ឆ្នាំកន្លងហើយ ចំណុចរបត់នៃជំហានវិវឌ្ឍន៍ដ៏សំខាន់នៃការងារជនជាតិនៅទីក្រុងកឹងធើ ដោយមានគម្រោង ហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងសុខុមាលភាពសង្គមសម្រេចគោលដៅយ៉ាងឆាប់រហ័ស។ ក្រោយពីរបត់ការរួមបញ្ចូលព្រំប្រទល់រដ្ឋបាល ទីក្រុងមិនត្រឹមតែពង្រីកវិសាលភាពអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងទទួលបន្ទុក គិតគូរជីវភាពរបស់ជនរួមជាតិខ្មែរជាង ៥៤០.០០០ នាក់ ទៀតផង។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ លោក ង្វៀងវុាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានផ្ដល់បទសម្ភាសន៍ដ៏ពិសេសដល់កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ អំពីដំណើរ ការលើកកម្ពស់គុណភាពជីវភាព ការរក្សាអត្តសញ្ញាណ និងតម្រង់ទិសយុទ្ធសាស្ត្រដើម្បីតំបន់ជនជាតិភាគតិច ក្នុងនោះ មានជនរួមជាតិខ្មែរពិតជាមានភាពវិវឌ្ឍន៍ រួមជាមួយនឹងជោគវាសនាថ្មីរបស់តីដូ (កឹងធើ)។
* ជម្រាបប្រសាសន៍លោកអនុប្រធាន ឆ្នាំ២០២៥ ជាឆ្នាំមួយពោរពេញដោយព្រឹត្តិការណ៍ ប្រវត្តិសាស្ត្ររបស់ទីក្រុង។ ក្នុងបរិការណ៍ថ្មី ក្រោយពីរួមបញ្ចូល តើលោកវាយតម្លៃយ៉ាងណាអំពីទិដ្ឋភាពនៃការរស់នៅរបស់ជនរួមជាតិខ្មែរនាបច្ចុប្បន្ននេះ បាទ ?
- អាចអំណះអំណាងបានថា ផ្ទាំងរូបភាពនៃជីវភាពនៅតំបន់ជនជាតិភាគតិចនិយាយរួម និងជនរួមខ្មែរនៅទីក្រុងកឹងធើនិយាយដោយឡែក កំពុងមានភាពវិវឌ្ឍន៍ថ្មីស្រឡាង។ បច្ចុប្បន្ន នៅលើភូមិឋានទីក្រុងមាន ២៨ ជនជាតិជាបងប្អូនរួមរស់នៅជាមួយគ្នា ដោយមានចំនួនប្រមាណ ៦៦៨.៨១២ នាក់; ក្នុងនោះ ជនរួមជាតិខ្មែរជាផ្នែកដ៏សំខាន់ មានប្រមាណ ៥៤៣.២៦៦ នាក់ ស្រូបអត្រា ១៤,១១% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ស្លាកស្នាមច្បាស់ បំផុតក្នុងជីវភាពជនរួមជាតិ គឺភាពលំនឹងនិងអភិវឌ្ឍន៍ដោយចីរភាព។ លទ្ធផលនេះ អាស្រ័យទីក្រុងអនុវត្តបានល្អនូវគោលការណ៍រួមបញ្ចូល ចាត់តាំងអង្គភាពរដ្ឋបាលនិងប្រព័ន្ធគ្រប់គ្រងរដ្ឋអំពីជនជាតិ បានដំណើរការរលូនពីទីក្រុងរហូតដល់មូលដ្ឋាន។ ចំនួនតួលេខ គឺជាភ័ស្តុតាងចំពោះបញ្ហានេះ៖ ឃុំ សង្កាត់ទាំងអស់នៅតំបន់ជនជាតិមានបណ្តាញអគ្គិសនីជាតិ; គ្រួសារជនជាតិភាគតិចមានអគ្គិសនីប្រើប្រាស់ ជាង៩៩%។ ពិសេស ជនរួមជាតិទាំងអស់បានកៀកជិតសេវាទូរគមនាគមន៍ និងមធ្យោបាយ សោតទស្សន៍ទំនើប។
មិនត្រឹមតែជាតួលេខប៉ុណ្ណោះទេ ទិដ្ឋភាពថ្មី បានឋិតថេរនៅតាមរយៈផ្លូវបេតុងលាតសន្ធឹង ចូលដល់ភូមិស្រុក សាលារៀនថ្មីរឹងមាំ និងតាមរយៈទឹកមុខរីករាយរបស់មាមីងពេលរដូវកាលអំណោយផល។ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សាលំនឹង បង្កការស្ងប់ចិត្តដើម្បីមាមីងទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីពោរពេញដោយភាពសប្បាយរីករាយ និងសុភមង្គល។
*លោកអនុប្រធានទើបនិយាយដល់តួលេខ គួរឱ្យចាប់អារម្មណ៍។ ដូច្នេះ ក្នុងការអនុវត្តនូវគោលនយោបាយពិសេសដោយឡែក តើអ្វីដែលជា “ចំណុចលេចធ្លោ” ធ្វើឱ្យទីក្រុងកឹងធើ បន្សល់ទុកនូវស្លាកស្នាមច្បាស់បំផុតក្នុងទឹកចិត្ត ជនរួមជាតិ ជម្រាបប្រសាសន៍លោក ?

