ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/06/2026 - 16:32

ឡុង​ភូ បូក​សរុប​បណ្តោះ អា​សន្ន​លទ្ធ​ផល​ការ​ងារ​អភិ​វឌ្ឍន៍​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី ច្នៃ​ប្រ​តិដ្ឋ បរិវត្ត​កម្ម​ឌីជី​ថល និង​គម្រោង ០៦ 

នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុ​នា គណៈ​ចង្អុល​ការ​អភិ​វឌ្ឍន៍​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី ច្នៃ​ប្រ​តិដ្ឋ បរិវត្ត​កម្ម​ឌីជី​ថល និង​គម្រោង ០៦ ឃុំ​ឡុង​ភូ បាន​ចាត់​តាំង​សន្និ​បាត​បូក​សរុប​បណ្ដោះ​អា​សន្ន​លទ្ធ​ផល​ការ​ងារ ០៦ ខែ​ដើម​ឆ្នាំ និង​ទិស​ដៅ ភារ​កិច្ច ០៦ ខែ​ចុង​ឆ្នាំ ២០២៦។ អញ្ជើញ​ចូល​រួម​និង​ដឹក​នាំ​សន្និ​បាត​មាន​សម​មិត្ត ឡឹម​ទៀង​ថាច់  សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ ប្រ​ធាន​គណៈ​ចង្អុល​ការ​អភិ​វឌ្ឍន៍​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី ច្នៃ​ប្រ​តិដ្ឋ បរិវត្ត​កម្ម​ឌីជី​ថល និង​គម្រោង ០៦ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ; បណ្តា​សម​មិត្ត​ក្នុង​គណៈ​ប្រ​ចាំ​ការ​បក្ស​ឃុំ; សមា​ជិក​គណៈ​ចង្អុល​ការ ក្រុម​ជំ​នួយ​ការ ក្រុម​បច្ចេក​វិទ្យា ឌីជី​ថល​សហ​គមន៍​បណ្តា​ភូមិ និង​តំ​ណាង​បណ្តា​អា​ជីវ​កម្ម​ទូរ​គម​នា​គមន៍​លើ​ភូមិ​ឋាន។

ទិដ្ឋ​ភាព​នៃ​អង្គ​សន្និ​បាត​។

របាយ​ការណ៍​លទ្ធ​ផល​អនុ​វត្ត​គម្រោង ០៦ នៅ​ក្នុង​អង្គ​សន្និ​បាត​។

តាម​សេច​ក្តី​របាយ​ការណ៍​ក្នុង​អង្គ​សន្និ​បាត ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ គណៈ​ចង្អុល​ការ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ភារ​កិច្ច​សំ​ខាន់ៗ​ជា​ច្រើន។ ក្នុង​ចំ​ណោម​ភាគ​កម្រិត​សរុប​ចំ​នួន ៩ ដែល​បាន​ប្រ​គល់​ជូន មាន​ភាគ​កម្រិត​ចំ​នួន ៨ បាន​សម្រេច និង​ភាគ​កម្រិត ១ កំ​ពុង​បន្ត​អនុ​វត្ត។ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​បណ្តាញ​បញ្ជូន​ទិន្ន​ន័យ​ឯក​ទេស និង​អ៊ីន​ធឺ​ណិត​បាន​គ្រប​ដណ្តប់ ១០០% ដល់​បណ្តា​អង្គ​ភាព​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​បក្ស និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​។ ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល និង​បរិវត្ត​កម្ម​ឌីជី​ថល​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន។ ក្នុង​ដំ​ណាក់​កាល​នេះ ឃុំ​បាន​ទទួល​សំ​ណុំ​ឯក​សារ​នីតិ​វិធី​រដ្ឋ​បាល​ចំ​នួន ៣.១៣៨ ច្បាប់ ក្នុង​នោះ​សំ​ណុំ​ឯក​សារ​តាម​ប្រ​ព័ន្ធ​អន​ឡាញ សម្រេច ៩៩,​៩៤%; សំ​ណុំ​ឯក​សារ​ជាង ៩៩,៩% បាន​ដោះ​ស្រាយ​មុន​កាល​កំ​ណត់។ អត្រា​ទូ​ទាត់​ប្រាក់​តាម​ប្រ​ព័ន្ធ​អន​ឡាញ ការ​ធ្វើ​ឌីជី​ថល​ភា​វូប​នីយ​កម្ម​សំ​ណុំ​ឯក​សារ និង​ការ​ផ្តល់​លទ្ធ​ផល អេ​ឡិច​ត្រូ​និក សុទ្ធ​តែ​សម្រេច​បាន​កម្រិត​ខ្ពស់​បំ​ផុត រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន និង​អា​ជីវ​កម្ម។ ចំ​ពោះ​គម្រោង ០៦ ទូ​ទាំង​ឃុំ​បាន​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់​សម្រេច ៩៧,៦%; អត្រា​ប្រ​ជា​ជន​មាន​គណ​នី​កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក VNeID សម្រេច​ជិត ៧៧%។ ការ​បញ្ចូល​ឯក​សារ​ផ្ទាល់​ខ្លួន​ទៅ​ក្នុង​កម្ម​វិធី VNeID បន្ត​បាន​ជំ​រុញ​ខ្លាំង​ក្លា; សិស្សា​នុសិស្ស ១០០% បាន​អនុ​វត្ត​សិក្ខា​គា​រិក​ឌីជី​ថល។ 

