ដោយមានអ្នកតំណាង៨៩,៥៤% អនុម័តិយល់ព្រមរដ្ឋសភាបានឲ្យសច្ចានុម័តិលើសេចក្ដីសម្រេចស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ឆ្នាំ២០១៥ ។
រដ្ឋសភាអនុម័តិយល់ព្រមផ្តល់សច្ចានុម័តិលើសេចក្តី សម្រេចស្តីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៥។
ឆ្លងតាមរយៈនោះទិសដៅរួម គឺបង្កើនការលំនឹង ម៉ាក្រូសេដ្ឋកិច្ច ផ្ដុំកម្លាំងដោះស្រាយបញ្ហាលំបាកក្នុងសកម្មភាពផលិតកម្ម ពាណិជ្ជកម្ម។ អនុវត្តឲ្យបានខ្លាំងក្លានូវរាល់ភាពទម្លុះទម្លាយ ជាយុទ្ធសាស្រ្តបង្វែររចនា សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្ដូរទម្រង់ រូបភាពកំណើនលើកកម្ពស់ប្រសិទ្ធភាព និងសមត្ថភាពប្រណាំងប្រជែង ខិតខំធ្វើឲ្យមានកំណើនខ្ពស់ជាងឆ្នាំ២០១៤។ បន្តការអភិវឌ្ឍន៍វិស័យសង្គមកិច្ចវប្បធម៌ អប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការការពារបរិស្ថាន កែលម្អជីវភាពប្រជាជន។ ជំរុញខ្លាំងក្លានូវការកែទម្រង់រដ្ឋបាល កែទម្រង់យុត្តិធម៌ បង្ការប្រឆាំងអំពើពុករលួយ អនុវត្តការប្រិតសំចៃ ប្រឆាំងភាពខ្ជះខ្ជាយ។ បង្កើនការការពារប្រទេសសន្តិសុខការពាររឹងមាំអធិបតេយ្យភាពប្រទេសជាតិ ធានាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។ លើកកម្ពស់ប្រសិទ្ធភាពកិច្ចការបរទេស សមា ហរណកម្មនិងសហប្រតិបត្តិការអន្តរជាតិ។
សេចក្ដីសម្រេចបានគូសបញ្ជាក់នូវរាល់ទិសដៅសំខាន់ៗ រួមមានៈ ផលិតផលក្នុងស្រុកសរុប (GDP) កើនប្រមាណ៦,២%។ តម្លៃនីហរ័ណ សរុបកើនប្រមាណ១០%។ អត្រាអតិរេកភាពអាហរ័ណប្រៀបនឹងតម្លៃនីហរ័ណសរុបកើនប្រមាណ៥% ។ ល្បឿនកំណើនតម្លៃប្រើប្រាស់ (CPI) ប្រមាណ៥%។ វិនិយោគទុនអភិវឌ្ឍទូទាំងសង្គម សរុបប្រមាណ៣០% -៣២%នៃGDP។ អត្រាគ្រួសារក្រីក្រថយចុះ ១,៧%-២% ដោយឡែកចំនួននៃស្រុកក្រីក្រថយចុះនៅ៤%។ បង្កការងារធ្វើជូនពលករប្រមាណ១,៦លាននាក់។ អត្រាដាច់អាជីពនៅតំបន់ទីក្រុងនៅក្រោម ៤%។ អត្រាពលករឆ្លងកាត់វគ្គបណ្ដុះបណ្ដាលសម្រេច ៥០% ។
សេចក្ដីសម្រេចស្ដីពីគម្រោងថវិការដ្ឋឆ្នាំ ២០១៥ ត្រូវបានឲ្យសច្ចានុម័តិ ដោយមានអ្នកតំណាងរដ្ឋសភា៨៨,១៣% អនុម័តិយល់ព្រម។ សេចក្ដីសម្រេចបានបញ្ចាក់ច្បាស់ៈ ឆ្លងតាមរយៈ គម្រោងថវិការដ្ឋឆ្នាំ២០១៥ ចំនួននៃការប្រមូលនិងទូទាត់ថវិការដ្ឋសរុប គឺ៩១១.១០០ ពាន់លានដុងប្រសិនគិតទាំង១០.០០០ពាន់លានដុងនៃការប្រមូល ហើយផ្ទេរប្រភពពីឆ្នាំ ២០១៤ទៅឆ្នាំ២០១៥ គឺការប្រមូលនិងទូទាត់ថវិការដ្ឋសរុប៩២១.១០០ ពាន់លានដុង ចំនួននៃការចំណាយតុល្យភាពថវិការដ្ឋសរុប គឺ១.១៤៧. ១០០ពាន់លានដុង។ ខ្ទង់ចំណាយលើសលុបនៃថវិការដ្ឋគឺ២២៦.០០០ ពាន់លានដុងប្រហាក់ប្រហែលនឹង៥% នៃផលិតផលសរុបក្នុងប្រទេស (GDP) ៕
ទីភ្នាក់ងារសារពត៌មានវៀតណាម -បកប្រែៈ ពេជ្រសឿន