ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/06/2026 - 22:03

ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ពិធី​រំលឹក​អនុ​ស្សាវ​រី​យ៍ ១០១ ឆ្នាំ​ ទិវា​សារ​ព័ត៌មាន​បដិវត្តន៍​វៀតណាម​

ក្នុង​យុគ​សម័យ​ឌីជី​ថល សារ​ព័ត៌មាន​ផ្លូវ​ការ​ត្រូវ​រក្សា​ឱ្យ​មាំ​នូវ​តួ​នា​ទី​ជា​ចរន្ត​ព័ត៌មាន​ចម្បង​ និង​គួរ​ឱ្យ​ទុក​ចិត្ត​ 

(អ.ឡ​) - ថ្ងៃ​ទី​ ១៩ ខែ​មិថុនា​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិធី​ជួប​ជុំ​អ្នក​សារ​ព័ត៌មាន​ ស្រប​ក្នុង​ឱ​កាស​រំលឹក​អនុ​ស្សាវ​រី​យ៍ ១០១ ឆ្នាំ​ ទិវា​សារ​ព័ត៌មាន​បដិវត្តន៍​វៀតណាម​ (២១/៦/១៩២៥ - ២១/៦/២០២៦)។

លោក​ ដុង​ វ៉ាំងថា​ញ សមាជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ ត្រឹង​វ៉ាំងហ្វៀង​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​និង​អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ​ ផ្នែក​ និង​សមាគម​អ្នក​សារ​ព័ត៌មាន​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​នេះ​។

អ្នក​តំណាង​ទាំង​ឡាយ​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​ និង​ជួប​ជុំ​ស្ថា​ប័នសារ​ព័ត៌មាន​ វិទ្យុ​ និង​ទូរទស្សន៍​ ត្រី​មាស​ទី​ ២-២០២៦។

អ្នក​តំណាង​ទាំង​ឡាយ​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​ និង​ជួប​ជុំ​ស្ថា​ប័នសារ​ព័ត៌មាន​ វិទ្យុ​ និង​ទូរទស្សន៍​ ត្រី​មាស​ទី​ ២-២០២៦។

នៅ​ក្នុង​ពិធី​ជួប​ជុំ​នេះ​ អ្នក​តំណាង​បាន​រំ​ឮ​កឡើង​វិញ​នូវ​ប្រពៃណី​ដ៏​រុង​រឿង​របស់​សារ​ព័ត៌មាន​បដិវត្តន៍​វៀតណាម​ និង​ស្ងើច​សរសើរ​ចំ​ពោះ​ការ​រួម​ចំណែក​ដ៏​មាន​តម្លៃ​របស់​សារ​ព័ត៌មាន​នៅ​លើ​ភូមិ​សាស្រ្ត​ទី​ក្រុង​។

