05/02/2026 - 20:41

ទីតាំងប្រកួត២០វិញ្ញាសានៅមហា​សន្និ​បាត​កីឡា អប់រំកាយទីក្រុងកឹងធើលើកទី X 

- មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ ទើបជូនដំណឹងជាក់ស្តែង កន្លែងចាត់តាំងការប្រកួតចំនួន​២០​វិញ្ញា​សានៅមហាសន្និបាតកីឡាអប់រំកាយទីក្រុងកឹងធើលើទី X ឆ្នាំ២០២៦ ក្នុងរយៈពេលគ្រោងទុក ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃ១០ ខែកញ្ញា។

 ព្រលានបាល់ឃុំវីធ្វីជាព្រលានមួយក្នុងចំណោមព្រលានដែលចាត់តាំងការប្រកួតវគ្គជម្រុះវិញ្ញាសាបាល់ទាត់១១នាក់។

តាមនោះ វគ្គជម្រុះបាល់ទាត់១១នាក់ នឹងប្រកួតនៅព្រលានថូកនូក ព្រលានឃុំវីធ្វី និងព្រលានបាល់​សង្កាត់ភូឡើយ; វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រប្រកួតនៅព្រលានបាល់កឹងធើ។ វិញ្ញា​​សា Karate ប្រកួតនៅកីឡដ្ឋានសាលាបឋមសិក្សាត្រឹងហ្វាងណា  (សង្កាត់កៃរ៉ាំង) វិញ្ញាសាបាល់ទះ (បុ​រស) និងបាល់បោះនៅកីឡដ្ឋានបាល់បោះសង្កាត់ង៉ាបៃ។ វិញ្ញាសាក្បាច់គុនបុរាណប្រកួតនៅពហុ​កីឡដ្ឋានសង្កាត់ឡុងប៊ិញ។ វិញ្ញាសា Vovinam នៅអគារហ្វឹកហាត់ Vovinam ផុងដៀង (ឃុំផុង​ដៀង​)។

ប៉េងប៉ុងប្រកួតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងចាត់តាំងការប្រកួតប៉េងប៉ុងភូស៊ើង (សង្កាត់​សុក​ត្រាំង)។ វិញ្ញា​សា​រុញឈើប្រកួតនៅពហុកីឡដ្ឋានហូវយ៉ាង (សង្កាត់វីថាញ)។ វិញ្ញា​សាអត្តពលិក នៅរលានកឹងធើ (សង្កាត់កៃខេ)។ វិញ្ញាសា Billiards ប្រកួតនៅ Bida - Cafe ទ្រឿងទិន (សង្កាត់ភូឡើយ​)។ វិញ្ញាសាទាត់សី ទាញព្រ័ត្រនិង Taekwondo ប្រកួតនៅពហុកីឡដ្ឋានកឹងធើ (សង្កាត់​កៃ​ខេ​)។

វិញ្ញាសាប៉េតង់ អុក ប្រកួតនៅកីឡដ្ឋានកីឡាសុកត្រាំង (សង្កាត់សុកត្រាំង)។ វិញ្ញាសាវាយសីនៅកីឡដ្ឋានវាយសីប្រៃសណីយ៍( សង្កាត់និញកេវ) ។ វិញ្ញាសាហែលទឹកនៅក្លឹបស្រះហែលយោធភូមិភាគ៩ (សង្កាត់​ប៊ិញធ្វី)។ វិញ្ញាសា Pickleball នៅក្រុមហ៊ុន ឡៀងហ៊ីបថាញ់ (សង្កាត់ភូឡើយ)។ វិញ្ញាសាប្រ​ណាំង​កង់នៅដងផ្លូវវ៉វ៉ាំងកៀក (សង្កាត់​ប៊ិញធ្វី)៕

យោង៖  baocantho.com.vn-ប្រែសម្រួល៖ លីសៀ

ចែករំលែកអត្ថបទ