លោក ង្វៀងវុាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍នៅកិច្ចប្រជុំពិភាក្សាការងារ។
- ទស្សនៈរបស់ទីក្រុងគឺ “គិតគូរដល់ប្រជាជនចាំបាច់មានគុណភាពពិតប្រាកដនិងទាន់ពេល”។ ខ្ញុំចង់បញ្ជាក់ពីចង្កោមគោលនយោបាយសុខុមាលភាពសង្គម និងកំណែទម្រង់រដ្ឋបាល ពិតជាបានស៊ីជម្រៅទៅក្នុងការរស់នៅរបស់ជនរួមជាតិ។
ដំបូងបង្អស់ គឺភាពលោតផ្លោះក្នុងគោលនយោបាយសុខាភិបាលនិងថែទាំសុខភាព។ ទីក្រុងបានអនុវត្តគោលនយោបាយប្រកបដោយលក្ខណៈមនុស្សធម៌ដ៏ជ្រាលជ្រៅ ជួយមាមីងសម្រាលបន្ទុកចំណាយប្រាក់កាសពេលឈឺថ្កាត់ម្តងៗ។ ជាក់ស្តែង៖ យើងបានឧបត្ថម្ភថវិកាបន្ថែម ៣០% ពីថវិកាភូមិភាគ ដើម្បីបង្កើនកម្រិតបង់ធានារ៉ាប់រងសុខាភិបាលឡើង ១០០% ជូនជនជាតិភាគតិចនៅតាមភូមិភាគលំបាក។ ដោយឡែកឆ្នាំ ២០២៥ បានចំណាយថវិកាជាង ២១,២ ពាន់លានដុង ដើម្បីទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន ១១២.១៩០ ជូនជនជាតិភាគតិច; អ្នកមានប្រិយភាពទាំងអស់ក្នុងជនជាតិភាគតិច ក៏បានឧបត្ថម្ភទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលពីថវិការបស់ភូមិភាគដែរ។
ទីពីរ គឺស្លាកស្នាមក្នុងការកែទម្រង់រដ្ឋបាល បង្កតម្លាភាពនិងការជឿជាក់យ៉ាងមុតមាំលើប្រព័ន្ធរដ្ឋអំណាច។ បច្ចុប្បន្ន មន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ បានអនុវត្តសេវាកម្មរដ្ឋពេញលេញចំនួន ១៦/២៤ នៅទ្វារសេវាសាធារណៈជាតិ។ ពិសេស ទម្រង់រដ្ឋបាល លើវិស័យនេះបានអនុវត្តដោយគ្មានព្រំដែនរដ្ឋបាលទាំងយប់ទាំងថ្ងៃ។ ការអនុញ្ញាតឱ្យមាមីង អ្នកមុខអ្នកការសាសនានិងព្រះសង្ឃ អនុវត្តបែបបទដោយមិនចាំបាច់អាស្រ័យលើកន្លែងស្នាក់នៅ គឺជាជំហានយូរអង្វែង ជួយសន្សំសំចៃពេលវេលា និងកម្លាំងជូនប្រជាជនយ៉ាងច្រើន។ នេះគឺជាលទ្ធផលជាក់ស្តែងបំផុត បង្ហាញពីការយកចិត្តទុកដាក់យ៉ាងដិតដល់និងស្មារតីធ្វើការបម្រើរបស់បក្ខភាគ រដ្ឋអំណាចទីក្រុងចំពោះជនរួមជាតិ។
* ទន្ទឹមនឹងអភិវឌ្ឍន៍សេដ្ឋកិច្ច ការថែរក្សា “ព្រលឹង” ជាតិឆ្លងតាមរយៈភាសា អក្សរសាស្រ្ត និងវប្បធម៌ប្រពៃណី តើបានទីក្រុងអនុវត្តដូចម្តេចដែរ ជម្រាបប្រសាសន៍លោក ?
