នាយករដ្ឋមន្ត្រី ផាមមិញជិញ បានបញ្ជាក់ថា បុគ្គលម្នាក់ៗគឺជាស្នូលនយោបាយដ៏សំខាន់ ធ្វើឱ្យការប្រឡងប្រណាំងទៅជាកម្លាំងជំរុញ ធ្វើឱ្យការប្តេជ្ញាចិត្តទៅជាសកម្មភាព ធ្វើឱ្យការលះបង់ទៅជាប្រសិទ្ធភាព និងធ្វើឱ្យរាល់កិច្ចការប្រចាំថ្ងៃទៅជាប្រភពធនធានសម្រាប់ខ្លួនឯង សម្រាប់ស្រុកកំណើត និងប្រទេសជាតិ រួមចំណែកនាំឱ្យប្រទេសជាតិរីកចម្រើនខ្លាំងក្លា។
នាថ្ងៃទី៩ ខែកុម្ភៈ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមិញជិញ ធ្វើជាអធិបតីក្នុងពិធីបំផុសចលនាប្រឡងប្រណាំង “ផ្លាស់ថ្មីច្នៃប្រតិដ្ឋ អភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរបៃតង” និងចលនាប្រឡងប្រណាំង “អភិវឌ្ឍអាជីវកម្មឯកជន លើកកម្ពស់ប្រសិទ្ធភាពអាជីវកម្មរដ្ឋ” តាមរូបភាពផ្ទាល់ និងភ្ជាប់ប្រព័ន្ធអនឡាញ។
លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានអញ្ជើញចូលរួមនៅទីក្រុងកឹងធើ។

អ្នកតំណាងទាំងឡាយចូលរួមពិធីបំផុសចលនានៅទីក្រុងកឹងធើ។
យោងតាមនោះ ចលនាប្រឡងប្រណាំង “ផ្លាស់ថ្មីច្នៃប្រតិដ្ឋ អភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរបៃតង” ផ្តោតលើខ្លឹមសារសំខាន់ៗដូចជា៖ លើកកម្ពស់ការយល់ដឹង លោតផ្លោះអំពីការផ្លាស់ប្តូរការគិត អភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរបៃតង ផ្លាស់ប្តូរវិធីសាស្ត្រដឹកនាំ គ្រប់គ្រងទម្រង់សកម្មភាព និងការប្រតិបត្តិពី “បែបប្រពៃណី” មកលំហឌីជីថលផ្អែកលើទិន្នន័យឌីជីថល។ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថល លើគោលការណ៍ទំនើប ព្រមៗគ្នា សន្តិសុខ សុវត្ថិភាព ប្រសិទ្ធភាព និងជៀសវាងការខ្ជះខ្ជាយ។ ផ្លាស់ប្តូរបៃតងតាមទិសដៅធ្វើឱ្យបៃតងបណ្តាវិស័យសេដ្ឋកិច្ច អនុវត្តទម្រង់សេដ្ឋកិច្ចវិលជុំ តាមរយៈការទាញយកផល និងប្រើប្រាស់ប្រិតសំចៃ មានប្រសិទ្ធភាពធនធានធម្មជាតិ និងថាមពលលើមូលដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យា ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរបៃតងរបៀបរស់នៅ និងជំរុញការប្រើប្រាស់ប្រកបដោយចីរភាព។ល។
ចលនាប្រឡងប្រណាំង “អភិវឌ្ឍអាជីវកម្មឯកជន លើកកម្ពស់ប្រសិទ្ធភាពអាជីវកម្មរដ្ឋ” បានកំណត់ទិសដៅអត្រាកំណើន GDP ជាមធ្យមក្នុងដំណាក់កាល ២០២៦-២០៣០ សម្រេចបានចាប់ពី ១០% ឡើងទៅ; អត្រាកំណើនលទ្ធភាពពលកម្មសង្គមសម្រេចបានប្រមាណ ៨,៥%/ឆ្នាំ អត្រាសេដ្ឋកិច្ចឌីជីថលសម្រេចបានប្រមាណ ៣០% នៃ GDP។ ដល់ឆ្នាំ ២០៣០ មានអាជីវកម្មជិត ២ លាន ដែលកំពុងដំណើរការក្នុងខឿនសេដ្ឋកិច្ច មានអាជីវកម្ម ២០ លើប្រជាជន ១.