សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានរៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី (២០១៥-២០១៦) នៅថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០១៥។ ឆ្នាំសិក្សាកន្លង ទូទាំងសាលាមានសិក្ខាកាមសម្រេចនិទ្ទេសគ្រាន់បើ ពូកែ៤៧,៦% វិញ្ញាសាវប្បធម៌ សិក្ខាកាមបានទទួលស្គាល់បញ្ចប់កម្រិតមធ្យមសិក្សាមូលដ្ឋានទាំង១០០% សិក្ខាកាមទាំង១០០%បានប្រឡងជាប់វិញ្ញាសាភាសាខ្មែរជម្រើសឯង ថ្នាក់ទី៩ ទី១២ និងបញ្ចប់កម្រិតមធ្យមសិក្សាភាសាបាលី និងមានសិក្ខាកាមបានប្រឡងជាប់កម្រិតមធ្យមសិក្សាចំណេះទូទៅជាតិឆ្នាំ២០១៥ជាង៩៦%។
លោកលីសុខា អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុក ត្រាំងដល់គ្រូបង្រៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ដែលសម្រេចភារកិច្ចល្អក្នុងឆ្នាំសិក្សា។
ឆ្នាំ២០១៥-២០១៦ សាលាបានដាក់ចេញភាគកម្រិតខិតខំធ្វើយ៉ាងណា សិក្ខាកាមបានឡើងថ្នាក់ទាំង១០០% សមត្ថភាពសិក្សាគ្រាន់បើពូកែ ៤៨% សិក្ខាកាម ប្រឡងជាប់កម្រិតមធ្យមសិក្សាចំណេះទូទៅជាតិ និងបានទទួលស្គាល់បញ្ចប់កម្រិតមធ្យមសិក្សាមូលដ្ឋានទាំង១០០% សិក្ខាកាមប្រឡងជាប់កម្រិតភាសាខ្មែរថ្នាក់ទី៩ ទី១២ និងបញ្ចប់កម្រិតមធ្យមសិក្សាភាសាបាលីទាំង១០០%។ល។ ក្នុងឱកាសនេះ សមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានជូនអាហារូបករណ៍" លឿងឌិញកួរ" ៥ចំណែកជូនដល់សមណសិស្សដែលមានស្មារតី ឆ្លងកាត់ការលំបាករៀនពូកែនិងប័ណ្ណ សរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនដល់សមណសិស្សមួយអង្គ និងគ្រួបង្រៀន៣រូបសម្រេចភារកិច្ចល្អ។
នៅពីថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០១៥នេះដដែល សាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តត្រាវិញ បានរៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០១៥-២០១៦។ ឆ្នាំសិក្សាកន្លង សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ មានសមណសិស្សចំនួន៣១អង្គ ក្នុងនោះមាន៣អង្គសម្រេចនិទេ្ទសពូកែ១៤អង្គគ្រាន់បើនិង១៤អង្គសម្រេចនិទ្ទេសមធ្យមគ្មានសមណសិស្សណារៀនខ្សោយឡើយ។ ស្តីពីការរៀបចំណាត់ថ្នាក់ចរិយាសម្បត្តិចុងឆ្នាំ សមណសិស្ស១០០%មានចរិយាសម្បត្តិល្អ។ ឆ្នាំសិក្សា២០១៥-២០១៦ សាលាបើកបន្ថែមមួយថ្នាក់ទៀត គឺថ្នាក់ទី១១ មានសិស្សចូលរៀនចំនួន២៦អង្គ និងរូបសរុបទាំង២ថ្នាក់ មានសិស្សចំនួន៥៧អង្គនិងរូប។ ក្នុងឱកាសនេះដែរ សមាគមជំរុញការសិក្សាខេត្តត្រាវិញ បានជូនសៀវភៅ និងអំណោយមួយចំនួនដល់សមណសិស្សមានស្មារតីជម្នះការលំបាករៀនពូកែ និងគណៈកម្មាធិការប្រជាជនខេត្ត ក៏បានជួនប័ណ្ណសរសើរដល់សមណសិស្សមួយអង្គនិងគ្រូបង្រៀនចំនួន៣រូប ដែលសម្រេចភារកិច្ចបានល្អក្នុងឆ្នាំសិក្សាកន្លង។
ក្នុងថ្ងៃនេះដែរ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង បានបើកបវេសនកាលឆ្នាំសិក្សាថ្មី (២០១៥-២០១៦)។ ឆ្នាំសិក្សាកន្លង សាលាមានសិស្សានុសិស្សជិត៧០% រៀនសម្រេចនិទ្ទេសគ្រាន់បើ ពូកែ សិស្សទាំង១០០%មានចរិយាសម្បត្តិសម្រេចពីមធ្យមឡើងទៅ អត្រាបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅជាតិសម្រេចជាង៩៧% មានសិស្ស១១រូប បានទទួលរង្វាន់ក្នុងពិធីប្រឡងសិស្សពូកែថ្នាក់ខេត្ត។ល។ ឆ្នាំសិក្សា២០១៥-២០១៦ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿងមាន១៨បន្ទប់ ដោយមានសិស្សានុសិស្ស សរុបទាំងអស់៥៩៤រូប។ សាលាបានដាក់ចេញភាគកម្រិតខិតខំធ្វើយ៉ាងណាសិស្សមានសមត្ថភាពសិក្សាគ្រាន់បើ ពូកែសម្រេច៦៥% ប្រឡងជាប់កម្រិតមធ្យមសិក្សាចំណេះទូទៅ៩៩% សិស្សរៀនពូកែថ្នាក់ខេត្តសម្រេចបាន១០រូប សិស្សមានចរិយាសម្បត្តិពីមធ្យមឡើងទៅសម្រេច៩៩,៥%។ល។ ៕
ប្រែដោយ៖ សុផល