ថ្នាក់ដឹកនាំទីក្រុងកឹងធើ តែងកំណត់ច្បាស់វប្បធម៌ជាកម្លាំងជំរុញ និងជាកម្លាំងពីខាងក្នុងដើម្បីអភិវឌ្ឍន៍។ ព្រោះហេតុនោះ ទីក្រុងបានយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ បង្រួមគម្លាតកម្រិតប្រជាបញ្ញានៅតំបន់ជនរួមជាតិខ្មែរ។
ស្លាកស្នាមកត់សម្គាល់ គឺថែរក្សាការបង្រៀន និងរៀនអក្សរខ្មែរនៅតាមមណ្ឌលសាលាចំនួន ១៥៩ និងនៅតាមវត្តព្រះពុទ្ធសាសនាខ្មែរ។ ទីក្រុងមិនត្រឹមតែជំនួយដល់ការបង្ហាត់បង្រៀន ដល់សិស្សប៉ុណ្ណោះទេ ថែមទាំងចាត់តាំងបើកថ្នាក់បាលី និងវិន័យសម្រាប់ព្រះសង្ឃសិក្សាទៀតផង ជួយផ្សព្វផ្សាយធម្មវិន័យ និងសីលធម៌ល្អប្រសើរក្នុងសហគមន៍។ អំពីវប្បធម៌ ទីក្រុងបានវិនិយោគទិញឧបករណ៍ភ្លេងពិណពាទ្យ និងវង់ភ្លេងខ្សែដល់ភូមិភាគនានា។ សិល្បករឆ្នើម និងសិល្បករប្រជាជនជាជនជាតិភាគតិច តែងបានយកចិត្តទុកដាក់ បង្កលក្ខណៈដើម្បីបង្ហាត់បង្រៀនបេតិកភណ្ឌវប្បធម៌អរូបីដល់ជំនាន់ក្រោយស្នងបន្ត។ ក្នុងឱកាសបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ ដូចជា៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា និងបុណ្យអកអំបុក តែងបានរដ្ឋអំណាចយកចិត្តទុកដាក់ឧបត្ថម្ភ បង្កលក្ខណៈចាត់តាំងយ៉ាងឱឡារិក ដិតដាមដោយអត្តសញ្ញាណវប្បធម៌ ឆ្លងតាមរយៈនោះ ក្លាយជាទិវាជួបជុំដ៏មានអត្ថន័យ រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព ផ្សារភ្ជាប់ក្នុងផែនមហាសាមគ្គីទូទាំងជនជាតិនៅទីក្រុងកឹងធើ (តីដូ)។
* ជម្រាបប្រសាសន៍លោក ទន្ទឹមនឹងភាពងាយស្រួល ការងារជនជាតិក្រោយពីរួមបញ្ចូលច្បាស់ណាស់នៅប្រឈមនឹងការលំបាកសាកល្បងមិនតិចទេ។ តើទីក្រុងមានដំណោះស្រាយអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហារាំងស្ទះនេះ បាទ?

