30/07/2026 - 06:53

ប្រ​សិទ្ធ​ភាព​នៃ​គម្រោង​បណ្តុះ​បណ្តា​លភា​សា​ខ្មែរ​សម្រាប់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក 

ប៉ុន្មាន​ឆ្នាំ​កន្លង​ ការ​ផ្សព្វ​ផ្សាយ​គម្រោង​ “បណ្តុះ​បណ្តា​លភា​សា​ខ្មែរ​ សម្រាប់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ” បាន​នាំ​មក​លទ្ធ​ផល​ជាក់​ស្តែង​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​បម្រើ​ការ​ងារ​ជន​ជាតិ​ សាសនា​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​។

កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ រៀន​អក្សរ​ខ្មែរ​តាម​គម្រោង​បណ្តុះ​បណ្តា​ល។

តា​មប្រ​សាសន៍​លោក​គ្រូ​ថា​ច់សុង​ ចាង​ហ្វាង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ ឱ្យ​ដឹង​៖ គម្រោង​ “បណ្តុះ​បណ្តា​លភា​សា​ខ្មែរ​ សម្រាប់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​ លើ​ភូមិ​ឋាន​ទី​ក្រុង​” បាន​ផ្សព្វ​ផ្សាយ​ចាប់​ពី​ឆ្នាំ​ ២០១៩ រហូត​ ដល់​បច្ចុប្បន្ន​។ រាល់​ខ្លឹម​សារ​បង្ហាត់​បង្រៀន​ សុទ្ធ​តែ​ បាន​គណៈ​ចង្អុល​ការ​គម្រោង​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​ ត្រួត​ពិ​និត្យ​វាយ​តម្លៃ​។ ខ្លឹម​សារ​បង្ហាត់​បង្រៀន​ផ្តោត​លើ​ជំ​នាញ​ស្តាប់​ និយាយ​ អាន​ សរ​សេ​រនិង​ប្រា​ស្រ័យ​ទាក់​ទង​ក្នុង​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​ ជួយ​ឱ្យ​សិក្ខា​កាម​អាច​យក​ទៅ​អនុ​វត្ត​បាន​ភ្លាម​ៗ បន្ទាប់​ពី​បញ្ចប់​វគ្គ​សិក្សា​។ ពិ​សេស​បម្រើ​ការ​ល្អ​ក្នុង​ការ​ងារ​ឃោស​នា​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​។

មក​ទល់​ពេល​នេះ​ គម្រោង​បាន​បើក​វគ្គ​បណ្តុះ​បណ្តា​លភា​សា​ខ្មែរ​ចំ​នួន​៣៩ថ្នាក់​ ជូន​សិក្ខា​កាម​ជា​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​និង​យុទ្ធ​ជន​ ១.៧៤៨ នាក់​ ដែល​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​គណៈ​បញ្ជា​ការ​យោ​ធា​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និង​នគរ​បាល​ទី​ក្រុង​កឹង​ធើ។ សិក្ខា​កាម​ដែល​ចូល​មក​រៀន​ក្នុង​ថ្នាក់​នៃ​គម្រោង​នេះ​ នឹង​បា​នប​ណ្តុះ​បណ្តា​លភា​សា​ខ្មែរ​ចាប់​ពី​កម្រិត​មូល​ដ្ឋាន​រហូត​ដល់​កម្រិត​ខ្ពស់​។ តាម​រយៈ​នោះ​ ថ្នាក់​មូល​ដ្ឋាន​សិក្សា​រយៈ​ពេល​ ៤ខែ​ ចំ​ណែក​ថ្នាក់​កម្រិត​ខ្ពស់​ និង​ថ្នាក់​បក​ប្រែ​សិក្សា​ រយៈ​ពេល​៦ខែ​ បង្រៀន​ផ្ទាល់​ដោយ​លោក​គ្រូ​ អ្នក​គ្រូ​ ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​បង្ហាត់​បង្រៀន​ភា​សា​ខ្មែរ​ ម្ល៉ោះហើយ​គុណ​ភាព​បណ្តុះ​បណ្តា​លតែង​សម្រេច​បាន​លទ្ធ​ផល​ល្អ​។ អ្នក​គ្រូ​ ឡេត្រាង​ស្វឹង​ម៉ុង​ គ្រូ​បង្រៀន​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ ឱ្យ​ដឹង​៖ “ខ្ញុំ​បាន​រៀន​ក្នុង​ថ្នាក់​នៃ​គម្រោង​នេះ​ ចាប់​ពី​កម្រិត​មូល​ដ្ឋាន​រហូត​ដល់​កម្រិត​ខ្ពស់​ ដូច្នេះ​ ចេះ​អាន​ ស្តាប់​ សរ​សេ​រនិង​និយាយ​ភា​សា​ខ្មែរ​បាន​ល្អ​។ ឥ​ឡូវ​នេះ​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ដែល​បាន​ចេះ​ភា​សា​ខ្មែរ​ ពី​ព្រោះ​សិក្ខា​កាម​របស់​ខ្ញុំ​សុទ្ធ​តែ​ជា​ព្រះ​សង្ឃ​ ដូច្នេះ​ងាយ​ស្រួល​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ និង​បង្ហាត់​បង្រៀន​”។ ចំ​ណែក​វរ​សេ​ នី​យ៍ឯក​បម្រុង​ ង្វៀង​ថាញ​ឌឹង មេ​បញ្ជា​ការ​រង​ និង​ជា​នាយ​សេ​នា​ធិ​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “គម្រោង​នេះ​ពិត​ជា​មាន​ភាព​ជាក់​ស្តែង​ណាស់​ និង​ស្រប​តាម​លក្ខ​ណៈពិ​សេស​នៃ​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ​។ កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ជា​ច្រើន​ ដែល​បំ​ពេញ​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ពេល​បាន​រៀន​ក្នុង​ថ្នាក់​នៃ​គម្រោង​នេះ​ គឺ​យល់​ច្បាស់​ពី​វប្ប​ធម៌​ ទំនៀម​ទម្លាប់​និង​ភា​សា​និយាយ​ ដូច្នេះ​ងាយ​ស្រួល​ក្នុង​ការ​ចលនា​មហា​ជន​ កសាង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​ កាន់​តែ​រឹង​មាំ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​; អនុ​វត្ត​ល្អ​ការ​ងារ​ឃោស​នា​ ផ្សព្វ​ផ្សាយ​ច្បាប់​ ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​កើត​ឡើង​ និង​បង្ក​ការ​យល់​ស្រប​ក្នុង​ប្រ​ជា​ជន​”។

អាច​អះ​អាង​បាន​ថា​ ប្រ​សិទ្ធ​ភាព​នៃ​គម្រោង​នេះ​ គឺ​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​បម្រើ​ការ​ងារ​ជន​ជាតិ​ សាសនា​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី។ កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​និង​បុគ្គលិក​ជា​ច្រើន​ ក្រោយ​ពី​បា​នប​ណ្តុះ​បណ្តា​ល មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ក្នុង​ប្រើ​ប្រាស់​ ភា​សា​ខ្មែរ​នៅ​ពេល​ជួប​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​ប្រ​ជា​ជន​ លើក​កម្ពស់​គុណ​ភាព​បម្រើ​ការ​ងារ​ និង​កសាង​រូប​ភាព​រដ្ឋ​អំ​ណាច​ស្និទ្ធ​ស្នាល​ ជិត​ដិត​ប្រ​ជា​ជន​ ដើម្បី​បម្រើ​ប្រ​ជា​ជន​៕​

      យ្វី​អាញ​ - លី​សៀ​

ចែករំលែកអត្ថបទ