ក្នុងបរិយាកាសរីករាយទទួលអំណរបុណ្យចូលឆ្នាំថ្មី ប៊ិញង៉ ឆ្នាំ២០២៦ ឃុំនានានៅតំបន់ជនជាតិភាគតិចទីក្រុងកឹងធើ បានប្រមូលផ្តុំគិតគូរការងារសុខុមាលភាពសង្គម ព្រមទាំងត្រៀមរៀបចំដើម្បីការបោះឆ្នោត តំណាងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់លំ ដាប់ថ្នាក់សម្រាប់អាណត្តិកាលថ្មី។
ក្នុងប៉ុន្មានថ្ងៃជិតចូលឆ្នាំថ្មី បរិយាកាសនៅឃុំលីវទូ កាន់តែមានភាពកក់ក្ដៅនៅពេលដែលសកម្មភាពជាច្រើនគិតគូរដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារដែលមានជីវភាពលំបាកបានអនុវត្តយ៉ាងព្រមៗគ្នា។ ដោយមានការឧបត្ថម្ភពីមូលនិធិធៀងតឹម - សម្ព័ន្ធក្រុមហ៊ុន Vingroup សហការជាមួយសមាគមកាកបាទក្រហមទីក្រុងកឹងធើ គណៈកម្មាធិការប្រជាជនឃុំលិតហូយធឿង និងគណៈកម្មាធិការប្រជាជនឃុំលីវទូ បានចាត់តាំងកម្មវិធីជូនអំណោយបុណ្យចូលឆ្នាំថ្មីប៊ីញង៉ ឆ្នាំ២០២៦ ជូនប្រជាជននៅភូមិភាគ។
ក្នុងកម្មវិធីនេះ អំណោយចំនួន៣០០ចំណែក ក្នុងមួយចំណែកមានតម្លៃ៦០០.០០០ដុង បានជូនផ្ទាល់ដៃដល់គ្រួសារដែលមានការលំបាក។ អំណោយទាំងនេះបានរួមចំណែកយ៉ាងជាក់ស្តែងក្នុងការជួយសម្រាលបន្ទុកជីវភាព ជួយឱ្យបងប្អូនមានលក្ខណៈដើម្បីត្រៀមទទួលបុណ្យចូលឆ្នាំថ្មីក្នុងបរិយាកាសដ៏កក់ក្តៅ និងពោរពេញដោយសេចក្តីស្រលាញ់។

ជូនអំណោយដល់គ្រួសារក្រលំបាក។
ស្របពេលជាមួយគ្នានេះដែរ ការងារឃោសនាផ្សព្វផ្សាយពីការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦ - ២០៣១ បានឃុំ លីវទូផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ បដា ផ្ទាំងរូបភាព ពាក្យស្លោក និងទង់ជាតិ បានដាក់ព្យួរយ៉ាងសមរម្យនៅតាមដងផ្លូវនានា។ ប្រព័ន្ធផ្សាយសម្លេងនៅមូលដ្ឋានបានបង្កើនការផ្សាយ ព្រមទាំងផ្សាយតាមរយៈបណ្តាញសង្គម កិច្ចប្រជុំជាមួយប្រជាជន ប្រជុំសាខាបក្សនិងអង្គការមហាជន សុទ្ធតែបានបញ្ចូលនូវខ្លឹមសារផ្សព្វផ្សាយពីអត្ថន័យនិងសារៈសំខាន់នៃការបោះវឆ្នោត។ តាមរយៈនោះ ជួយលើកកម្ពស់ការយល់ដឹងនិងភារកិច្ចរបស់កម្មាភិបាល បក្ខជននិងប្រជាជន សំដៅឆ្ពោះទៅកាន់ថ្ងៃបុណ្យដ៏ធំនៃទូទាំងប្រជាជន។
.gif)
បដា ផ្ទាំងរូបភាព ពាក្យស្លោកនិងទង់ជាតិ ដែលផ្សព្វផ្សាយពីការបោះឆ្នោតបានដាក់
ព្យួរយ៉ាងសមរម្យនៅតាមដងផ្លូវឃុំ។
ចំណែកនៅឃុំតាយវ៉ាំង សកម្មភាពគិតអានបុណ្យចូលឆ្នាំក៏បានប្រព្រឹត្តទៅយ៉ាងពុះពោរនិងជាក់ស្តែងផងដែរ។ ក្រៅពីការជូនអំណោយដល់គ្រួសារដែលមានជីវភាពលំបាក គណៈ កម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បានសហការជាមួយសប្បុរសជន ចាត់តាំងកម្មវិធី "ផ្សារចូលឆ្នាំ០ដុង" ដើម្បីឧបត្ថម្ភដល់គ្រួសារដែលមានស្ថានភាពលំបាកជាង៣០០គ្រួសារនៅលើភូមិដ្ឋាន។