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាខេត្តសុកត្រាំង (ចាស់) និងគណៈប្រតិភូកម្មាភិបាលខេត្តសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីដល់សមមិត្តស៊ើងភឿកហ្វាង-អតីតអនុរដ្ឋមន្រ្តី អតីតអនុប្រធានគណៈកម្មាធិការជនជាតិ។
ពិតជានៅមានក្តីបារម្ភច្រើន។ បន្ទាប់ពីរួមបញ្ចូល ភូមិភាគគ្រប់គ្រងធំទូលំទូលាយ កងជួរកម្មាភិបាល អ្នករដ្ឋការថ្មី ត្រូវការពេលវេលា ដើម្បីច្បាមស្ថានភាពភូមិស្រុក។ ជនរួមជាតិមួយចំនួននៅតំបន់ឆ្ងាយដាច់ស្រយាល នៅជួបលំបាកអំពីប្រាក់ចំណូលនិងលទ្ធភាពកៀកជិតព័ត៌មានគោលនយោបាយថ្មី។ យើងខ្ញុំបានទទួលស្គាល់ដោយស្មោះត្រង់នូវចំណុចខ្វះខាតនេះ និងដាក់ចេញនូវដំណោះស្រាយច្បាស់លាស់។ ទីក្រុងនឹងបង្កើនការត្រួតពិនិត្យ ឃ្លាំមើល និងណែនាំភូមិភាគនានាអនុវត្តនូវគោលនយោបាយជនជាតិឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ពិសេសគឺសម្រេចរួចរាល់នូវគម្រោង ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច; ជាពិសេស គឺដោះស្រាយនូវការជំពាក់ជំពិនអំពីបែបបទរំសាយទុនបុព្វហេតុដើម្បីប្រភពកម្លាំងដល់ជនរួមជាតិយ៉ាងឆាប់រហ័សបំផុត។ ទន្ទឹមនឹងនោះ ជំរុញការសរសេរដំណឹង អត្ថបទផ្សព្វផ្សាយពីរភាសាវៀត - ខ្មែរនៅលើទ្វារព័ត៌មាន ដើម្បីប្រជាជនងាយក្តាប់នូវគោលការណ៍របស់បក្ស និងរដ្ឋ។
* ឈានចូលឆ្នាំ ២០២៦ សូមលោកអនុប្រធានឱ្យដឹងនូវទិសដៅសំខាន់ៗ ដើម្បីទីក្រុងលោតផ្លោះទៅមុខក្នុងការអនុវត្តទិសដៅយុទ្ធសាស្ត្រអំពីការងារជនជាតិនេះ បាទ?
- ឆ្នាំ ២០២៦ មិនត្រឹមតែជាចំណុចរបត់នៃពេលវេលាប៉ុណ្ណោះទេ ថែមទាំងជាឆ្នាំអន្តរកាលដើម្បីទីក្រុងលោតផ្លោះទៅមុខក្នុងការអនុវត្តទិសដៅយុទ្ធសាស្ត្រអំពីការងារជនជាតិ ដំណាក់កាល ២០២៦-២០៣០។ ដើម្បីតំបន់ជនជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរ និយាយដោយឡែក អភិវឌ្ឍន៍ស័ក្ដិសមនឹងឋានៈថ្មីរបស់ទីក្រុង យើងខ្ញុំប្រមូលផ្តុំលើទិសដៅសំខាន់ៗចំនួន៤ក្រុម។
ទីមួយ គឺលោតផ្លោះទៅមុខអំពីប្រភពធនធានវិនិយោគ។ ទីក្រុងគម្រោងទុកនឹងរៀបចំប្រភពទុនជាង ៣២០ ពាន់លានដុង ដើម្បីផ្សព្វផ្សាយដំណាក់កាលថ្មីនៃកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជន ជាតិភាគតិច។ ជាសំខាន់គឺធ្វើឱ្យសុក្រឹតសម្រេច រួចរាល់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដោះស្រាយហ្មត់ចត់តម្រូវការផ្ទះ ដីសង់ផ្ទះ ទឹកស្អាតប្រើប្រាស់ដល់គ្រួសារក្រីក្រ។ ប្តេជ្ញាចិត្តរបស់យើង ខ្ញុំគឺបំបាត់រាល់ឧបសគ្គខាងហេដ្ឋារចនាសម្ព័ន្ធនៅតាមភូមិស្រុក។