គិត​ដល់​ត្រី​មាស​ទី​ ២ - ២០២៦ នៅ​លើ​ភូមិ​សាស្ត្រ​ទី​ក្រុង​កឹង​ធើ មាន​ស្ថា​ប័នសារ​ព័ត៌មាន​ចំ​នួន​ ៧៦ កំ​ពុង​ដំណើរ​ការ​ ក្នុង​នោះ​ កា​សែត​និង​វិទ្យុ​-ទូរទស្សន៍​កឹង​ធើ គឺ​ជា​ស្ថា​ប័នសារ​ព័ត៌មាន​របស់​ទី​ក្រុង​។ មាន​ការិយា​ល័យ​តំណាង​ចំ​នួន​ ៧៥ និង​អ្នក​យក​ព័ត៌មាន​ប្រ​ចាំ​ការ​ អ្នក​យក​ព័ត៌មាន​ទទួល​បន្ទុក​ភូមិ​សាស្រ្ត​របស់​ស្ថា​ប័នសារ​ព័ត៌មាន​មជ្ឈិម​ និង​ភូមិ​ភាគ​ផ្សេង​ទៀត​នៅ​ក្នុង​ទី​ក្រុង​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ បាន​សម្តែង​នូវ​ការ​គោរព​ និង​ទទួល​ស្គាល់​នូវ​ការ​រួម​ចំណែក​យ៉ាង​សំ​ខាន់​របស់​ស្ថា​ប័នសារ​ព័ត៌មាន​ និង​កង​ជួរ​អ្នក​សារ​ព័ត៌មាន​ ក្នុង​ការ​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​។ សារ​ព័ត៌មាន​បាន​រួម​ចំណែក​បង្ក​ការ​ឯក​ភាព​ក្នុង​ការ​យល់​ដឹង​ ការ​ស្រុះ​ស្រួល​ក្នុង​សង្គម​ លំ​នឹង​សតិ​អា​រម្មណ៍​របស់​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​; ផ្សព្វ​ផ្សាយ​គំ​រូ​ល្អ​ៗ វិធី​សាស្ត្រ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ និង​បុគ្គល​គំ​រូ​ថ្មី​។ សកម្ម​ក្នុង​ការ​ការ​ពា​រមូល​ដ្ឋាន​គ្រឹះ​ឧត្តម​គតិ​របស់​បក្ស​ ផ្សព្វ​ផ្សាយ​រូប​ភាព​ទី​ក្រុង​កឹង​ធើសកម្ម​ ផ្លាស់​ថ្មី​និង​អភិវឌ្ឍ​ រួម​ចំណែក​ទាក់​ទាញ​ការ​ចាប់​អា​រម្មណ៍​ពី​អ្នក​វិនិយោគ​ អា​ជីវ​កម្ម​ និង​មិត្ត​ភក្តិទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​។

លោក​ ត្រឹង​វ៉ាំងហ្វៀង​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ
ថ្លែង​ការណ៍​ក្នុង​ព្រឹត្តិ​ការណ៍​។

ថ្លែង​មតិ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ លោក​ ត្រឹង​វ៉ាំងហ្វៀង​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​សង្កត់​ធ្ងន់​៖ ទី​ក្រុង​កឹង​ធើរួម​ជា​មួយ​ប្រ​ទេស​ជាតិ​ កំ​ពុង​បោះ​ជំ​ហាន​ចូល​ដំ​ណាក់​កាល​អភិវឌ្ឍ​ន៍ថ្មី​។ សេ​ចក្តីសម្រេច​ចិត្ត​នៃ​មហា​សន្និបាត​តំណាង​បក្ខ​ភាគ​ទី​ក្រុង​ បាន​កំ​ណត់​ដល់​ឆ្នាំ​ ២០៣០ កឹង​ធើនឹង​ក្លាយ​ជា​ប៉ូលកំ​ណើន​មួយ​របស់​ជាតិ​ ដើរ​តួ​នា​ទី​ជា​កម្លាំង​ចលករ​អភិវឌ្ឍ​ន៍ និង​រីក​សាយ​ភាយ​ទូ​ទាំង​តំបន់​; ដល់​ឆ្នាំ​ ២០៤៥ ក្លាយ​ជា​ទី​ក្រុង​អេកូឡូ​ស៊ី​ អារ្យ​ធម៌​ ទំនើប​ ស្ថិត​ក្នុង​ក្រុម​ទី​ក្រុង​អភិវឌ្ឍ​ន៍បង្គួរ​របស់​អា​ស៊ី​ និង​ជា​ទី​ក្រុង​គួរ​ឱ្យ​រស់​នៅ​របស់​វៀតណាម​។ មាគ៌ា​នោះ​ទាម​ទារ​ "ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ ខិត​ខំ​ប្រឹង​ប្រែង​ធំ​ សកម្ម​ភាព​ប្តូរផ្តា​ច់" និង​ការ​ចូល​រួម​ព្រម​ៗគ្នា​ក្នុង​ប្រ​ព័ន្ធ​នយោបាយ​ទាំង​មូល​ ការ​ស្រុះ​ចិត្ត​គំនិត​របស់​ប្រ​ជា​ជន​ ការ​រួម​ដំណើរ​របស់​អា​ជីវ​កម្ម​ និង​ការ​រួម​ចំណែក​យ៉ាង​សំ​ខាន់​ពី​សារ​ព័ត៌មាន​។

