ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/06/2026 - 19:25

ទី​ក្រុង​កឹង​ធើ មាន​គ្រួ​សារ​កម្ម​ករ​ បុគ្គលិក​ កម្ម​ករ​និយោជិត​២គ្រួ​សារ​ បាន​ស្ងើច​សរ​សើ​រទូ​ទាំង​ប្រ​ទេស​ 

រា​ត្រី​ទី​ ២០ ខែ​មិថុនា​ នៅ​ទី​ក្រុង​ហូជី​មិញ​ អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម​ បាន​ចាត់​តាំង​សន្និសីទ​ស្ងើច​សរសើរ​គ្រួ​សារ​កម្ម​ករ​ បុគ្គលិក​ កម្ម​ករ​និយោ​ ជិត​គំ​រូ​ទូ​ទាំង​ប្រ​ទេស​ ដំ​ណាក់​កាល​ ២០២១​-២០២៦។

ថ្នាក់​ដឹក​នាំ​សម្ព័ន្ធ​សហ​ជីព​ទី​ក្រុង​កឹង​ធើ ថត​រូប​អនុ​ស្សាវ​រី​យ៍ជា​មួយ​គ្រួ​សារ​អ្នក​ស្រី​ង្វៀង​ធី​អៀង​ជី​និង​គ្រួ​សារ​ លោក​ង្វៀង​វ៉ាំងទ្រឿង​នៅ​ក្នុង​សន្និសីទ​។

នៅ​ក្នុង​សន្និ​សិទ្ធ​នេះ​ មាន​គ្រួ​សារ​កម្ម​ករ​ បុគ្គលិក​ កម្ម​ករ​និយោជិត​គំ​រូ​៩៥គ្រួ​សារ​ក្នុង​ទូ​ទាំង​ប្រ​ទេស​ បាន​គណៈ​ប្រតិ​បត្តិ​ការ​អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម​ ជូន​ប័ណ្ណ​សរសើរ​។ ក្នុង​នោះ​ ទី​ក្រុង​កឹង​ធើ មាន​២គ្រួ​សារ​បាន​ស្ងើច​សរសើរ​ នោះ​គឺ​ គ្រួ​សារ​អ្នក​ស្រី​ង្វៀង​ធី​អៀង​ជី​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ វិទ្យា​ធិ​ការ​រង​នៃ​សា​កល​វិទ្យា​ល័យ​បច្ចេកទេស​-បច្ចេក​វិទ្យា​កឹង​ធើ និង​គ្រួ​សា​រលោក​ង្វៀង​វ៉ាំងទ្រឿង​ អនុ​ប្រ​ធាន​ផ្នែក​បុគ្គលិក​នៃ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ឡាក់​តី II។

បំពេញ​ការ​ងារ​ចាប់​ពី​ឆ្នាំ​១៩៩៥ មក​ទល់​នឹង​ពេល​នេះ​ អ្នក​ស្រី​ង្វៀង​ធី​អៀង​ជី​ តែង​អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​មុខ​ជំនាញ​ សកម្ម​ចូល​រួម​នៅ​រាល់​ចលនា​ប្រឡង​ប្រ​ណាំង​និង​សកម្ម​ភាព​របស់​សហ​ជីព​ ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ អ្នក​ស្រី​សម្រេច​បាន​កិត្តិ​នាម​ជា​យុទ្ធ​ជន​ប្រឡង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន​ ថ្នាក់​ទី​ក្រុង​ វិសេស​មាន​កិត្តិ​យស​ទទួល​បាន​គ្រឿង​ឥស្សរិយ​យស​ពល​កម្ម​ចំ​ណាត់​ថ្នាក់​លេខ​២។ ប្តីអ្នក​ស្រី​ជា​គ្រូ​ឧទ្ទេស​ មាន​កម្រិត​វិជ្ជា​ថ្នាក់​បណ្ឌិត​ កូន​ស្រី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ទទួល​បាន​និទ្ទេស​ឆ្នើម​។

លោក​ង្វៀង​វ៉ាំងទ្រឿង​ ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ តែង​សម្រេច​បាន​កិត្តិ​នាម​"សមាជិក​សហ​ជីព​ឆ្នើម​" មាន​គំនិត​ច្នៃ​ប្រតិដ្ឋ​តែង​បាន​អា​ជីវ​កម្ម​ទទួល​ស្គាល់​ រួម​ចំណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​សហ​ជីព​នៅ​អង្គ​ភាព​។ ប្រ​ពន្ធ​គាត់​ជា​សមាជិក​សហ​ជីព​គំ​រូ​ សម្រេច​កិត្តិ​នាម ​"ពូ​កែ​ការ​ងារ​រដ្ឋ​ ធានា​ការ​ងារ​ផ្ទះ​" កូន​ៗលុះ​ក្នុង​ដំបូន្មាន​ រៀន​ពូ​កែ​ សម្រេច​កិត្តិ​នាម​សិស្ស​ឆ្នើម​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។

សន្និសីទ​នេះ​គឺ​ជា​ឱ​កាស​លើក​តម្កើង​ ធ្វើ​ឱ្យ​រីក​សាយ​ភាយ​តម្លៃ​ល្អ​ប្រសើរ​របស់​គ្រួ​សារ​កម្ម​ករ​ បុគ្គលិក​ កម្ម​ករ​និយោជិត​វៀត​ណាម​ លើក​ទឹក​ចិត្ត​សមាជិក​សម្ព័ន្ធ​យុវ​ជន​ កម្ម​ករ​និយោជិត​បន្ត​ការ​ប្រឡង​ប្រ​ណាំង​ពល​កម្ម​ពូ​កែ​ ពល​កម្ម​ច្នៃ​ប្រតិដ្ឋ​ កសាង​គ្រួ​សារ​សម្បូរ​សប្បាយ​ ជឿន​លឿន​និង​សុភ​មង្គល​៕

កៀង​ក្វឹក​-មុនី​

ចែករំលែកអត្ថបទ