ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/10/2014 - 08:51

ជំ​រុញ​ការ​ទាក់​ទាញ​វិនិ​យោគ​ទុន​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច

  រយៈ​ពេល​កន្លង នៅ​ហា​ណូយ រដ្ឋ​មន្រ្តី ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ លោក​យ៉ាង​សែវ​ភឺ និង​ប្រ​ធាន​សហ​ព័ន្ធ​បណ្តា​អង្គ​ការ​មិត្ត​ភាព​វៀត​ណាម លោក​វ៉ូវ​ស្វឹង​ហុង បាន​ចុះ​ហត្ថ​លេ​ខា​លើ​កម្ម​វិធី​សហ​ប្រតិ​បត្តិ​ការ ការ​ងារ​ដំ​ណាក់​កាល​ឆ្នាំ​២០១៤​-​ ២០២០។

រដ្ឋ​មន្រ្តី​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ លោក​យ៉ាង​សែវ​ភឺ (ស្តាំ) និង​ប្រ​ធាន​សហ​ពន្ធ​បណ្តា​អង្គ​ការ​មិត្ត​ភាព វៀត​ណាម លោក​វ៉ូវ​ស្វឹង​ហុង បាន​ចុះ​ហត្ថ​លេខា​ក្នុង​កម្ម​វិធី​សហ​ប្រ​តិបត្តិ​ការ ។

អនុ​វត្ត​កម្ម​វិធី​សហ​ប្រតិ​បត្តិ​ការ គណៈ​កម្មា​ធិការ​ជន​ជាតិ បាន​ស្នើ​ឲ្យ​មាន​បណ្តា​យន្ត​ការ និង​គោល​នយោ​បាយ ដើម្បី​បង្ក​លក្ខណ​ម្បត្តិ​ងាយ​ស្រួល​ដល់​បណ្តា​អង្គ​ភាព បុគ្គល​ក្រៅ​ប្រទេស​ដែល​មាន​តម្រូវ​ការ​ផ្តល់​ជំនួយ​ឬ​ក៏​វិនិ​យោគ​ទុន​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច។ ដឹក​នាំ​រៀប​ចំ​ផ្សព្វ ផ្សាយ​អនុវត្ត​រាល់​សកម្ម​ភាព​ជំនួយ​អភិវឌ្ឍ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ត្រឹម​ត្រូវ​តាម​គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ អំពី​ការ​ងារ​ជន​ជាតិ ។ ទន្ទឹម​នឹង​នោះ គណៈ​កម្មា​ធិការ​ជន​ជាតិ បាន​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ នឹង​សហ​ពន្ធ​បណ្តា​អង្គ​ការ​មិត្ត​ភាព​វៀត​ណាម គ្រប់​គ្រង​រាល់​សកម្ម​ភាព ជំ​នួយ​ជន​ជាតិ​ភាគ​តិច​ក្នុង​ទូទាំង​ប្រ​ទេស ។ ជា​ពិសេស ពិនិត្យ​អង្កេត ការ​ចល​នាគ្រប់​គ្រង​ប្រភព​ធន​ធាន និង​ប្រើ​ប្រាស់​ប្រភព​ធន​ធាន​របស់ អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ក្រៅ​ប្រ​ទេស ជំ​នួយ​ជន​ជាតិ​ភាគ​តិច។

គណៈ​កម្មា​ធិការ​ជន​ជាតិ បាន​សហ​ការ​ជា​មួយ​នឹង​បណ្តា​ក្រ​សួង ផ្នែក និង​ភូមិ​ភាគ​ផ្តល់​ពត៌​មាន រៀប​ចំ​អង្គ​ការ​សន្និ​បាត សិក្ខា​សាលា​និង​សរុប​នូវ​តម្រូវ​ការ​គោល​នយោ​បាយ ទាក់​ទាញ​វិនិ​យោគ​ទុន​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច។ ដោយ​ចូល​រួម​ជា​មួយ​នឹង​សហ​ព័ន្ធ​បណ្តា​អង្គ​ការ​មិត្ត​ភាព​វៀត​ណាម ផ្សព្វ​ផ្សាយ​រាល់​សកម្ម​ភាព ចល​នា ឬក៏​ជំ​នួយ​ពី​បណ្តា​អង្គ​ការ​ក្នុង​និង​ក្រៅ​ប្រ​ទេស។ គណៈ​កម្មា​ធិ​ការ​ជន​ជាតិ បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​បណ្តា​អង្គ​ការ បុគ្គល​សិក្សា​ស្រាវ​ជ្រាវ សរុប​នូវ​បណ្តា​គំនិត​ច្នៃ​ប្រ​តិដ្ឋ រួច​ធ្វើ​សំណើ​អំពី​មេរៀន​បទ​ពិសោធន៍​នានា ក្នុង​ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច។

សហ​ព័ន្ធ​បណ្តា​អង្គ​ការ​មិត្ត​ភាព​វៀត​ណាម ដឹក​នាំ​ការ​ចល​នា​ហៅ​រក​បណ្តា​អង្គ​ភាព​ក្រៅ រដ្ឋា​ភិបាល​ក្រៅ​ប្រ​ទេស​និង​បុគ្គល ដើម្បី​ផ្សព្វ​ផ្សាយ ជំ​នួយ​សម្រាប់​ជូន​ជន​ជាតិ​ភាគ​តិច ក្នុង​ការ​លុប​បំបាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ អភិ​វឌ្ឍ​ដោយ​ចីរ​ភាព។ ម្យ៉ាង​ទៀត​សហ​ព័ន្ធ​បណ្តា អង្គ​ការ​មិត្ត​ភាព​វៀត​ណាម ដឹក​នាំ​ជ្រើស​រើស​បណ្តា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​កម្ម​វិធី និង​គម្រោង​ការ​ជំ​នួយ​ផ្សេងៗ​ក្រៅ​រដ្ឋា​ភិ​បាល​ក្រៅ​ប្រ​ទេស ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​គួប​ផ្សំ​ជា​មួយ​នឹង​ការ​អនុ​វត្តន៍ កម្ម​វិធី​ជាតិ ជំរុញ​ដំណើរ​ការ​ចល​នា​ជំ​នួយ​ក្រៅ​រដ្ឋា​ភិបាល​ក្រៅ​ប្រ​ទេស ដំ​ណាក់​កាល​ឆ្នាំ​២០១៣​-​ ២០១៧​៕

ឃីវតឺ (ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​) ប្រែ​សម្រួលៈ ​លី​សៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ៉ាង​សែវ​ភឺ