ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/06/2026 - 10:36

ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​អប​អរ ទិវា​សារ​ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម 

(CTO) - នា​ថ្ងៃ​ទី ១៨ ខែ​មិថុ​នា គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​ដោយ​លោក ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស ទី​ក្រុង បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​អប​អរ​សមា​គម​អ្នក​សារ​ព័ត៌​មាន​ទី​ក្រុង​កឹង​ធើ និង​ស្ថា​ប័ន​សារ​ព័ត៌ មាន​នៅ​លើ​ភូមិ​សាស្ត្រ​ទី​ក្រុង ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សាវ​រីយ៍ ១០១ ឆ្នាំ ទិវា​សារ​ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម (២១​/៦/​១៩២៥ - ២១​/៦/​២០២៦)។

គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ អញ្ជើញ​មក​សួរ​សុខ​ទុក្ខ និង​អប​អរ​សមា​គម​អ្នក​សារ​ព័ត៌​មាន​ក្រុង​កឹង​ធើ និង​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ។

គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​មក​អប​អរ​នៅ​សមា​គម អ្នក​សារ​ព័ត៌​មាន​ទី​ក្រុង​កឹង​ធើ, កា​សែត​និង​វិទ្យុ-ទូរ​ទស្សន៍​កឹង​ធើ, មជ្ឈ​មណ្ឌល​ទូរ​ទស្សន៍​វៀត​ណាម​ប្រ​ចាំ​តំ​បន់ណាម​បូ (VTV10), ការិ​យា​ល័យ​តំ​ណាង​កា​សែត​កង​ទ័ព​ប្រ​ជា​ជន, កា​រិយា​ល័យ​តំ​ណាង​កា​សែត​នគរ​បាល​ប្រ​ជា​ជន, កា​រិយា​ល័យ​តំ​ណាង​កា​សែត​ថាញ​ណៀង ប្រ​ចាំ​តំ​បន់​តៃ​ណាម​បូ និង​គណៈ​តំ​ណាង​មជ្ឈ​មណ្ឌល​វិទ្យុ​-ទូរ​ទស្សន៍​កង​ទ័ព​ប្រ​ចាំ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

លោក ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​អប​អរ​ទិ​វា​សារ​ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម នៅ​មជ្ឈ​មណ្ឌល​ទូរ​ទស្សន៍​វៀត​ណាម​ប្រ​ចាំ​តំ​បន់​ណាម​បូ។

លោក ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង បាន​ស្ងើច​សរ​សើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​រួម​ចំ​ណែក​របស់​សមា​គម​អ្នក​សារ​ព័ត៌​មាន ទី​ក្រុង និង​ស្ថា​ប័ន​សារ​ព័ត៌​មាន​នា​នា​ក្នុង​ការ​អភិវឌ្ឍ​របស់​ទី​ក្រុង​កឹង​ធើ នា​ពេល​កន្លង។ ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​ស្នើ​ឱ្យ​សមា​គម​អ្នក​សារ​ព័ត៌​មាន​ទី​ក្រុង បន្ត​អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​អប់រំ បំ​ប៉ន់​សតិ​អា​រម្មណ៍ នយោ​បាយ សីល​ធម៌​វិជ្ជា​ជីវៈ និង​ជំ​នាញ​ឯក​ទេស; ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​សមា​ជិក។ ស្ថា​ប័ន​សារ​ព័ត៌​មាន​នា​នា​គប្បី​បន្ត​សហ​ការ​ផ្សព្វ​ផ្សាយ​នូវ​សមិទ្ធ​ផល សេដ្ឋ​កិច្ច​-សង្គម​របស់​ទី​ក្រុង ក្នុង​នោះ​មាន​គម្រោង​ធំៗ​ដែល​កំ​ពុង​នឹង​អនុវត្ត; ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​វិជ្ជ​មាន គំរូ​ល្អៗ​លើ​គ្រប់​វិស័យ និង​ទិស​ដៅ​អភិ​វឌ្ឍន៍​របស់​ទី​ក្រុង​កឹង​ធើ​ក្នុង​អនា​គត។

លោក ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេ​ខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​អប​អរ​ទិវា​សារ​ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម នៅ​កា​រិយា​ល័យ​តំ​ណាងកា​សែត​កង​ទ័ព​ប្រ​ជា​ជន។

លោក ត្រឹង​វ៉ាំង​ហ្វៀង បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស និង​គណៈ​នា​យក​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ បន្ត​ពង្រីក​ស្មារតី​សាម​គ្គី ច្នៃ​ប្រ​តិដ្ឋ; ផ្លាស់​ថ្មី​កម្ម​វិធី ទំ​ព័រ​ជំ​នាញ មាតិ​កា​ជំ​នាញ ដើម្បី​នាំ​យក​សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស​ចូល​ទៅ​ក្នុង​ជីវ​ភាព​ជាក់​ស្តែង រួម​ចំ​ណែក​បង្ក​ការ​ឯក​ភាព​ក្នុង​ប្រ​ជា​ជន ទាក់​ទាញ​អា​ជីវ​កម្ម​មក​វិនិ​យោគ​នៅ​ទី​ក្រុង; យក​ចិត្ត​ទុក​ដាក់​លើ​ជីវ​ភាព​របស់​កម្មា​ភិ​បាល បុគ្គ​លិក​និង​និយោ​ជិត​។ល។ ទន្ទឹម​នឹង​នោះ អនុ​វត្ត​ឱ្យ​បាន​ល្អ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​សារ​ព័ត៌​មាន ផ្លាស់​ប្តូរ​ពី “ស្ថា​ប័ន​ព័ត៌​មាន” ទៅ​ជា “គ្រឹះ​ស្ថាន​សារ​គនា​គមន៍​ស្នូល” របស់​ទី​ក្រុង រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទី​ក្រុង​កឹង​ធើ ក្លាយ​ជា​ប៉ូល​កំ​ណើន​មួយ​របស់​ប្រ​ទេស​ជាតិ និង​ជា​ទី​ក្រុង​ដែល​គួរ​ឱ្យ​ចង់​រស់​នៅ៕  

ផាម​ទ្រុង - វ៉ាន់​តឹន

ចែករំលែកអត្ថបទ