05/05/2015 - 10:02

ដំ​ណាក់​សុខា​ភិបាល​ឃុំ​វីធ្វី សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី

ដំណាក់​សុខា​ភិបាល​ឃុំ​វីធ្វី ស្រុក​វីធ្វី ខេត្ត​ហូវ​យ៉ាង ទើប​នឹង​បង្កើន កម្រិត​កាល​ពី​ដើម​​ឆ្នាំ​២០១៥ ដើម្បី​ធានា​បម្រើ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ បឋម​ជូន​ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត។

 ប្រ​ជា​ជន​មក​ពិនិត្យ​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វីធ្វី ។

ជិត​ម៉ោង​១១​ថ្ងៃ​ត្រង់ ដំ​ណាក់​សុខា​​ភិ​បាល​ឃុំ​វីធ្វី​ នៅ​តែ​មាន​មា​មីង​រង់​ចាំ​ពិនិត្យ​ជម្ងឺ​។ បង​ស្រី​ថាច់​ធី​ហ្វាយ​ធូ នៅ​ភូមិ​​៦​រៀប​រាប់​៖ "​តាំង​ពី​ព្រឹក​មក ខ្ញុំ​ជាប់​រវល់​លក់​​អីវ៉ាន់​នៅ​ឯផ្សារ​ដឿង​ដាវ ហេតុ​នោះ មិន​អាច​នាំ​កូន​មក​ពិនិត្យ​ជម្ងឺ​បាន។ ឥឡូវ​ទើប​មក​ដល់​ដំ​ណាក់​សុខា​ភិបាល​ ប៉ុន្តែ​កម្មា​ភិបាល​នៅ​ទី​នេះ នៅ​តែ​រាក់​ទាក់​ទទួល​ខ្ញុំ​"​។ តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត ង្វៀន​ថាញ់​ហា ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ឃុំ​វីធ្វី​ ថ្​នាក់​ដឹក​នាំ​ដំ​ណាក់​សុខា​ភិបាល​ជា​និច្ច​កាល​តែង​ដាស់​តឿន​កម្មា​ភិបាល​ទទួល​បន្ទុក គប្បី សម្តែង​អា​កប្ប​កិរិយា​ថែ​ទាំ​អ្នក​ជម្ងឺ​ឲ្យ​បាន​ល្អ​ និង​អនុ​វត្ត​តាម​គោល​លំ​នាំ"​អស់​អ្នក​ជម្ងឺប៉ុន្តែ​មិន​អស់​ម៉ោង​"​។