អ្នក​តំណាង​ទាំង​ឡាយ​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​ និង​ជួប​ជុំ​ស្ថា​ប័នសារ​ព័ត៌មាន​ វិទ្យុ​ និង​ទូរទស្សន៍​ ត្រី​មាស​ទី​ ២-២០២៦។

លោក​ ត្រឹង​វ៉ាំងហ្វៀង​ បាន​ស្នើ​ឱ្យ​ស្ថា​ប័នសារ​ព័ត៌មាន​នា​នា​ និង​កង​ជួរ​អ្នក​សារ​ព័ត៌មាន​ បន្ត​រួម​ដំណើរ​ជា​មួយ​ទី​ក្រុង​។ សារ​ព័ត៌មាន​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ដើម្បី​បង្ក​ការ​ឯក​ភាព​ ដើរ​មុន​ដើម្បី​បើក​ផ្លូវ​ចំ​ណេះ​ដឹង​ និង​ដើរ​ឱ្យ​ជ្រៅ​ដើម្បី​ជំ​រុញ​សកម្ម​ភាព​អភិវឌ្ឍ​ន៍។ ជា​ពិសេស​ ក្នុង​យុគ​សម័យ​ឌីជី​ថល សារ​ព័ត៌មាន​ផ្លូវ​ការ​ត្រូវ​រក្សា​ឱ្យ​មាំ​នូវ​តួ​នា​ទី​ជា​ចរន្ត​ព័ត៌មាន​ចម្បង​ និង​គួរ​ឱ្យ​ទុក​ចិត្ត​។ ចាំ​បាច់​ត្រូវ​តែ​កសាង​កង​ជួរ​អ្នក​សារ​ព័ត៌មាន​ មាន​សមត្ថ​ភាព​ ហាន​ទទួល​ខុស​ត្រូវ​ និង​ជំនាញ​។ ស្ថា​ប័នសារ​ព័ត៌មាន​នា​នា​ត្រូ​វក​សាង​បរិយាកាស​ការ​ងារ​ប្រ​កប​ដោយ​វិជ្ជា​ជី​វៈ​ វប្ប​ធម៌​ ក្រឹត្យ​ក្រម​ និង​មនុស្ស​ធម៌​; អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​បទ​ប្បញ្ញត្តិ​សីល​ធម៌​វិជ្ជា​ជី​វៈ​ និង​លក្ខ​ខណ្ឌ​ប្រើ​ប្រាស់​បណ្តា​ញសង្គម​របស់​អ្នក​សារ​ព័ត៌មាន​វៀតណាម​; កសាង​ស្ថា​ប័នសារ​ព័ត៌មាន​វប្ប​ធម៌​ និង​អ្នក​សារ​ព័ត៌មាន​វប្ប​ធម៌​ អ្នក​សារ​ព័ត៌មាន​ម្នាក់​ៗត្រូវ​តែ​ជា​យុទ្ធ​ជន​ពិត​ប្រាកដ​នៅ​លើ​សមរ​ភូមិ​សតិ​អា​រម្មណ៍​ - វប្ប​ធម៌​; មាន​ជំ​ហរ​រឹង​មាំ​ ជំនាញ​ច្បាស់​លាស់​ សីល​ធម៌​ភ្លឺ​ស្វាង​ វៃ​ឆ្លាត​នឹង​ការ​អនុ​វត្ត​ជាក់​ស្តែង​ និង​ធ្វើ​ម្ចាស់​បច្ចេក​វិទ្យា​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​បាន​ប្តេជ្ញាបន្ត​យក​ចិត្ត​ទុក​ដាក់​ សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​ស្ថា​ប័នសារ​ព័ត៌មាន​ និង​កង​ជួរ​អ្នក​សារ​ព័ត៌មាន​ធ្វើ​សកម្ម​ភាព​ បំពេញ​ភារ​កិច្ច​តាម​សេ​ចក្តីកំ​ណត់​; ព្រម​ទាំង​ស្តាប់​ ដោះ​ដូរ​ និង​ដោះ​ស្រាយ​ការ​លំបាក​បាន​ទាន់​ពេល​ រួម​ចំណែក​កសាង​បរិយាកាស​សារ​ព័ត៌មាន​ប្រ​កប​ដោយ​វិជ្ជា​ជី​វៈ​ និង​មនុស្ស​ធម៌​។

