ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/01/2015 - 14:29

បើកសន្និបាតលើកទី១០ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី​១១​

ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ​២០១៥ សន្និ​បាត​លើក​ទី​១០ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាលទី​១១​បាន​បើក​យ៉ាង​ឱឡា​រិក​នៅ​រដ្ឋ​ធា​នី​ហា​ណូយ ។ លោក​អគ្គ​លេ​ខា​បក្ស ង្វៀន​ភូ​ត្រុង ធ្វើ​ជា​អធិ​បតី​នៃ​អង្គ​សន្និ​បាត​។

បើកសន្និបាតលើកទី​ ១០ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី​១១​។

ក្នុងអង្គសន្និបាត គណៈប្រតិបត្តិការមជ្ឈិមបក្ស បានពិភាក្សាអនុមតិ លើសេចក្ដីពង្រាងឯកសារនានានឹងដាក់ជូនមហាសន្និបាតលើកទី១១​របស់បក្ស ផ្ញើជូនមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់បំពេញមតិ ផ្ដល់យោបល់លើរបាយការណ៍ គម្រោងមួយចំនួន ដើម្បីការិយាល័យនយោបាយទទួលយក ចង្អុលការធ្វើឲ្យសុក្រឹតនិងដឹកនាំរៀបចំអនុវត្ត។ ដំណើរការស្រង់មតិ ទំនុកចិត្តចំពោះសមមិត្តទាំង​ឡាយក្នុងសមាជិកការិយាល័យនយោបាយ គណៈលេខា។ ឧទ្ទេសនាមបន្ថែមលើគម្រោង ផែនការកម្មាភិបាលថ្នាក់យុទ្ធសាស្រ្ត។ បោះឆ្នោតជ្រើសបន្ថែមសមាជិក នៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម។ ដោះស្រាយបណ្ដឹង តវ៉ា ពិន័យបក្ស និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
 តាមកម្មវិធី អង្គសន្និបាតនឹងប្រព្រឹត្តទៅដល់ថ្ងៃទី១២ មករា ឆ្នាំ២០១៥៕

ប្រភពៈ ទីភ្នាក់ងារសារព័តមានវៀតណាម -ពេជ្រសឿន

ចែករំលែកអត្ថបទ