ទីពីរ គឺវិនិយោគដល់ “ធនធានមនុស្ស”។ នេះជាភារកិច្ចប្រកបដោយនិរន្តរភាព ឆ្លងតាមរយៈការផ្សព្វផ្សាយគម្រោង បណ្តុះបណ្តាលភាសាខ្មែរស៊ីជម្រៅ និងបំប៉នចំណេះដឹងជនជាតិជូនកម្មាភិបាល សំខាន់គឺនៅថ្នាក់មូលដ្ឋាន។ ការយល់ភាសា និងទំនៀមទម្លាប់របស់មាមីង គឺជា “កូនសោ” ដើម្បីអនុវត្តគោលនយោបាយ មានប្រសិទ្ធភាពបំផុត។ ទន្ទឹមនឹងនោះ ទីក្រុងនឹងជំរុញការសិក្សា បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងកម្លាំងពលករមានគុណភាពខ្ពស់នៅភូមិភាគផងដែរ។
ទីបី គឺលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋ ផ្សារភ្ជាប់នឹងផ្លាស់ប្តូរឌីជីថល។ កឹងធើបន្តធ្វើឱ្យល្អបំផុតនូវសេវាសាធារណៈអនឡាញលើវិស័យជនជាតិនិងសាសនា។ ទិសដៅគឺដើម្បីអ្នកមុខអ្នកការសាសនា ព្រះសង្ឃ និងមាមីងអាចកៀកជិតបែបបទរដ្ឋបាលដោយតម្លាភាព និងឆាប់រហ័សនៅនឹងវត្តអារាម ឬនៅផ្ទះ បំបាត់គម្លាតអំពីភូមិសាស្ត្រ។
ទីបួន គឺរឹតបន្តឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ។ ទីក្រុងបង្កើនការសន្ទនា និងស្តាប់មតិ គោលបំណងរបស់អ្នកមុខអ្នកការសាសនា និងអ្នកមានប្រិយភាព។ អត្តសញ្ញាណវប្បធម៌ខ្មែរ មិនត្រឹមតែបានអភិរក្សប៉ុណ្ណោះទេ ថែមទាំងក្លាយជាឧត្តមភាពអភិវឌ្ឍន៍ទេសចរណ៍ រួមចំណែករួមក្នុងសេដ្ឋកិច្ចរបស់ទីក្រុងទៀតផង។
* ស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ តើលោកអនុប្រធាន មានសារឬវាចាប្រសិទ្ធពរអ្វីដល់ជនរួមជាតិខ្មែរទេ ជម្រាបប្រសាសន៍លោក ?

ផ្លូវជនបទនៅឃុំមីហឿង ទីក្រុងកឹងធើ ភ្លឺ បៃតង ជ្រះ និងស្អាត។ រូបថត៖ លីធាន
-ការអភិវឌ្ឍរបស់សហគមន៍ខ្មែរ គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញបានក្នុងភាពរុងរឿងរួមរបស់ទីក្រុងកឹងធើ។ ទីក្រុងសន្យានឹងរួមដំណើរ ផ្តល់អាទិភាពប្រភពធនធានមនុស្ស ដើម្បីមាមីងបានទទួលសមិទ្ធផលផងនិងក្លាយ ជាអង្គប្រធានច្នៃប្រតិដ្ឋក្នុងជោគវាសនាថ្មីផង។
ស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦ ជំនួសមុខថ្នាក់ដឹកនាំទីក្រុងកឹងធើ ខ្ញុំសូមប្រសិទ្ធពរដល់ព្រះសង្ឃ អាចារ្យ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក យុទ្ធជន និងជនរួមជាតិខ្មែរទាំងអស់ក្នុងទីក្រុង ទទួលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៦ ប្រកបដោយអត្ថន័យ សប្បាយរីករាយ សាមគ្គី សុវត្ថិភាព និងសុភមង្គល។
ប្រសិទ្ធពរដល់គ្រួសារខ្មែរទាំងអស់ពោរពេញដោយភាពសប្បាយរីករាយ សម្រេចជោគជ័យក្នុងការផលិត និងព្រួតដៃកសាងទីក្រុងកឹងធើ ឱ្យកាន់តែសម្បូររុងរឿង និងស៊ីវិល័យ។
* សូមថ្លែងអរគុណលោកអនុប្រធាន ដែលបានផ្តល់បទសម្ភាសន៍នេះ !
ថាញ់ឡុង (អនុវត្ត) - វិមាន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
