10/12/2013 - 10:06

អា​សយដ្ឋាន​ដ៏​ទំនុក​ចិត្ត​របស់​អ្នក​ក្រ

បន្ទប់​ពិនិត្យ​ព្យា​បាល​រោគ​ដោយ​ថ្នាំ​ស្រុក​សប្បុរស​ធម៌ វត្ត​ង្វៀង​ទ្រុង ត្រឹក (ក្រុង​រ៉ាច់​យ៉ា ខេត្ត​គៀង​យ៉ាង) បាន​បង្កើត​ឡើង​មុន​នេះ​២៤​ឆ្នាំ។ នោះ​ក៏​អំឡុង​ជា​ពេល​ដែល​កង​ជួរ​គ្រូ​ពេទ្យ និង​សប្បុ​រសជន​ទាំង​ឡាយ នាំ​មក​នូវ​ក្តី​សង្ឃឹម​ក្នុង​ការ​ព្យា​បាល​ជំងឺ​ជូន​អ្នក​ក្រ។

 ផ្សំ​ថ្នាំ​ស្រុក​ដេាយ​ឥត​គិត​ថៃ្ល​ជូន​អ្នក​ជំងឺ​ក្រីក្រ​នៅ​បន្ទប់​ពិនិត្យ​ព្យា​បាល​រោគ​
សប្បុរស​ធម៌​វត្ត​ង្វៀង​ទ្រុង​ត្រឹក។

ព្រឹក​ព្រ​លឹម ប៉ុន្តែ​បន្ទប់​ពិនិត្យ​ព្យា​បាល​រោគ​ដោយ​ថ្នាំ​ស្រុក​សប្បុរស ធម៌​វត្ត​ង្វៀង​ទ្រុង​ត្រឹក មាន​អ្នក​ជំងឺ​ជា​ច្រើន​រង់​ចាំ​ដល់​វេន​ស្ទង់​ជីព​ចរ​និង ផ្សំ​ថ្នាំ​ផឹក។ បង​ស្រី​ង្វៀង​ធី​ឡាង នៅ​ស្រុក​អាង​បៀង ឲ្យ​ដឹងៈ​ គាត់​បាន​មក​ទីនេះ​ផ្សំ​ថ្នាំ​យក​ទៅ​ផឹក​ច្រើន​ឆ្នាំ​មក​ហើយ​។ ពីមុន​មក​បង​ស្រី​ផ្សំ​ថ្នាំ ឲ្យ​ប្តី​និង​បង​ស្រី​ផ្ទាល់។ បង​ង្វៀង​វាំុង​ដេវ (ប្តី​បង​ស្រី​ឡាង) មាន​រោគ​ថ្លើម ក្រ​ពះ ក្រ​លៀន បង​ទៅ​ព្យា​បាល​អស់៣​ឆ្នាំ​តែ​មិន​បាន​ធូរ​ស្រាល​សោះ ក្នុង​ដំ​ណាក់​កាល​នេះ ជីវ​ភាព​គ្រួ​សារ​បង​ស្រី​សិ្ថត​ក្នុង​ភាព​ខ្វះ​ខាត និង​ជំ​ពាក់​បំ​ណុល​គេ។ ដោយ​ចៃដន្យ​បង​ស្រី​បាន​មាមីង​ក្នុង​ភូមិឧ​ទ្ទេស ​នាម​ឲ្យ​ទៅ​បន្ទប់​ពិនិត្យ​ព្យា​បាល​រោគ​ដោយ​ថ្នាំ​ស្រុក​សប្បុរស​ធម៌ វត្ត​ង្វៀង​ទ្រុង​ត្រឹក ដើម្បី​ចាក់​ម្ជុល​វិទ្យា​សាស្រ្ត​និង​ផ្សំ​ថ្នាំ​ស្រុក​យកម​កផ្ទះ​ផឹក។ ក្រោយ​ពី​ព្យា​បាល​ជាង​មួយ​ឆ្នាំ បច្ចុប្បន្ន​ប្តី​របស់​បង​ស្រី​បាន​ធូរ ស្រាល​ច្រើន​។ ចំ​ណែក​បង​ផាម​ហ្វាង​អ៊ុក នៅ​ឃុំ​ដុង​ថាយ ស្រុក​អាង បៀង​ក៏កើត​រោគ​ថ្លើម​ដែរ។ ជាង​២​ឆ្នាំ​នេះ អា​ស្រ័យ​ដោយ​បាន​មក​បន្ទប់ ពិនិត្យ​ព្យា​បាល​រោគ​ដោយ​ថ្នាំ​ស្រុក​សប្បុរស​ធម៌​នេះ ទើប​ជំងឺ​របស់​បង បាន​ធូរ​ស្រាល​ច្រើន​។ បង​អ៊ុក​ឲ្យ​ដឹងៈ​" អា​ស្រ័យ​ដោយ​គ្រួ​សារ​ក្រ​លំ​បាក ហេតុ​នោះ​ទៅ​ព្យា​បាល​នៅ​ពេទ្យ​ដទៃ​មាន​ការ​បង់​ខាត​ណាស់​។ ចាប់​ពីមក​បន្ទប់​ពិនិត្យ​ព្យា​បាល​រោគ​ដោយ​ថ្នាំ​ស្រុក វត្ត​ង្វៀង​ទ្រុង​ត្រឹក ដែល​មាន​ប្រភេទ​ថ្នាំ​ផ្សំ​សម្រាប់​ព្យា​បាល​រោគ​ថ្លើម ហេតុ​នោះ​ខ្ញុំ​មក​ពិនិត្យ​រោគ និង​ផ្សំ​ថ្នាំ​យក​ទៅ​ផ្ទះ​ផឹក​រហូត​មក​ទល់​ពេល​នេះ​បាន​ធូរ​ស្រាល​ច្រើន"។