ទន្ទឹម​នឹង​លទ្ធ​ផល​សម្រេច​បាន សន្និ​បាត​ក៏​បាន​ចង្អុល​បង្ហាញ​នូវ​ចំ​ណុច​ខ្វះ​ខាត​មួយ​ចំ​នួន ដូច​ជា​ជំ​នាញ​ឌីជី​ថល​របស់​ប្រ​ជា​ជន​មួយ​ផ្នែក​នៅ​មាន​កម្រិត; ការ​ប្រើ​ប្រាស់​បណ្តាញ​ឌីជី​ថល សំ​ណុំ​ឯក​សារ​សុខ​ភាព​អេ​ឡិច​ត្រូ​និក ហត្ថ​លេខា​ឌីជី​ថល​ផ្ទាល់​ខ្លួន និង​បណ្តា​ឧប​ករណ៍​ប្រើ​ប្រាស់​នៅ​លើ VNeID មិន​ទាន់​បាន​ស្មើ​គ្នា; ការ​ងារ​ឃោស​នា ណែ​នាំ​មិន​ទាន់​បាន​ទូ​លំ​ទូ​លាយ​ពិត​ប្រា​កដ ខណៈ​ពេល​ដែល​លក្ខ​ខណ្ឌ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ និង​ឧប​ករណ៍​ប្រើ​ប្រាស់​របស់​ប្រ​ជា​ជន​មួយ​ចំ​នួន​នៅ​ជួប​ការ​លំបាក​ជា​ច្រើន។

សម​មិត្ត​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ថ្លែង​ការណ៍​ក្នុង​អង្គ​សន្និ​បាត។

ថ្លែង​ការណ៍​បូក​សរុប​បិទ​អង្គ​សន្និ​បាត ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ បាន​សំ​ណូម​ពរ​ឱ្យ​បណ្តា​ស្ថា​ប័ន អង្គ​ភាព​បន្ត​ជ្រួត​ជ្រាប ចាត់​តាំង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​គោល​ការណ៍ សេច​ក្តី​សម្រេច​ចិត្ត​របស់​មជ្ឈិម និង​ទី​ក្រុង​អំ​ពី​ការ​អភិវឌ្ឍន៍​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី ច្នៃ​ប្រ​តិដ្ឋ និង​បរិវត្ត​កម្ម​ឌីជី​ថល; ទន្ទឹម​នឹង​នោះ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ អភិ​វឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ឌីជី​ថល ធា​នា​សុ​វត្ថិ​ភាព​ព័ត៌​មាន លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស និង​ចាត់​ចែង​ប្រ​ភព​ធន​ធាន​អនុ​វត្ត។ រួម​ជា​មួយ​នោះ​ ភូមិ​ភាគ​នឹង​ចាត់​តាំង​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​ភារ​កិច្ច​លើ​វិស័យ ផ្នែក​នី​មួយៗ ប្តេជ្ញា​ចិត្ត​សម្រេច​ឱ្យ​បាន​យុទ្ធ​នា​ការ “៦០ ថ្ងៃ​យប់” ណែ​នាំ​ប្រ​ជា​ជន​ដំ​ឡើង បញ្ចូល​ព័ត៌​មាន​នៅ​លើ​គណ​នី​កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក VNeID កម្រិត ២ រួម​ចំ​ណែក​ជំ​រុញ​កា​រក​សាង​រដ្ឋ​អំ​ណាច​ឌីជី​ថល សេដ្ឋ​កិច្ច​ឌីជី​ថល និង​សង្គម​ឌីជី​ថលនៅ​លើ​ភូមិ​ឋាន៕

 សុខ​កា​ - ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