ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/06/2026 - 09:50

ប្រ​មូល​ចំ​ណូល​ថវិ​កា​រដ្ឋ​សម្រេច ៥០,៩% នៃ​ផែន​ការ 

គិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ​២០២៦ ទី​ក្រុង​កឹង​ធើ បាន​អនុវត្ត​សរុប​ការ​ប្រ​មូល​ចំ​ណូល​ថវិ​កា​រដ្ឋ​តាម​ផែន​ការ​ដែល​មជ្ឈិម​ប្រ​គល់​គឺ ១៣.​៦៨៦ ពាន់​លាន​ដុង សម្រេច ៥០,៩% នៃ​ផែន​ការ។ ក្នុង​នោះ ចំ​ណូល​ក្នុង​ស្រុក​សម្រេច​បាន ១៣​.១១១ ពាន់​លាន​ដុង សម្រេច ៥០% នៃផែន​ការ និង​ចំ​ណូល​ពី​ពន្ធ​គយ​បាន ៥៧៥ ពាន់​លាន​ដុង សម្រេច​៨៧,១% នៃ​ផែន​ការ។

ផ្នែក​ពន្ធ​ដារ​ជម្រុញ​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​បង់​ពន្ធ។

ខិត​ខំ​សម្រេច​ភារ​កិច្ច​ប្រ​មូល​ចំ​ណូល​ថវិ​កា​រដ្ឋ​ឆ្នាំ ២០២៦ ឱ្យ​បាន​ជោគ​ជ័យ ទី​ក្រុង​នឹង​បន្ត​ពង្រឹង​វិន័យ និង​បទ​ប្បញ្ញត​ហិ​រញ្ញ​វត្ថុ - ថវិកា ធា​នា​ការ​ប្រ​មូល​ឱ្យ​បាន​ត្រឹម​ត្រូវ គ្រប់​គ្រាន់ និង​ទាន់​ពេល។ សំ​ខាន់​គឺ​ការ​ពង្រីក​មូល​ដ្ឋាន​ប្រ​មូល ពង្រឹង​ការ​ត្រួត​ពិ​និត្យ ប្រ​ឆាំង​ការ​បាត់​បង់​ចំ​ណូល​ពន្ធ​និង​ការ​ប្រ​មូល​បំ​ណុល​ពន្ធ។ ទន្ទឹម​នឹង​នោះ ត្រូវ​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​ដំ​ណើរ​ការ​ប្រ​មូល​តាម​ភូមិ​ភាគ វិស័យ និង​ប្រ​ភេទ​ពន្ធ​នី​មួយៗ ដើម្បី​មាន​ដំ​ណោះ​ស្រាយ​ទាន់​ពេល​ក្នុង​ការ​ទាញ​យក​ប្រ​ភព​ចំ​ណូល​ដែល​មាន​សក្តានុ​ភាព។ ជា​មួយ​គ្នា​នេះ​ដែរ ជំ​រុញ​ការ​ងារ​ឃោស​នា​ផ្សព្វ​ផ្សាយ ណែ​នាំ​គោល​នយោ​បាយ​ថ្មី ដើម្បី​ធា​នា​បាន​នូវ​ការ​អនុវត្ត​សេចក្តី​កំ​ណត់​ថ្មី​ឱ្យ​បាន​ទាន់​ពេល។ ជម្រុញ​កែ​ទម្រង់​រដ្ឋ​បាល ត្រួត​ពិ​និត្យ​បែប​បទ ផ្សារ​ភ្ជាប់​នឹង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​និង​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន ដើម្បី​សម្រួល​ដល់​ដំ​ណើរ​ការ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​បង់​ពន្ធ៕

                                          គ.ភុក-ដាលីន

ចែករំលែកអត្ថបទ