គ្រូ​ពេទ្យ​ង្វៀង​វាំុង​ហីវ បំ​ពេញ​ការ​ងារ​នៅ​បន្ទប់​ពិនិត្យ​ព្យា​បាល​រោគ ដោយ​ថ្នាំ​ស្រុក​សប្បុ​រស​ធម៌ វត្ត​ង្វៀង​ទ្រុង​ត្រឹក​ជិត​១៦​ឆ្នាំ ប៉ុន្តែ​គ្រួ​សារ​ លោក​នៅ​ខណ្ឌ​និញ​កេវ​ក្រុង​កឹង​ធើ ម្ល៉ោះ​ហើយ​មួយ​សប្តាហ៍​លោក​មក​ផ្ទះ​បាន​តែ​ម្តង។ អ្នក​ដែល​ធ្វើ​ការ​នៅ​ទី​នេះ ​តាំង​ពី​គ្រូ​ពេទ្យ​រហូត​ដល់​អ្នក​ផ្សំ​ថ្នាំ អ្នក​ចិញ្រ្ចាំ​ថ្នាំ អ្នក​ហាល​ថ្នាំ​សុទ្ធ​តែស្ម័គ្រ​ចិត្ត​ទាំង​អស់ ដោយ សង្ឃឹម​ថា​បាន​រួម​ចំ​ណែក​ក្នុង​ការ​សង្គ្រោះ​មនុស្ស និង​ជួយ​ដល់​អ្នក​ក្រីក្រ។ ក្រៅពី​គ្រូ​ពេទ្យ​ង្វៀង​វាំុង​ហីវ បំ​ពេញ​ការ​ងារ​សប្បុរ​សធម៌​ច្រើន​នៅ មាន​ទាំង​កូន​ប្រុស​របស់​គាត់​គឺ​ង្វៀង​ថាញ់​ទ្រុង​ផង​ដែរ។ ថាញ់​ទ្រុង​ទើប ប្រឡង​បញ្ចប់​មធ្យម​សិក្សាផ្នែក​វេជ្ជសាស្រ្ត គាត់​បញ្ចុះ​បញ្ចូល​កូន​ឲ្យ​មក​ទីនេះ​បំពេញ​ការ​ងារ​សប្បុ​រសធម៌។ គ្រូ​ពេទ្យ​ង្វៀង​វាំុង​ហីវ ឲ្យ​ដឹងៈ ដំ​បូង គណៈ​កម្ម​ការ​ការ​ពារ​កេរ​ដំណែល​វត្តង្វៀង​ទ្រុង​ត្រឹក ខ្វះ​គ្រូ​ពេទ្យ​ពិនិត្យ ព្យា​បាល​រោគ ហេតុ​នោះ​ពឹង​ពាក់​ខ្ញុំ​ជួយ​ពិនិត្យ​ព្យា​បាល​រោគ​ក្នុង​រង្វង់៣ ខែ ប៉ុន្តែ​បន្ទាប់​ពី​មក​បំ​ពេញ​ការ​ងារ​នៅ​ទី​នេះ ដោយ​សង្កេត​ឃើញ​អ្នក ជំងឺ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង ហើយ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​អ្នក​ក្រ និង​ដោយ​មាន​មេត្តា​ធម៌​បាន​ជា​ខ្ញុំ​នៅ​ទី​នេះ​បំពេញ​ការ​ងារ​រហូត មក​ទល់​សព្វ​ថ្ងៃ។
