ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/02/2026 - 20:41

ពិធីជួបជុំអ្នកវិទ្យាសាស្ត្រនិងបញ្ញវន្តឆ្នើម ក្នុងឱកាសដើមឆ្នាំ ២០២៦ 

- លោកទ្រឿងកាញ់ត្វៀង បានអំពាវនាវដល់អ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តឱ្យសិក្សាស្រាវជ្រាវ និងស្នើឡើងនូវទម្រង់គ្រប់គ្រងទីក្រុងនិងជនបទ។ ទីក្រុងសន្យាបង្ករ​បរិយាកាសងាយស្រួល យន្តការបើកចំហ និងផ្តល់អាទិភាពប្រភពធនធាន ដើម្បីឱ្យគំនិតច្នៃប្រតិដ្ឋទាំងឡាយបានអនុវត្តក្នុងពេលឆាប់ៗ។

គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ​វៀត​ណាមទីក្រុងកឹងធើ បានចាត់តាំងពិធីជួបជុំអ្នកវិទ្យាសាស្ត្រ និងបញ្ញវន្ត ក្នុងកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦។ អញ្ជើញចូលរួមមានលោកង្វៀងតឹងអាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; លោកទ្រឿងកាញ់​ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជា​ជន​ទីក្រុងកឹងធើ; រួមជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក និងអ្នកវិទ្យាសាស្ត្រ បញ្ញវន្តយ៉ាងច្រើនកុះករ។

ថ្នាក់ដឹកនាំទីក្រុងថតរូបអនុស្សាវរីយ៍ជាមួយបណ្តាអ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តឆ្នើម ក្នុងពិធីជួបជុំ។

នៅក្នុងពិធីជួបជុំ អ្នកតំណាងទាំងឡាយបានស្តាប់លោកវ៉ូវហាយក្វឹង - អនុរដ្ឋមន្ត្រីប្រចាំការនៃក្រ សួងវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (ចូលរួមតាមប្រព័ន្ធអនឡាញ) ចែករំលែកអំពីសមិទ្ធផលលេចធ្លោនានានៃផ្នែកវិទ្យាសាស្ត្រ និងបច្ចេក​វិទ្យាក្នុងឆ្នាំ ២០២៥ ក៏ដូចជាទិសដៅធំៗក្នុងពេលខាងមុខ។ អ្នកតំណាងទាំងឡាយបានប្តូរមតិយោបល់ និងពិភាក្សាអំពីការកៀរគរប្រភពធនធាន ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល ដើម្បីរួមកម្លាំងកសាងទីក្រុង កឹងធើ ឆាប់ក្លាយជាមជ្ឈមណ្ឌលជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យា ច្នៃប្រតិដ្ឋនៃតំបន់វាលរាបទន្លេគឺវ ឡុង។ ថ្នាក់ដឹកនាំមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុង បានផ្តល់ព័ត៌មានអំពីសកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលេចធ្លោរបស់ទីក្រុងក្នុងឆ្នាំ ២០២៥ រួមជាមួយកម្មវិធី និងគម្រោងទ្រង់ទ្រាយធំដែលបានកំពុង និងត្រៀមផ្សព្វផ្សាយអនុវត្ត។

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងពិធីជួបជុំ។

ថ្លែងការណ៍ក្នុងពិធីជួបជុំ លោកទ្រឿងកាញ់ត្វៀង បានផ្ញើបិយវាចាប្រសិទ្ធពរឆ្នាំថ្មី ចំពោះអ្នកវិទ្យា សាស្ត្រ និងបញ្ញវន្តទាំងអស់។ ទន្ទឹមនឹងនោះ លោកបានអំពាវនាវឱ្យអ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តបន្តរួមដំណើរជាមួយទីក្រុង ដោយ​ផ្តោត​លើភារកិច្ចសំខាន់ៗដូចជា៖ លំនឹងនិងអភិវឌ្ឍក្រោយពីរួមបញ្ចូលខេត្តក្រុង តាមរយៈការសិក្សាស្រាវជ្រាវ និងស្នើឡើងនូវទម្រង់គ្រប់គ្រងទីក្រុងនិងជនបទ ដើម្បីធានាឱ្យរចនាសម័្ពន្ធប្រព័ន្ធគ្រប់គ្រងដំណើរការបានរលូន; ឈានមុខក្នុងការស្រាវជ្រាវនិងអនុវត្ត​បច្ចេកវិទ្យាថ្មីៗដូចជា៖ បញ្ញាសិប្បនិម្មិត (AI), ទិន្នន័យធំ (Big Data), បច្ចេកវិទ្យាខ្សែសង្វាក់ ផែន​ (Blockchain), រ៉ូបូត... ចូលក្នុងវិស័យសំខាន់ៗ។ ទីក្រុងសន្យាបង្ករបរិយាកាសងាយស្រួល យន្តការ​បើក​ចំហ និងផ្តល់អាទិភាពប្រភពធនធាន ដើម្បីឱ្យគំនិតច្នៃប្រតិដ្ឋទាំងឡាយបានអនុវត្តក្នុងពេលឆាប់ៗ។

តំណាងគណៈប្រធានបទចំនួន ០២ ដែលសម្រេចបានស្នាដៃឆ្នើម ទទួលប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនទីក្រុង។

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានជូនប័ណ្ណសរសើរដល់សមូហភាពគណៈប្រ​ធាន​​បទ​វិទ្យា​សាស្រ្ត បច្ចេកវិទ្យាចំនួន ០២ ដែលបានក្រុមប្រឹក្សាពិនិត្យទទួលស្គាល់វាយតម្លៃសម្រេច​ចំណាត់ថ្នាក់ឆ្នើម រួមមាន៖ ប្រធានបទ "សិក្សាស្រាវជ្រាវពិធកម្មផលិតផលកែច្នៃពីផ្លែខ្នុរ (Artocarpus heterophyllus LAM)" និងប្រធានបទ "សិក្សាស្រាវជ្រាវខ្សែសង្វាក់ផលិតម្សៅគ្មានជាតិស្អិត (Gluten-free) ពីផ្លែសាកេនិងការអនុវត្តក្នុងការផលិតនំនិងនំបញ្ចុក"៕

ប្រភព÷ baocantho.com.vn - សុផន

ចែករំលែកអត្ថបទ