ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/08/2014 - 08:20

ប្រធានរដ្ឋ ត្រឿង តឹង សាង អញ្ជើញមកសួរសុខទុក្ខ និងធ្វើការ ជាមួយគណៈចង្អុលការតៃណាមបូ

ព្រឹកថ្ងៃទី២៩ ខែកក្កដា នៅក្រុងកឹងធើ ស្របក្នុងឱកាសអញ្ជើញមកធ្វើ ការនៅបណ្តាខេត្តនៃតំបន់វាលរាបទន្លេគឺវឡុង លោកប្រធានរដ្ឋ ត្រឿង តឹងសាង បានអញ្ជើញចូលសួរសុខទុក្ខ និងធ្វើការជាមួយគណៈចង្អុល ការតៃណាមបូ និងថ្នាក់ដឹកនាំក្រុងកឹងធើ។

 ប្រធានរដ្ឋ ត្រឿងតឹងសាង និងអ្នកតំណាងទាំងឡាយ នៅព្រលានយន្តកឹងធើ។     រូបៈ​ (TTXVN)

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកង្វៀនផុងក្វាង អនុប្រធាន គណៈអចិន្រ្តៃយ៍នៃគណៈចង្អុលការតៃណាមបូ អំពីស្ថានភាពសេដ្ឋកិច្ច​-​សង្គម​កិច្ច​នៅតំបន់វាលរាបទន្លេគឺវឡុងក្នុង ៦ខែដើមឆ្នាំ ឆ្នាំ២០១៤និង បណ្តាសកម្មភាពសំខាន់ៗរបស់គណៈចង្អុលការតៃណាមបូ ក៏ដូចជាកំ ណត់ទិសដៅសម្រាប់៦ខែចុងឆ្នាំ ឆ្នាំ២០១៤ លោកប្រធានរដ្ឋ ត្រឿងតឹង សាង បានឲ្យតម្លៃខ្ពស់ចំពោះលទ្ធផលដែលបណ្តាខេត្ត ក្រុងនានានៅតំ បន់វាលរាបទន្លេគឺវឡុង សម្រេចបានក្នុងរយៈកាលកន្លង និងលើកសរ សើរនូវការខិតខំរបស់គណៈចង្អុលការតៃណាមបូ ដែលបានចង្អុលការ និងជម្រុញភូមិភាគនានា ឲ្យអនុវត្តសម្រេចបាននូវភារកិច្ចនយោបាយ រួមចំណែកជម្រុញសេដ្ឋកិច្ច -សង្គមកិច្ច របស់តំបន់ឲ្យមានការអភិវឌ្ឍន៍ និងរក្សាខ្ជាប់សន្តិសុខសណ្តាប់ធ្នាប់សង្គម។ ស្ដីពីភារកិច្ចក្នុងអាណត្តិ កាលខាងមុខ លោកប្រធានរដ្ឋបានចង្អុលការលើបញ្ហាមួយចំនួនដែល គណៈចង្អុលការតៃណាមបូ គប្បីមានភាពទម្លុះទម្លាយក្នុងបណ្តាវិស័យ ផលិតកម្ម ពាណិជ្ជកម្ម ជាពិសេសគឺវិស័យអភិវឌ្ឍកសិកម្ម ដើម្បីជម្រុញ សេដ្ឋកិច្ចរបស់ប្រទេសយើងឲ្យមានការអភិវឌ្ឍន៍ឆាប់រហ័ស និងប្រកប ដោយចីរភាព; រក្សាស្ថិរភាព លំនឹងនយោ​បាយ សណ្តាប់ធ្នាប់ និងសុវត្ថិ ភាពសង្គមនៅក្នុងតំបន់។
យោងរបាយការណ៍របស់គណៈចង្អុលការតៃណាមបូ ក្នុង៦ខែដើមឆ្នាំ ល្បឿនកំណើនសេដ្ឋកិច្ចតំបន់វាលរាបទន្លេគឺវឡុងសម្រេចពី៨,៥ ដល់ ៩% ប្រហាក់ប្រហែលនឹងខណៈពេលដូចគ្នានៃឆ្នាំមុន។ ទិន្នផលស្រូវ នៅរដូវសម្រក និងរដូវប្រាំងសម្រេច១៣,៥លានតោន; ទិន្នផលជល ផលសម្រេច១,៤ពាន់តោនកើន៣,៧%; ផលិតកម្មឧស្សាហកម្មសម្រេច ២២៣.០០០ពាន់លានដុង កើន៦,៦% ធៀបនឹងខណៈពេលដូចគ្នា; តម្លៃ នីហរ័ណសម្រេច៥,៤ពាន់លានUSD កើន១១,៤% ធៀបនឹងខណៈពេល ដូចគ្នា;ទុនវិនិយោគសរុបទូទាំងសង្គមសម្រេច៩៩,៦ពាន់លានដុង កើន ១២%ធៀបនឹងខណៈពេលដូចគ្នា។ល។  ស្ថានការណ៍ការពារប្រទេស - សន្តិសុខជាមូលដ្ឋានបានលំនឹង។
ចំពោះភារកិច្ចសំខាន់ៗសម្រាប់៦ខែចុងឆ្នាំ ឆ្នាំ២០១៤ គណៈចង្អុលការ តៃណាមបូ គប្បីផ្តោតការយកចិត្តទុកដាក់ ចង្អុលការត្រៀមមហាសន្និ បាតបក្ខភាគគ្រប់លំដាប់ថ្នាក់ឈានឆ្ពោះទៅកាន់មហាសន្និបាតតំណាង ទូទាំងប្រទេសលើកទីXII របស់បក្សសហការរៀបចំបានល្អវេទិកាសហ ប្រតិបត្តិការវិនិយោគទុននៅវាលរាបទន្លេគឺវឡុង-សុកត្រាំង ឆ្នាំ២០១៤ (MDEC - សុកត្រាំង) នៅចុងឆ្នាំនេះ; គណៈចង្អុលការ គប្បីផ្សព្វផ្សាយ បណ្តាវិធានការការងារ ដើម្បីធានាសន្តិសុខនយោបាយនិងសណ្តាប់ ធ្នាប់សុវត្ថិភាពសង្គម ក្នុងនោះផ្ដុំកម្លាំងក្ដោបក្ដាប់ស្ថានការណ៍សកម្ម ភាព ប្រឆាំងរបស់អានុភាពអមិត្ត និងពួកប្រតិកិរិយានិរទេស; ស្ថានភាព តំបន់ជនជាតិភាគតិចនិងសាសនា។
ព្រឹកថ្ងៃដដែលប្រធានរដ្ឋ ត្រឿងតឹងសាង ក៏បានអញ្ជើញទៅទស្សនា មណ្ឌលសមាធិត្រុកឡឹម ស្រុកផុងដៀង ក្រុងកឹងធើ។ ពេលរសៀល នោះដែរ លោកប្រធានបានអញ្ជើញទៅទស្សនកិច្ចឃុំជនបទថ្មីហ្វាអាង និងចូលរួមពិធីសិល្បៈ " មនោសញ្ចេតនាព្រំដែន - កោះសមុទ្រនិងស្រុក កំណើត " នៅខេត្តដុងថាប៕

ប្រែសម្រួលៈវ៉ាន់តឹន

 

ចែករំលែកអត្ថបទ