉្លោះហើយខាត់ពេលជាច្រើន។ បច្ចុប្បន្ន មិនចាំបាច់ទៅឆ្ងាយហត់នឿយ ទិញនៅទីប្រជុំជនតឹងចូវ ខេត្តអាងយ៉ាងតែម្តង។ បច្ចុប្បន្ន ប្រាក់ចំណូលផ្តើមពីរបរដេរប៉ាក់មិនសូវបានប៉ុន្មាន ម៉្លោះ ហើយបងប្អូននារីជាច្រើនចាត់ទុករបរដេរប៉ាក់ជារបរបន្ទាប់បន្សំ។ ប៉ុន្តែចំពោះបងស្រីនាងសាមន នៅតែចាប់យករបរ ថែមទាំងខិតខំលើកកម្ពស់ថ្វីដៃ ដើម្បីកន្សែងប៉ាក់រូបភាពបានបោះជំហានឈានឆ្ងាយជាងទៀត៕
ត្រុងអឹង-វ៉ាន់តឹន