បន្ទប់​ពិនិត្យ​ព្យា​បាល​រោគ​ដោយ​ថ្នាំ​ស្រុក​សប្បុ​រសធម៌ វត្ត​ង្វៀង​ទ្រុងត្រឹក បាន​បង្កើត​ឡើង​ចាប់​ពី​ឆ្នាំ​១៩៨៩។ដំ​បូង​មាន​គ្រូ​ពេទ្យ​តែ​ម្នាក់តុ​ មួយ​សម្រាប់​ស្ទង់​ជីព​ចរ កត់​វេជ្ជ​បញ្ជា​ផ្សំ​ថ្នាំ​និង​អ្នក​ជំ​នួយ​យក​បុណ្យ​ប្រ​មាណ​ពី៥​ដល់​១០​នាក់​ប៉ុណ្ណោះ។ ការ​លំ​បាក​គឺ​ដូច្នេះ ប៉ុន្តែ​បន្ទប់​ពិនិត្យ​ព្យា​បាល​រោគ​តែង​រក្សា​បាន​នូវសកម្ម​ភាព​ជា​និច្ច។ ក្រោយ​ពី​២៤​ឆ្នាំ សកម្ម​ភាព​ដោយ​ការ​រួម​វិភាគ​ទាន​របស់​សប្បុ​រសជន បាន​ជា​បន្ទប់​ពិនិត្យ ព្យា​បាល​រោគ​នេះ​បាន​កសាង​ឡើង​វិញ​យ៉ាង​សមរម្យ។ ដោយ​ឡែកមណ្ឌល​ចាក់​ម្ជុល​វិទ្យា​សាស្រ្ត កសាង​ថ្មី​ជា​២មណ្ឌល​សម្រាប់​បុរស​និង​ស្រ្តី។ លោក​ប៉ូយ​វាំុង​ថាញ់ ប្រធាន​គណៈ​កម្ម​ការ​ការ​ពារ​កេរ​ដំណែល វត្ត​ង្វៀង​ទ្រុង​ត្រឹក ឲ្យ​ដឹងៈ ដើម្បី​បម្រើ​ដល់​អ្នក​ជំងឺ​ក្រីក្រ​មាមីង​ក្នុង​និង​ក្រៅ​ខេត្ត​តែង​ទៅ​ប្រមូល​ថ្នាំ​ស្រុក​ស្រស់​ប្រ​មាណ​ជាង​ ១០ តោន​ជា​រៀង រាល់​ខែ ដើម្បី​បែង​ប្រភេទ​ច្នៃ​ផ្សំ បម្រើ​ដល់​បន្ទប់​ពិនិត្យ​ព្យា​បាល​រោគ។ បច្ចុប្បន្ន មាន​អ្នក​ជំងឺ​មក​ពិនិត្យ​រោគ ចាក់​ម្ជុល​វិទ្យា​សាស្រ្ត​និង​ផ្សំ​ថ្នាំ ដោយ​ឥត​គិត​ថ្លៃ​មធ្យម​ភាគ​ប្រ​មាណ​៣.០០០​លើក​នាក់ គិត​ជា​ធៀប​ថ្នាំ ស្រុក​ជាង​៣០.០០០​កញ្ចប់​និង​ថ្នាំ​ផ្សំ​តាម​ប្រវេ​ណី​ចំនួន​១០.០០០​កញ្ចប់  ។ ដោយ​មិន​បែង​ចែក​អ្នក​ជំងឺ​ក្នុង​ឬ​ក្រៅ​ខេត្ត​ឡើយ ឲ្យ​តែ​មក​ទីនេះ​តែង​បាន​ស្ទង់​ជីព​ចរ​ចាក់​ម្ជុល​វិទ្យា​សាស្រ្ត និង​ផ្សំ​ថ្នាំ​ផឹក​ដោយ​ឥត​គិត​ថ្លៃ ទាំង​អស់​៕

លេ​ស៊ាង​-​វិមាន

ចែករំលែកអត្ថបទ