មន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុងកឹងធើ បានចាត់តាំងព្រឹត្តិការណ៍ផ្សព្វផ្សាយ នាំយកផលិតផលពិសេសរបស់ទីក្រុងទៅចូលរួមក្នុងកម្មវិធី សប្តាហ៍ប្រើប្រាស់កសិផលទីក្រុងកឹងធើ នៅហាណូយ ឆ្នាំ២០២៦។

តំណាងថ្នាក់ដឹកនាំនៃវិស័យឧស្សាហពាណិជ្ជកម្ម និងអាជីវកម្មអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ។
ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោក ហឿទ្រឿងស៊ើង នាយករងមន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុងកឹងធើ បានឱ្យដឹង៖ សប្តាហ៍ប្រើប្រាស់កសិផលនៅហាណូយ គឺជាសកម្មភាពធ្វើឱ្យជាក់ស្តែងនូវគោលការណ៍ សហប្រតិបត្តិការលើគ្រប់វិស័យ រវាងទីក្រុងកឹងធើនិងហាណូយ បន្ទាប់ពីដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូហាណូយ និងកម្មវិធីតភ្ជាប់រវាងភូមិភាគទាំងពីរ ដែលបានប្រព្រឹត្តឡើងកាលពីខែមិថុនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្សព្វផ្សាយផលិតផលពិសេស និងកសិផលគំរូរបស់កឹងធើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរកការបង្កើតទំនាក់ទំនងប្រើប្រាស់ប្រកបដោយចីរភាព រវាងអាជីវកម្មនៃភូមិភាគទាំងពីរទៀតផង។
យោងតាមផែនការ ទីក្រុងកឹងធើបានកំណត់គោលដៅតភ្ជាប់ប្រើប្រាស់អង្ករប្រមាណ ៥០ តោន, ប្រហិតត្រីស្លាត ៥ តោន និងធុរេន ៥ តោន រួមជាមួយនឹងផលិតផល OCOP និងផលិតផលពិសេសៗជាច្រើនទៀត។
នេះត្រូវបានចាត់ទុកថាជាជំហានចាប់ផ្តើម ដើម្បីអាជីវកម្មនៅហាណូយបានខិតជិត និងចុះហត្ថលេខាលើកិច្ចសន្យាប្រើប្រាស់រយៈពេលយូរ ព្រមទាំងបើកឱកាសឱ្យអាជីវកម្មនៅរដ្ឋធានី ធ្វើការអង្កេត និងវិនិយោគនៅទីក្រុងកឹងធើ។
ដើម្បីរួមដំណើរជាមួយអាជីវកម្ម មន្ទីរឧស្សាហពាណិជ្ជកម្ម បានចលនាអង្គភាពដឹកជញ្ជូននានា ឱ្យជួយសម្រាលថ្លៃចំណាយ។ ក្នុងនោះ Vietjet Air ជំនួយការដឹកជញ្ជូនដោយឥតគិតថ្លៃនូវទំនិញចំនួន ២ តោន រួមនឹងវ៉ាលីរបស់គណៈប្រតិភូកឹងធើ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។
រួមដំណើរជាមួយទីក្រុងកឹងធើ ចូលរួមសប្តាហ៍ប្រើប្រាស់កសិផលនៅហាណូយឆ្នាំ ២០២៦ លោកស្រី ង្វៀង គឹមធ្វី នាយិកាសហករណ៍ គីញឺ បានឱ្យដឹង៖ អាស្រ័យបានការគាំទ្រពីមន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុងកឹងធើ ក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម សហករណ៍បានតភ្ជាប់ជាមួយប្រព័ន្ធផ្សារទំនើប និងហាងលក់អាហារជ្រះជាច្រើន ឆ្លងតាមរយៈនោះ ជាជំហានបើកទូលាយទីផ្សារ ។ សហករណ៍នឹងបន្តសហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្ម ត្រៀមរៀបចំប្រភពទំនិញដែលមានគុណភាព រួមចំណែកផ្សព្វផ្សាយរូបភាព និងលើកកម្ពស់តម្លៃកសិផលកឹងធើ នាំយកផលិតផលនៅភូមិភាគឱ្យកាន់តែខិតជិតដល់អ្នកប្រើប្រាស់នៅរដ្ឋធានី៕
ណាមហឿង - វ៉ាន់តឹន