ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/06/2026 - 17:27

ខិតខំឧបត្ថម្ភយ៉ាងតិច ២៥ គម្រោងផ្តើមអាជីពរបស់យុវជន 

(CT) - អនុវត្តកម្មវិធី “ឧបត្ថម្ភយុវជនផ្តើមអាជីព” ដំណាក់កាល ២០២៤-២០២៦ សមាគមសហព័ន្ធយុវជនវៀតណាមទីក្រុងកឹងធើ គ្រប់លំដាប់ថ្នាក់ ចាត់តាំងសកម្មភាពជាច្រើន ដើម្បីឧបត្ថម្ភយុវជនក្នុងមុខរបរ ការងារ និងផ្តើមអាជីព។

តាមរយៈនោះ សមាគមសហព័ន្ធយុវជនវៀតណាមទីក្រុង បានផ្សារភ្ជាប់និងឧបត្ថម្ភ ១០ គម្រោងផ្តើមអាជីពរបស់យុវជន (ឧបត្ថម្ភការផ្សារភ្ជាប់ទីផ្សារប្រើប្រាស់ផលិតផល បណ្តុះបណ្តាលបំណិនផ្តើមអាជីព វិធីសាស្ត្រពិនិត្យទទួលស្គាល់ OCOP)។ ទន្ទឹមនឹងនោះ សមាគមសហព័ន្ធយុវជនវៀតណាមទីក្រុង ចាត់តាំងពិគ្រោះជ្រើសរើសសិស្ស តម្រង់ទិសវិជ្ជាជីវៈ និងផ្តើមអាជីពជូនយុវជននិងសិស្សានុសិស្សជាង ៧៥.០០០ លើកនាក់; ណែនាំការងារធ្វើជូនយុវជនជាង ១៨.៦០០ លើកនាក់; សហការចាត់តាំង ៥៤ ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ជូនយុវជនជាង ៣.០០០ នាក់...។

លោក ទ្រឿងកាញ់ទ្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង និងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អញ្ជើញទៅទស្សនាស្ដង់តាំងបង្ហាញផលិតផលផ្តើមអាជីពរបស់យុវជន ក្នុងក្របខ័ណ្ឌសន្និសីទសន្ទនារវាងប្រធានគណៈកម្មាធិការប្រជាជនក្រុងជាមួយយុវជន នាពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦។

ដំណាក់កាល ២០២៦-២០២៩ សមាគមសហព័ន្ធយុវជនវៀតណាមទីក្រុង គ្រប់លំដាប់ថ្នាក់ ប្តេជ្ញាឧបត្ថម្ភយ៉ាងតិច ២៥ គម្រោងផ្តើមអាជីពរបស់យុវជន; ផ្តល់ប្រឹក្សានិងណែនាំវិជ្ជាជីវៈ ១០០.០០០ លើកនាក់; ណែនាំការងារធ្វើជូនយុវជន ៤.០០០ នាក់។ ទន្ទឹមនឹងនោះ បន្តជំរុញខ្លាំងការផ្សព្វផ្សាយអំពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន និងការផ្តើមអាជីព; ចាត់តាំងឱ្យយុវជនទៅទស្សនា សិក្សារៀនសូត្រពីបណ្តាទម្រង់ផលិតនិងធ្វើអាជីវកម្មមានប្រសិទ្ធភាពដើម្បីផ្សព្វ ផ្សាយទូលំទូលាយ។ ជារៀងរាល់ឆ្នាំ សមាគមសហព័ន្ធយុវជនវៀតណាមទីក្រុង សហការជាមួយបណ្តាអង្គការនិងអាជីវកម្ម ចាត់តាំងសកម្មភាពពី ២ ទៅ ៣ លើក ដើម្បីឧបត្ថម្ភយុវជនផ្តើមអាជីព ដូចជា៖ ការដោះដូរជាមួយអាជីវកម្មផ្តើមអាជីព ការប្រឡងគំនិតច្នៃប្រតិដ្ឋផ្តើមអាជីព និងការបំពាក់បំប៉នលើកកម្ពស់សមត្ថភាពគ្រប់គ្រងអាជីវកម្មផ្តើមអាជីព ៕

ក្វឹក ថាយ-មេងលី

ចែករំលែកអត្ថបទ