០០០ នាក់ និងមានអាជីវកម្មធំៗយ៉ាងហោចណាស់ ២០ ចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល។ អត្រាកំណើនជាមធ្យមនៃសេដ្ឋកិច្ចឯកជនសម្រេចបានប្រមាណ ១០-១២%/ឆ្នាំ រួមចំណែកប្រមាណ ៥៥-៥៨% នៃ GDP ប្រមាណ ៣៥-៤០% នៃប្រាក់ចំណូលថវិកាសរុប និងដោះស្រាយការងារធ្វើជូនពលករប្រមាណ ៨៤-៨៥% នៃចំនួនពលករសរុប។

នាយករដ្ឋមន្ត្រី ផាមមិញជិញ បំផុសចលនាប្រឡងប្រណាំង "ផ្លាស់ថ្មីច្នៃប្រតិដ្ឋ អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរបៃតង", "អភិវឌ្ឍខ្លាំងក្លាអាជីវកម្មឯកជន លើកកម្ពស់ប្រសិទ្ធភាពអាជីវកម្មរដ្ឋ"។ រូបថត៖ យឿងយ៉ាង/TTXVN
ថ្លែងការណ៍ក្នុងពិធីនេះ នាយករដ្ឋមន្ត្រី ផាមមិញជិញ បានសង្កត់ធ្ងន់៖ ពិធីបំផុសចលនាប្រឡងប្រណាំងទាំង ២ នេះ មានអត្ថន័យយ៉ាងសំខាន់ សំដៅអនុវត្តយ៉ាងរហ័ស ខ្លាំងក្លា និងព្រមៗគ្នានូវការនាំយកសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សចូលក្នុងជីវភាព។ ជាមួយស្មារតី “ផ្លាស់ប្តូរឌីជីថលបង្កើនសន្ទុះ - ធ្វើឱ្យបៃតងរីកសាយភាយ - អាជីវកម្មបោះជំហានទៅមុខ - ប្រទេសជាតិឈានឡើង” ក្រោយពិធីបំផុសចលនា បណ្តាភូមិភាគ ស្ថាប័ន អង្គភាពក្នុងប្រព័ន្ធនយោបាយ ត្រូវផ្អែកលើស្ថានភាពជាក់ស្តែង តម្រូវការ និងភារកិច្ច ដើម្បីអនុវត្តចលនាប្រឡងប្រណាំងទាំង ២ នេះ ជាមួយនឹងខ្លឹមសារ ភាគកម្រិតជាក់លាក់ តាមរូបភាពសមស្របនឹងស្ថានភាពជាក់ស្តែង។ ទន្ទឹមនឹងនោះ ត្រូវបែងចែកភារកិច្ចធានានូវគោលការណ៍ “ច្បាស់លាស់ទាំង ៦”៖ ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ការទទួលខុសត្រូវ ច្បាស់សមត្ថកិច្ច ច្បាស់ពេលវេលា និងច្បាស់លទ្ធផល ដើម្បីបង្ករការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាលើការយល់ដឹង និងការប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀតក្នុងសកម្មភាព ដើម្បីអនុវត្តឱ្យបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។
នាយករដ្ឋមន្ត្រី ផាមមិញជិញ បានបញ្ជាក់ថា បុគ្គលម្នាក់ៗគឺជាស្នូលនយោបាយដ៏សំខាន់ ធ្វើឱ្យការប្រឡងប្រណាំងទៅជាកម្លាំងជំរុញ ធ្វើឱ្យការប្តេជ្ញាចិត្តទៅជាសកម្មភាព ធ្វើឱ្យការលះបង់ទៅជាប្រសិទ្ធភាព និងធ្វើឱ្យរាល់កិច្ចការប្រចាំថ្ងៃទៅជាប្រភពធនធានសម្រាប់ខ្លួនឯង សម្រាប់ស្រុកកំណើត និងប្រទេសជាតិ រួមចំណែកនាំប្រទេសជាតិឱ្យរីកចម្រើនខ្លាំងក្លា ស៊ីវិល័យ រុងរឿង និងសុភមង្គល៕
ប្រភព÷ baocantho.com.vn - សុផន