លោកគឹមពេជ្រ ប្រជាជននៅភូមិត្រាដក ឃុំតាយវ៉ាំងបានឱ្យដឹង៖ "គ្រួសារខ្ញុំស្ថិតក្នុងចំណោមគ្រួសារមានជីវភាពលំបាក ការដែលទទួលបានអំណោយ និងបានចូលរួម "ផ្សារចូលឆ្នាំ០ដុង" ពិតជាសប្បាយរីករាយណាស់។ អំណោយទាំងនេះបានជួយឱ្យយើងខ្ញុំបន្ថយពីការចំណាយក្នុងឱកាសបុណ្យចូលឆ្នាំ។ យើងបានផ្សព្វផ្សាយពីការបោះឆ្នោត យល់ច្បាស់ពីសិទ្ធិ និងភារកិច្ចរបស់ខ្លួន ដូច្នេះយើងខ្ញុំទន្ទឹងរង់ចាំឱ្យតែដល់ថ្ងៃទៅបោះឆ្នោត"។
ទន្ទឹមនឹងការគិតអានសុខុមាលភាពសង្គម ឃុំតាយវ៉ាំងក៏បានម្ចាស់ការផ្សព្វផ្សាយជំហានត្រៀមរៀបចំការបោះឆ្នោត ដោយធានាបានតាមកាលកំណត់។ ឃុំបានចេញផ្សាយឯកសារចង្អុលការ បង្កើតអង្គភាពទទួលបន្ទុកការបោះឆ្នោត កំណត់មណ្ឌលបោះឆ្នោតចំនួន៧ សម្រាប់បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រជាជនឃុំនិងបង្កើត២៧ក្រុមបោះឆ្នោត នៅ២៧មណ្ឌលបោះឆ្នោត។ បញ្ជីឈ្មោះអ្នកបោះឆ្នោតជាង២៥.០០០នាក់ ត្រូវបានរៀបចំនិងបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាជនតាមដាន ពិនិត្យនិងផ្តល់យោបល់។

ថ្នាក់ដឹកនាំឃុំតាយវ៉ាំងពិនិត្យបញ្ជីបិទឈ្មោះអ្នកបោះឆ្នោតផ្សាយជាសាធារណៈ។
លោកដាំងថាញ់ក្វាង-លេខាបក្សឃុំ ប្រធានក្រុមប្រឹក្សាប្រជាជនឃុំតាយ វ៉ាំងបានឱ្យដឹង៖ "ឃុំបានកំណត់ការគិតអានបុណ្យចូលឆ្នាំថ្មីជូនប្រជាជន និងការត្រៀមរៀបចំការបោះឆ្នោត គឺជាភារកិច្ចស្នូលចំនួនពីរក្នុងដើមឆ្នាំ២០២៦។ យើងខ្ញុំប្រមូលផ្តុំអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវតាមវិធីនៃជំហានត្រៀមរៀបចំ ធានាប្រជាធិបតេយ្យ បើកចំហ និងតម្លាភាព។ ទន្ទឹមនឹងនោះ ជំរុញការឃោសនាផ្សព្វផ្សាយដើម្បីឱ្យអ្នកបោះឆ្នោតម្នាក់ៗយល់ច្បាស់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន រួមចំណែករៀបចំថ្ងៃបុណ្យទូទាំងប្រជាជនទទួលបានជោគជ័យ"។
ការផ្សារភ្ជាប់គិតអានបុណ្យចូលឆ្នាំថ្មីគួបផ្សំការត្រៀមរៀបចំយ៉ាងហ្មត់ ចត់សម្រាប់ការបោះឆ្នោតនៅឃុំលីវទូនិងឃុំតាយវ៉ាំងមិនត្រឹមតែធានា ឱ្យរាល់គ្រួសារបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីយ៉ាងពេញលេញប៉ុណ្ណោះទេ ថែមទាំងពង្រឹងក្តីទំនុកចិត្តរបស់បងប្អូនជនជាតិ ភាគតិចលើការដឹកនាំរបស់បក្សនិងរដ្ឋ បង្កនូវបរិយាកាសសប្បាយរីករាយ ដើម្បីឈានចូលឆ្នាំថ្មីជាមួយការប្តេជ្ញាចិត្តថ្មី៕
ហុងទើ-ដាលីន