(អ.ឡ) - អនុវត្តបណ្ដាសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ស្តីពីការធ្វើវិមជ្ឈការ វិសហមជ្ឈការ កាត់បន្ថយនិងសម្រួលបែបបទរដ្ឋបាល លក្ខខណ្ឌធ្វើអាជីវកម្ម មកទល់ពេលនេះ ទីក្រុងកឹងធើ បានចេញសេចក្តីសម្រេចចំនួន ១២ ស្តីពីការធ្វើវិមជ្ឈការក្នុងការដោះស្រាយបែបបទរដ្ឋបាលលើវិស័យ ផ្នែកផ្សេងៗ។ ជាមួយគ្នានេះ ក៏បានចេញសេចក្តីសម្រេចចំនួន ១៦ ស្តីពីការប្រគល់សិទ្ធិក្នុងការដោះស្រាយបែបបទរដ្ឋបាលចំនួន ១៦៨ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការប្រជាជនទីក្រុង និងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងជូនដល់នាយកមន្ទីរនានា។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបផ្ញើរបាយការណ៍ជូនក្រសួងយុត្តិធម៌ អំពីស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការធ្វើវិមជ្ឈការ កាត់បន្ថយនិងសម្រួលបែបបទរដ្ឋបាល លក្ខខណ្ឌធ្វើអាជីវកម្ម ការអនុវត្តបទប្បញ្ញត្តិច្បាប់ស្តីពីការត្រួតពិនិត្យបែបបទរដ្ឋបាល និងការអនុវត្តបែបបទរដ្ឋបាលនៅផ្នែកច្រកចេញចូលតែមួយ។

គណៈប្រតិភូក្រសួងយុត្តិធម៌ ចុះត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ស្ដីពីការធ្វើវិមជ្ឈការ កាត់បន្ថយនិងសម្រួលបែបបទរដ្ឋបាល និងលក្ខខណ្ឌធ្វើអាជីវកម្មនៅទីក្រុងកឹងធើ។ ក្នុងរូប៖ គណៈប្រតិភូពិនិត្យការដោះស្រាយបែបបទរដ្ឋបាល នៅមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋទីក្រុងកឹងធើ។
តាមរយៈនោះ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនទីក្រុង បានប្រកាសដាក់ឱ្យប្រើលិខិតចង្អុលការចំនួន ២៦ ដោយតម្រូវឱ្យមន្ទីរ គណៈ ផ្នែក និងភូមិភាគនានា ចាត់តាំងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ស្ដីពីការធ្វើវិមជ្ឈការ កាត់បន្ថយនិងសម្រួលបែបបទរដ្ឋបាល និងលក្ខខណ្ឌធ្វើអាជីវកម្ម ធានាសមកាលកម្មនិងឯកភាពគ្នា។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនទីក្រុង ក៏បានប្រកាសឱ្យប្រើសេចក្តីសម្រេចចំនួន ៤៨ ស្តីពីការប្រកាសបែបបទរដ្ឋបាល ក្នុងនោះ មានការប្រកាសបន្ថែមថ្មីនូវបែបបទរដ្ឋបាលចំនួន ២២ លុបចោលបែបបទរដ្ឋបាលចំនួន ១៦៥ និងធ្វើវិសោធនកម្មបន្ថែមបែបបទរដ្ឋបាលចំនួន ៥៥២។ បែបបទរដ្ឋបាលទាំងអស់ បន្ទាប់ពីបានប្រកាសឱ្យប្រើ ក៏បានធ្វើបច្ចុប្បន្នភាពលើមូលដ្ឋានទិន្នន័យជាតិអំពីបែបបទរដ្ឋបាល និងផ្សព្វផ្សាយជាសាធារណៈនៅលើច្រកទ្វារសេវារដ្ឋថ្នាក់ជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជននិងអាជីវកម្មក្នុងការអនុវត្តបែបបទរដ្ឋបាល។
