02/12/2015 - 08:44

ចំ​ណាប់​អារម្មណ៍​សប្តាហ៍​វប្ប​ធម៌​កម្ពុជា​នៅ​វៀត​ណាម

ក្រុម​សិល្បៈ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​សំ​ដែង​បង្ហាញ​នូវ​ឈុត​ចំ​រៀង របាំ យ៉ាង​ល្អ​វិសេស​នៅ​ខេត្ត​សុក​ត្រាំង​នា​ឱកាស​សប្តាហ៍​វប្បធម៌ កម្ពុជា​នៅ​វៀត​ណាម​ឆ្នាំ​២០១៥។

ឈុត​របាំ​កន្តែ​រ៉ែ អាស្រ័យ​ដោយ​ក្រុម​សិល្បៈ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​សំដែង​នៅ​សុក​ត្រាំង។

ក្រុម​សិល្បៈ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​សំ​ដែង​នៅ​មជ្ឈ​មណ្ឌល វប្ប​ធម៌ សន្និ​សីទ​ខេត្ត​និង​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្ត នៅ​ឃុំ​ភូ​តឹង ស្រុក​ចូវ​ថាញ់ អស់​ពីរ​រាត្រី ទាក់​ទាញ​បាន​ទស្ស​និក​ជន​ជាង​១.០០០​នាក់ ពិសេស​គឺ​មាមីង​ខ្មែរ​ខេត្ត​សុក​ត្រាំង​មក​ទស្សនា។ ក្រុម​សិល្បៈ​នៃ​ព្រះ​រាជា​ណា​ចក្រ កម្ពុជា នៅ​ទាំង​ឧទ្ទេស​នាម​ដល់​ទស្ស​និក​ជន ប្រ​ជា​ជន​សុក​ត្រាំង​នូវ​កម្ម​វិធី​សិល្បៈ ប្រពៃ​ណី​ល្អ​វិសេស​ជា​មួយ​នឹង​របាំ​ដ៏​ល្បី​ល្បាញ​នៃ​ទឹក​ដី​អង្គរ ដូចៈ របាំ ឆៃយុាំ របាំគែន របាំព្រះ​រាជ​ទ្រព្យ; និង​បទ​ចម្រៀង​ប្រ​ពៃ​ណី ស្ងើច​សរសើរ​ទឹក​ដី​កម្ពុជា បទ​ចម្រៀង​ស្ងើច​សរ​សើរ​កង​ទ័ព​ប្រ​ទេស​ជាតិ​និង​ប្រ​ជា​ជន​វៀត​ណាម ចំ​ណង​មិត្ត​ភាព​ស្អិត​ល្មួត​ផ្សារ​ភ្ជាប់​រវាង​វៀត​ណាម​-​កម្ពុជា។ល។ តែង​បាន​ទស្សនិក​ជន​វៀត​ណាម​គាំ​ទ្រ​យ៉ាង ពេញ​ទំ​ហឹង។ បង​លី​អន នៅ​ភូមិ​ង៉ង ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង ឲ្យដឹងៈ" ឈុត​របាំ​ប្រពៃ​ណី​ដែល​ក្រុម​សិល្បៈ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​សម្តែង​ល្អ​អស្ចារ្យ​គួរ​ជា​ទី​ចាប់​អារម្មណ៍"។
សម្លេង​ទះ​ដៃ​ជាប់​មិន​ដាច់​របស់​ទស្សនិក​ជន​វៀត​ណាម ពិសេស​គឺ​មាមីង​ខ្មែរ​នៅ​សុក​ត្រាំង បាន​រួម​ចំ​ណែក​ធ្វើ​ឲ្យ​ពិធី​សម្តែង​កាន់​តែ​ពុះ​ពោរ និង​ទាក់​ទាញ​អារម្មណ៍​ជា​ទី​បំ​ផុត។ អ្នក​ស្រី​ថន​គឹម​អាង សិល្ប​ការិនី​ក្រុម​សិល្បៈ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​រីក​រាយ​ឲ្យ​ដឹងៈ" នេះ​ជា​លើក​ដំ​បូង ដែល​នាង​ខ្ញុំ​បាន​មក​សម្តែង​នៅ​វៀត​ណាម។ យើង​ខ្ញុំ​មិន​ត្រឹម​តែ​ចំ​ណាប់​អារម្មណ៍​ចំពោះ​ការ​គាំ​ទ្រ​នៃ​ទស្សនិក​ជន​ខេត្ត​សុក​ត្រាំង​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​មាន​ក្តី​ចំ​ណាប់​អារម្មណ៍ ចំ​ពោះ​ការ​ទទួល​បដិ​សណ្ឋារៈ​យ៉ាង​កក់​ក្តៅ របស់​គណៈ​រៀប​ចំ​នៃ​សប្តាហ៍​វប្បធម៌ កម្ពុជា​នៅ​វៀត​ណាម​ទៀត​ផង។ នាង​ខ្ញុំ​មាន​ក្តី​រំភើប​ចិត្ត​ចំ​ពោះ​មនោ​សញ្ចេត​នា ដែល​ទស្សនិក​ជន​បាន​ផ្តល់​ឲ្យ​ក្រុម​យើង​ខ្ញុំ ជា​ពិសេស​ពេល​ឃើញ​ទស្សនិក​ជន​រូតរះ​មក​មុន និង​ទស្សនា​កម្ម​វិធី​ចប់​ចុង​ចប់​ដើម មាន​អ្នក​ខ្លះ​រង់​ចាំ​ដល់​ចុង​កម្ម​វិធី​ដើម្បី មាន​ឱកាស​បាន​ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​សិល្បករ​យើង​ខ្ញុំ"។
លោក​ឡឹម​វុាំង​ម៉ឹង អនុ​លេ​ខា​បក្ស​ខេត្ត អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង បាន​អះ​អាងៈ" សប្តាហ៍​វប្បធម៌​កម្ពុជា​នៅ​វៀត​ណាម គឺ​ជា​សកម្ម​ភាព​ដោះ​ដូរ​វប្បធម៌ ជា​ស្ពាន​តភ្ជាប់​យ៉ាង​ប្រចក្ស មាន​អត្ថន័យ​យ៉ាង​ធំធេង​ក្នុង​ការ​ដោះ​ដូរ​រឹត​បន្តឹង​ចំ​ណង​សាមគ្គី​ភាព​រវាង​ប្រ ជា​ជន​នៃ​ប្រទេស​ទាំង​ពីរ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​និង​អភិ​វឌ្ឍ​ទំ​នាក់​ទំ​នង​ប្រ​ពៃ​ណី​ជិត​ខាង​ល្អ ប្រ​សើរ​រវាង​ប្រទេស​ទាំង​ពីរ​វៀត​ណាម និង​កម្ពុជា"៕

យ្វី​អាញ់ៈ សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​វុាំង​ម៉ឹង