លោកថាច់ប្រែង នៅភូមិដើមច្រេស ឃុំថាញ់សេីុង ស្រុកថ្កូវ ខេត្តត្រាវិញ ជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ គាត់តែងខ្នះខ្នែងចូលរួមក្នុងការចលនានៅភូមិភាគ រួមចំណែកធ្វើឲ្យភូមិស្រុកមានការវិវឌ្ឍន៍យ៉ាងសកម្ម។
គ្រួសារលោកថាច់ប្រែងកំពុងដោះដូរយោបល់ជាមួយនឹង នគរបាលឃុំថាញ់សេីុង។
មកដល់ភូមិដើមច្រេស ឃុំថាញ់សេីុង សួររកផ្ទះលោកថាច់ប្រែង មាមីង នៅទីនេះអ្នកណាក៏ស្គាល់ទាំងអស់។ លោកថាច់ប្រែង ជាអនុប្រធាន គណៈកម្មការវត្តក្រពុំឈូកច្រាលចារុ៍ ពិតមែនជន្មាយុជាង៧០ឆ្នាំប្លាយ ប៉ុន្តែនៅតែខ្នះខ្នែងចូលរួមការងារក្នុងអង្គការមហាជននៅភូមិភាគ ដូច ជាធ្វើអនុប្រធានក្លឹបផ្សព្វផ្សាយអប់រំ បញ្ចុះបញ្ចូលមុខសញ្ញាឲ្យមានការ ផ្លាស់ប្តូរគំនិតនៅក្នុងគ្រួសារ សហគមន៍តាំងទីលំនៅនិងសមាជិកសមា គមកសិករ សមាជិកសមាគមកាកបាទក្រហម។ល។ ទោះជាឋិតក្នុងតួ នាទីណាក៏ដោយលោកថាច់ប្រែង តែងនាំមុខក្នុងការចលនាប្រជាជន ចូលរួមវិភាគទានផ្សេងៗ កាប់ឆ្ការព្រៃគុម្ពោត។ល។ ដើម្បីធ្វើឲ្យភូមិស្រុក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពជឿនលឿន ស្រឡះស្រឡំ ជ្រះ ស្អាត។
ដើមច្រេសជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រា៩៧% នៃ ចំនួនប្រជាជនរួមក្នុងទូទាំងភូមិ។ ពីមុនជីវភាពប្រជាជននៅជួបការលំ បាកច្រើន ម៉្លោះហើយមានសិស្សជាច្រើនគ្មានលក្ខណៈទៅកាន់សាលា រៀន។ ដោយយល់ជ្រួតជ្រាបពីស្ថានភាពទាំងនោះ លោកថាច់ប្រែងខ្នះ ខ្នែង ចលនាសប្បុរសជនរួមវិភាគទានកសាងមូលនិធិជំរុញការសិក្សា ភូមិភាគជំនួយសម្លៀកបំពាក់ សៀវភៅ ប៊ិច សម្រាប់ផ្តល់ជូនសិស្សដែលមានស្ថានភាពលំបាកបន្តការសិក្សា។ មិនតែប៉ុណ្ណោះ លោកនៅ ទាំងសហការជាមួយនឹងសាលាចលនា គ្រួសារបញ្ជូនកូនចៅដែលឋិត ក្នុងអាយុឲ្យចូលរៀន។ នៅរដូវវិស្សមកាល លោកថាច់ប្រែងរួមជាមួយ នឹងគណៈកម្មការវត្តនិងព្រះសង្ឃវត្តក្រពុំឈូកច្រាលចារុ៍ តែងបើកថ្នាក់ បង្រៀនអក្សរខ្មែរជូនកូនចៅមាមីងខ្មែរនៅក្នុងឃុំ។ ម្យ៉ាងទៀត លោក ថាច់ប្រែងនៅទាំងខ្នះខ្នែង សហការជាមួយនឹងរដ្ឋអំណាច រណសិរ្សនិង អង្គការមហាជននានាផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់ បក្ស និងច្បាប់របស់រដ្ឋដល់មជ្ឈដ្ឋានប្រជាជន ព្រមទាំងចលនាប្រជាជន រក្សានិងពង្រឹងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិ អនុវត្តបានល្អ នូវការចលនា "ទូទាំងប្រជាជនសាមគ្គីកសាងផ្នត់រស់នៅវប្បធម៌នៅតំ បន់តាំងទីលំនៅ"។ លោកថាច់ប្រែង មានប្រសាសន៍៖ "ខ្ញុំតែងផ្សព្វ ផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋជា រឿយៗដល់មាមីងក្នុងភូមិស្រុកជ្រួតជ្រាប ខ្ញុំចូលរួមសម្របសម្រួលបាន សម្រេចជាច្រើនករណីឈ្លោះទាស់ទែងគ្នា ហើយចលនាគ្រួសាររស់នៅ ស្រុះស្រួលនឹងគ្នា"។
លោកវរសេនីយ៍ត្រីកៀងថាញ់ ប្រធាននគរបាលឃុំថាញ់សេីុង បញ្ជាក់ ៖ "លោកថាច់ប្រែង អនុវត្តល្អតួនាទីអ្នកមានប្រជាប្រិយភាព ពិសេសគឺការ ផ្សព្វផ្សាយនិងប្រតិបត្តិច្បាប់ក្នុងមហាជនបានល្អ។ លោកថាច់ប្រែងនិង គ្រួសារជាគំរូអនុវត្តល្អការចលនានៅភូមិភាគ"៕
ស៊ឺនម៉ាល័យ-មុនី