មន្ទីរ ផ្នែកជំនាញនានា បានម្ចាស់ការពិនិត្យផ្ទៀងផ្ទាត់ ធ្វើសេនាធិការប្រកាសឱ្យប្រើ និងដាក់ជូនស្ថាប័នមានសមត្ថកិច្ចប្រកាសឱ្យប្រើនូវលិខិតបទដ្ឋានគតិយុត្តិ សំដៅអនុវត្តវិធានការធ្វើវិមជ្ឈការ វិសហមជ្ឈការ កាត់បន្ថយ និងសម្រួលបែបបទរដ្ឋបាល លក្ខខណ្ឌធ្វើអាជីវកម្ម ស្របតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល។ មកដល់ពេលនេះ ទីក្រុងកឹងធើបានប្រកាសឱ្យប្រើសេចក្តីសម្រេចចំនួន ១២ ស្តីពីការធ្វើវិមជ្ឈការចំណុះផ្នែកនិងវិស័យនានាលើភូមិឋានទីក្រុង។ ការធ្វើវិមជ្ឈការនេះ បានអនុវត្តដោយផ្អែកលើមូលដ្ឋានមតិឯកភាពរបស់ស្ថាប័ន អង្គភាពដែលបានធ្វើវិមជ្ឈការអំពីប្រភពធនធាន សមត្ថភាពនិងលក្ខខណ្ឌក្នុងការអនុវត្តភារកិច្ច; ទន្ទឹមនឹងនោះ បន្តធ្វើឱ្យសុក្រឹតនូវសេចក្តីព្រាងឯកសារនានា ដើម្បីអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារបានធ្វើវិមជ្ឈការចាប់ពីថ្នាក់មជ្ឈិម។ មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋគ្រប់លំដាប់ថ្នាក់ កំពុងផ្សព្វផ្សាយជាសាធារណៈ និងទទួល ប្រគល់លទ្ធផលនៃការដោះស្រាយបែបបទរដ្ឋបាលចំនួន ១.៩៧៧ ស្ថិតក្នុងដែនសមត្ថកិច្ច; ក្នុងនោះ បែបបទរដ្ឋបាល ១០០% បានអនុវត្តដោយមិនពឹងផ្អែកលើព្រំប្រទល់រដ្ឋបាល បង្កលក្ខណៈងាយស្រួលដល់អង្គការ បុគ្គល មានភាពបត់បែនក្នុងការជ្រើសរើសទីតាំងបំពេញសំណុំបែបបទ។

កម្មាភិបាលនិងសម្ព័ន្ធយុវជនសង្កាត់និញកេវ ចុះទៅដល់ផ្ទះប្រជាជនផ្ទាល់ដើម្បីជួយដំឡើងកម្មវិធីឌីជីថល និងណែនាំប្រើប្រាស់សេវារដ្ឋតាមប្រព័ន្ធអនឡាញ។
ចំពោះការប្រគល់សិទ្ធិក្នុងការដោះស្រាយបែបបទរដ្ឋបាល ទីក្រុងបានប្រកាសឱ្យប្រើសេចក្តីសម្រេចចំនួន ១៦ ស្តីពីការប្រគល់សិទ្ធិក្នុងការដោះស្រាយបែបបទរដ្ឋបាលចំនួន ១៦៨ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការប្រជាជនទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ដល់នាយកមន្ទីរទាំងឡាយ រួមមាន៖ មន្ទីរសុខាភិបាល មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មន្ទីរកសិកម្មនិងបរិស្ថាន មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ មន្ទីរយុត្តិធម៌ មន្ទីរសំណង់ មន្ទីរឧស្សាហ-ពាណិជ្ជកម្ម ព្រមទាំងគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ។ បច្ចុប្បន្ន ទីក្រុងកំពុងធ្វើការពិនិត្យការប្រគល់សិទ្ធិជូននាយកមន្ទីរសំណង់ ដោះស្រាយបែបបទរដ្ឋបាលក្នុងវិស័យសំណង់។ ភាគច្រើនឃុំ សង្កាត់ បានប្រកាសឱ្យប្រើសេចក្តីសម្រេច ស្តីពីការប្រគល់សិទ្ធិ សំខាន់គឺក្នុងវិស័យបញ្ជាក់; អង្គភាពមួយចំនួនបានពង្រីកទៅលើវិស័យអត្រានុកូលដ្ឋាន និងខ្លឹមសារពាក់ព័ន្ធផ្សេងៗទៀត ដូចជា ការពិន័យរដ្ឋបាល ឬការផ្តល់ច្បាប់ចម្លងសេចក្តីដកស្រង់អត្រានុកូលដ្ឋាន។ ការអនុវត្តការប្រគល់សិទ្ធិក្នុងការដោះស្រាយបែបបទរដ្ឋបាល បន្តផ្សារភ្ជាប់ជាមួយសកម្មភាពរបស់មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋ។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ភាពម្ចាស់ការ កាត់បន្ថយរយៈពេលដោះស្រាយសំណុំបែបបទ; អត្រាដោះស្រាយសំណុំបែបបទតាមរយៈការប្រគល់សិទ្ធិ នៅតាមអង្គភាពដែលកើតមានសំណុំបែបបទជាក់ស្តែង សម្រេចតាមកាលកំណត់១០០%។
គណៈកម្មាធិការប្រជាជនទីក្រុង បានស្នើដល់ក្រសួងយុត្តិធម៌ ក្រសួង ផ្នែកមជ្ឈិម យកចិត្តទុកដាក់ចង្អុលការដល់អង្គភាពនានា ដែលកំពុងដំណើរការប្រព័ន្ធព័ត៌មានសម្រាប់ដោះស្រាយបែបបទរដ្ឋបាល ផ្ដុំកម្លាំងពន្លឿនការពិនិត្យឡើងវិញ និងធ្វើឱ្យសុក្រឹតសមកាលកម្មទិន្នន័យជាមួយច្រកទ្វារសេវារដ្ឋថ្នាក់ជាតិ ដើម្បីធានាស្ថានភាពសំណុំបែបបទ ត្រូវបានកត់ត្រាទទួលស្គាល់ត្រឹមត្រូវនិងទាន់ពេលវេលា។ ការពិនិត្យផ្ទៀងផ្ទាត់កែសម្រួល បន្ថែមមុខងារចាំបាច់នៅលើប្រព័ន្ធបែបបទរដ្ឋបាលប្រមូលផ្តុំ (ដូចជា មុខងារស្វែងរក និងទាញយកទិន្នន័យរួម; រួមបញ្ចូលការជូនដំណឹងតាមរយៈសារ SMS/Email ជូនប្រជាជន) ដើម្បីគាំទ្រដល់ភូមិភាគក្នុងកិច្ចចង្អុលការ គ្រប់គ្រងនិងបម្រើប្រជាជននិងអាជីវកម្មបានល្អបំផុត។ ទន្ទឹមនឹងនោះ ស្នើក្រសួងយុត្តិធម៌ ក្រសួងនគរបាល និងធានារ៉ាបរងសង្គមវៀតណាម សហការចង្អុលការទប់ស្កាត់ជាដាច់ខាតនូវកំហុសបច្ចេកទេសក្នុងការតភ្ជាប់ និងចែករំលែកទិន្នន័យរវាងប្រព័ន្ធពាក់ព័ន្ធដល់បែបបទរដ្ឋបាលចំនួន ២ ក្រុម (សំបុត្រកំណើត និងចុះបញ្ជីមរណភាព) ធានាឱ្យដំណើរការបញ្ជូនសំណុំបែបបទប្រព្រឹត្តទៅដោយរលូន និងមានស្ថិរភាព។
ស្នើក្រសួងយុត្តិធម៌ ណែនាំអំពី “ការបង្កើតស្ថាប័នជំនាញធ្វើជាដើមទងក្នុងការទទួល ជំនួយនិងដោះស្រាយឱ្យស្រេចបាច់នូវបែបបទរដ្ឋបាលសម្រាប់អាជីវកម្ម” ស្របតាមតម្រូវការនៃសេចក្តីសម្រេចចិត្តលេខ ១៤៨/NQ-CP ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋាភិបាល អំពីសម័យប្រជុំសាមញ្ញរបស់រដ្ឋាភិបាល ប្រចាំខែឧសភា ឆ្នាំ២០២៦ ដើម្បីឱ្យទីក្រុងអនុវត្តឯកភាពជាមួយទូទាំងប្រទេស។ ស្នើក្រសួងយុត្តិធម៌ ក្រសួងនគរបាល សិក្សាស្រាវជ្រាវធ្វើឱ្យសុក្រឹតនូវមុខងារស្ថិតិ របាយការណ៍តាមទិសដៅធ្វើសមកាលកម្មទិន្នន័យ កំណត់ស្តង់ដាររួមសម្រាប់ភាគកម្រិតស្ថិតិ និងអនុញ្ញាតឱ្យទាញយកទិន្នន័យប្រមូលផ្ដុំ ដោយមានភាពឯកភាពគ្នា។ ក្រសួងយុត្តិធម៌ដឹកនាំ សហការជាមួយក្រសួង ផ្នែកមជ្ឈិម ពិនិត្យឡើងវិញនូវបទប្បញ្ញត្តិ ស្ដីពីការប្រកាសឱ្យប្រើបែបបទរដ្ឋបាល កសាងដំណាក់ការផ្ទៃក្នុងនិងដំណាក់ការអេឡិចត្រូនិក ដោយទិសដៅសមស្របជាមួយនឹងទម្រង់ចាត់តាំង និងប្រតិបត្តិការបច្ចុប្បន្ន៕
ក្វឹកថាយ - ពេជ្រសឿន