អ្នក​សារ​ព័ត៌មាន​ តា​ឌិញងៀ ប្រ​ធាន​សមាគម​អ្នក​សារ​ព័ត៌មាន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​ព្រឹត្តិ​ការណ៍​។

ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​បណ្តា​មន្ទីរ​ ផ្នែក​ ក៏​បាន​ផ្តល់​ព័ត៌មាន​ដល់​ស្ថា​ប័នសារ​ព័ត៌មាន​ វិទ្យុ​និង​ទូរទស្សន៍​ អំ​ពី​លទ្ធ​ផល​នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ក្នុង​ត្រី​មាស​ទី​ ២ និង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ របស់​ទី​ក្រុង​ ព្រម​ទាំង​ភារ​កិច្ច​សំ​ខាន់​ៗក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​ ២០២៦។ ផ្តល់​ព័ត៌មាន​អំ​ពី​សកម្ម​ភាព​ព័ត៌មាន​ សារ​ព័ត៌មាន​ក្នុង​ត្រី​មាស​ទី​ ២ និង​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ ដោះ​ដូរ​ព័ត៌មាន​និង​ឆ្លើយ​សំណួរ​របស់​ស្ថា​ប័នសារ​ព័ត៌មាន​នា​នា​។

ក្នុង​ត្រី​មាស​ទី​ ២ និង​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ ស្ថាន​ភាព​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​របស់​ទី​ក្រុង​បន្ត​មាន​ការ​ប្រែ​ប្រួល​ជា​វិជ្ជមាន​ជា​ច្រើន​។ កំ​ណើន​សេដ្ឋ​កិច្ច​សម្រេច​ កម្រិត​ល្អ​ ស្ទើរ​គ្រប់​វិស័យ​ទាំង​អស់​សុទ្ធ​តែ​មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ល្បឿន​កំ​ណើន​ផលិតផល​នៅ​លើ​ភូមិ​សាស្រ្ត​ (GRDP) តាម​ការ​ប៉ាន់​ស្មាន​ សម្រេច​ពី​ ៧,៤ - ៧,៦% សន្ទស្សន៍ផលិតឧស្សាហ​កម្ម​ (IIP) តាម​ការ​ប៉ាន់​ស្មាន​កើន​ ៩,២% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​។ តម្លៃ​នី​ហរ័ណ​ទំនិញ​ និង​សេ​វា​កម្ម​ ចំណូល​ជា​រូបិយ​ប័ណ្ណ​បរ​ទេស​ តាម​ការ​ប៉ាន់​ស្មាន​សម្រេច​ជាង​ ៣ ពាន់​លាន​ដុល្លារ​អា​មេ​រិក​ កើន​ឡើង​ ១១% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​។ ចំណូល​សរុប​ពី​វិស័យ​ទេសចរណ៍​សម្រេច​ ៦.៦០៨ ពាន់​លាន​ដុង​ កើន​ឡើង​ ២១% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​។ កា​រងា​រដោះ​ស្រាយ​ការ​ងារ​ធ្វើ​ កា​រប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ និង​ការ​ថែ​ទាំ​សុខ​ភាព​សហ​គម​ន៍បាន​យក​ចិត្ត​ទុក​ដាក់​ពិសេស​ សុខុមាល​ភាព​សង្គម​បាន​ធានា​៕

ខាញ់ទ្រុង​-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