​វេជ្ជ​បណ្ឌិត ង្វៀន​ថាញ់​ហា ឲ្យ​ដឹង​៖ "​ដំណាក់​សុខា​ភិបាល​ឃុំ​វីធ្វី ទើបនឹង​បង្កើន​កម្រិត​ដូច្នេះ​មូលដ្ឋាន​សម្ភារៈ​មាន​ភាព​ស្អាត​ស្អំ​និង​ធានា​បន្ទប់គ្រប់​គ្រាន់​ដើម្បី​បម្រើ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជម្ងឺ​ជូន​ប្រ​ជា​ជន​"។ ក្រៅ​ពី​មូលដ្ឋាន​សម្ភារៈ​សម្រេច​បទដ្ឋាន កន្លង​ហើយ​ថ្នាក់​ដឹក​នាំ​ឃុំ​វីធ្វី​ ក៏​បាន​ដាក់​សំ​ណើ​កសាង​កង​ជួរ​កម្មា​ភិបាល​សុខា​ភិបាល  សម្រេច​តាម​តម្រូវការ។ ក្រៅ​ពី​ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ ជា​វេជ្ជ​បណ្ឌិត​ដំណាក់​សុខា​ភិបាល​នៅ​ទាំង​មាន​កម្មា​ភិបាល​មួយ​រូបកំ​ពុង​រៀន​មហា​វិទ្យា​ល័យ តាម​ប្រ​ពន្ធ​សុក្រឹត​ការ។  នៅ​រាល់​ផ្នែក​នៃ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វីធ្វី តែង​មាន​កម្មា​ភិបាល​មួយ​រូប​ទទួល​បន្ទុក។ ដើម្បី​អនុ​វត្ត​បាន​ល្អ​នូវ​រាល់​កម្ម​វិធី​ សុខា​ភិបាល​ជាតិ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វីធ្វី​ បាន​កសាង​កង​ជួរ​សហ​ការី​សុខា​ភិបាល​នៅ​តាម​ភូមិ​ហេតុ​នោះ​ការ​បំ​ផុស​ចលនា​យុទ្ធ​នាការ​កម្ចាត់​ដង្កូវ​ទឹក​ឬ​ក៏​ផែន​ការ​គ្រួ​សារ​សុទ្ធ​សឹង​អនុ​វត្ត​បាន​ល្អ។ គ្រូ​ពេទ្យ យ័ញ​ធូ កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វីធ្វី​ ចែក​រំ​លែក​៖"អនុ​វត្ត​កិច្ច​ចង្អុល​ការ​របស់​ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន​កម្មា​ភិបាល​ដំណាក់​សុខា​ភិបាល​ម្នាក់ៗ តែង​មាន​ភារៈ ទទួល​បន្ទុក​ការ​ងារ​សុខា​ភិបាល​នៅ​ភូមិ​មួយ ដូច្នេះ​យើង ខ្ញុំ​ជា​និច្ច​កាល​តែង​សហ​ការ​ជា​មួយ​សហ​ការី​សុខា​ភិបាល​តាម​ភូមិ ដើម្បី ច្បាម​ភូមិ​សាស្រ្ត​ ចល​នា​មា​មីង​អនុ​វត្ត​បទដ្ឋាន​សុខា​ភិបាល​ដូច​៖ ហូបឆ្អិន ផឹក​ឆ្អិន កាប់​ឆ្ការ​ព្រៃ​គុម្ពោត អនា​ម័យ​ផ្ទះ​សម្បែង។ល។ ហេតុ​នោះ រយៈ​ពេល​កន្លង​នៅ​លើ​ភូមិ​សាស្រ្ត​គ្មាន​កើត​រោគ​រាល​ដាល​"។ ភាព​ស្និទ្ធ ស្នាល​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​កង​ជួរ​សុខា​ភិបាល​មូលដ្ឋាន បាន រួម​ចំ​ណែក​លើក​កំ​ពស់​ស្មារតី​ភ្ញាក់​រលឹក​របស់​មា​មីង មាន​ការ​យល់​ដឹង អំ​ពី​កិច្ច​ការ​បង្ការ​ជំ​ងឺ​។  មីង​ធី​ដាវ​នៅ​ភូមិ​៨​ឲ្យ​ដឹង​៖ "​ពី​មុន​ពេល​មាន​ជំងឺ​ ឈឺ​ថ្កាត់​ម្តងៗ​ខ្ញុំ​តែង​ទៅ​ទិញ​ថ្នាំ​ផឹក​នៅ​ហាង​លក់​សារ​ពើភណ្ឌ​ជិត​ផ្ទះ។ តែ​ឥឡូវ​នេះ​ខ្ញុំ​ឲ្យ​កូន​នាំ​ទៅ​ដំ​ណាក់​សុខា​ភិបាល ពិគ្រោះ​ជំងឺ​ត្រឹម​ត្រូវ​មិន​ ទិញ​ថ្នាំ​ផ្តេស​ផ្តាស​ទៀត​ទេ​"។
​តាម​ប្រ​សាសន៍ លោក​ផាង​វុាំង​តុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វីធ្វី រយៈ​ពេល​កន្លង​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វីធ្វី អនុ​វត្ត​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជម្ងឺ​បឋម​ជូន​ប្រ​ជា​ជន​បាន​ល្អ។  កង​ជួរ​កម្មា​ភិបាល​ដំ ណាក់​សុខា​ភិបាល​រៀន​សូត្រ​ដោយ​ឥត​ឈប់​ឈរ ដើម្បី​លើក​កំ​ពស់​កំ រិត​វិជ្ជា​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ថ្មី។ អា​ស្រ័យ​ហេតុ​នេះ ដំ​ណាក់​សុខា​ភិ បាល​ឃុំ​វីធ្វី​បាន​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​៕

ហា​ថាញ់​ -​ សុ​ផល

ចែករំលែកអត្ថបទ