ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា បានផ្សព្វផ្សាយអនុវត្តភារកិច្ចសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។

សន្និបាតបូកសរុការងាររណសិរ្សមាតុភូមិវៀតណាមឃុំ ៦ ខែដើមឆ្នាំ។
ក្នុងនោះ មូលនិធិ “ដើម្បីអ្នកក្រ” កៀរគរថវិកាបានជាង ១៨,៥ លានដុង; សហការជូនអំណោយ ១.៧៥៩ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារដែលមានស្ថានភាពលំបាក គិតជាថវិកាសរុបជាង ៨៣៣ លានដុង។ រណសិរ្សមាតុភូមិវៀតណាមឃុំ បានសហការសាងសង់ផ្ទះមហាសាមគ្គី ៣ ខ្នង ដោយចំណាយថវិកាសរុប ២៤០ លានដុង; ឧបត្ថម្ភជួសជុលនិងលើកធារផ្ទះ ៧ ខ្នង ជូនគ្រួសារដែលមានការលំបាក; សហការកសាងស្ពានបាន១ សរុបថវិកាជាង ២០០ លានដុង និងជូនអំណោយ ៥០ ចំណែកដល់ប្រជាជននៅក្នុងភូមិភាគ។
រណសិរ្សមាតុភូមិវៀតណាមឃុំ បានរក្សាទម្រង់ “ស្តាប់ប្រជាជននិយាយ” ទទួលនិងឆ្លុះបញ្ចាំងទាន់ពេលនូវមតិយោបល់ សំណូមពររបស់ប្រជាជនដល់ស្ថាប័នមានសមត្ថកិច្ចពិនិត្យនិងដោះស្រាយ។ ទន្ទឹមនឹងនោះ គឺបន្តរក្សាផ្លូវគំរូចំនួន ១១ ដែលមានប្រវែងសរុប ១៤,៧ គីឡូម៉ែត្រ រួមចំណែកកសាងទិដ្ឋភាពជនបទភ្លឺ - បៃតង - ជ្រះ - ស្អាត។ មានទម្រង់ឆ្នើមជាច្រើនបានបន្តពង្រីកមានប្រសិទ្ធភាព ដូច៖ ដងផ្លូវដាំផ្កាលម្អ ក្លឹបការពារបរិស្ថាន កម្មវិធី “ម្តាយគាំពារ” ឧបត្ថម្ភយុវជនបង្កើតអាជីវកម្ម និងផ្លាស់ប្តូរឌីជីថលនៅក្នុងសហគមន៍ប្រជាជន៕
ថាច់ពេជ្រ-មេងលី