ការប្រមូលផ្តុំពង្រីកមុខសញ្ញាដែលមានសក្តានុភាព លើកកម្ពស់គុណ ភាពបម្រើនិងពិនិត្យព្យាបាលជំងឺ គឺជាវិធានការចម្បងទាំងពីរត្រូវបាន គណៈកម្មាធិការប្រជាជនខេត្តវិញឡុងចង្អុលការផ្សព្វផ្សាយ ការងារធានាហានិភ័យសុខាភិបាល ដោយខិតខំបង្កើនអត្រាប្រើប័ណ្ណធានាហានិភ័យសុខាភិបាលទូទាំងប្រជាជនសម្រេច៧៣% នៅឆ្នាំ២០១៦នេះ។
ដំណាក់សុខាភិបាល ឡុងមីសម្រេចបទដ្ឋានជាតិ ដូច្នេះងាយ ស្រួលក្នុងការថែទាំសុខភាពជូនប្រជាជន។
ឆ្នាំ២០១៦ ខេត្តវិញឡុង កំណត់ច្បាស់មុខសញ្ញាមានសក្តានុភាពដែល ត្រូវប្រមូលផ្តុំកៀរគររួមមាន៖ ក្រុមមុខសញ្ញាពលករក្នុងអាជីវកម្មនានា ក្រុមសិស្សានុសិស្ស និស្សិតនិងក្រុមគ្រួសារ។ យោងទៅតាមក្រុមមុខសញ្ញាធានាហានិភ័យសង្គម ខេត្តវិញឡុងបានសហកាជាមួយផ្នែក សមត្ថកិច្ចកសាងវិធានការគ្រប់គ្រងសមស្រប។ ស្ថាប័នធានាហានិភ័យសង្គមវិញឡុង បានសហការជាមួយមន្ទីរការងារយុទ្ធជនពិការនិងសង្គម គណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មធ្វើសមទិនចំនួនអាជីវកម្ម និងពលករស្ថិតក្រៅ រដ្ឋដែលកំពុងសកម្មភាព ពិនិត្យការអនុវត្តន៍របប ពលកម្មបៀវត្ស និងកៀរគរបើកទូលាយមុខសញ្ញាចូលរួមប័ណ្ណធានាហានិភ័យសង្គម ធានាហានិភ័យសុខាភិបាល ។ល។ ចំពោះមុខសញ្ញា ជាគ្រួសារខេត្តវិញឡុង ចង្អុលការអង្គការមហាជនជំរុញខ្លាំងក្លាការងារ ផ្សព្វផ្សាយចលនាក្នុងសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមអនុវត្ត ជំនួយមុខសញ្ញាណាដែលមានស្ថានភាពលំបាក ដើម្បីបានទិញប័ណ្ណ ធានាហានិភ័យសុខាភិបាល។
ឆ្នាំ២០១៦ ខេត្តវិញឡុងបែងចែកប្រភពថវិកាវិនិយោគទុនបើកទូលាយ មូលដ្ឋានពិនិត្យជំងឺរបស់រដ្ឋ និងទាក់ទាញការវិនិយោគទុនសម្រាប់គម្រោងមន្ទីរពេទ្យឯកជន មន្ទីរពេទ្យព្យាបាលដោយបច្ចេកទេសខ្ពស់ និងមានមុខជំនាញខ្ពស់ ជំរុញខ្លាំងក្លាការកែប្រែទម្រង់រដ្ឋបាលបង្កលក្ខណៈងាយស្រួលឲ្យអង្គការបុគលទាំងឡាយ ចូលរួមធានាហានិភ័យសុខាភិបាល។ ខេត្តខិតខំកៀរគរមុខសញ្ញាពលករក្នុងអាជីវកម្ម FDI និង អាជីវកម្មក្រៅរដ្ឋ ចូលរួមធានាហានិភ័យសុខាភិបាលសម្រេច៧០%/ លើចំនួនពលករសរុប។ កៀរគរសិស្ស និស្សិត និងគ្រួសារជិតក្រចូលរួមទាំង១០០% រាល់ឃុំ សង្កាត់មាន១.៩០០គ្រួសារចូលរួមធានាហានិភ័យសុខាភិបាល។ ដល់ចុងឆ្នាំ២០១៥ អត្រាប្រើប័ណ្ណធានាហានិភ័យសុខាភិបាលរបស់ខេត្តសម្រេច៧១,៤% កើន៣,៣%បើប្រៀបធៀបនឹងឆ្នាំ ២០១៤៕
TTXVN: សុផល